សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក នួន វិចិត្រ មេបញ្ជាការ​កងកាំភ្លើងធំ​នៅ​តំបន់ភ្នំ​ឃ្នៀង ឃុបឃិត​ជាមួយ​មេ​ឈ្មួញ​រៀប​ដី​ឈ្មោះ​គឹម ពេជ្រ យក​ដី​រាស្ត្រ ដែល​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​សម្របសម្រួល​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​លក់​អោយ​ឈ្មួញ​ឈ្មោះ​ព្រុំ ហួយ​ដែលជា​មេការ​ក្រុមហ៊ុន​ចិន​មួយ​!

លោក នួន វិចិត្រ មេបញ្ជាការ​កងកាំភ្លើងធំ​នៅ​តំបន់ភ្នំ​ឃ្នៀង ឃុបឃិត​ជាមួយ​មេ​ឈ្មួញ​រៀប​ដី​ឈ្មោះ​គឹម ពេជ្រ យក​ដី​រាស្ត្រ ដែល​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​សម្របសម្រួល​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​លក់​អោយ​ឈ្មួញ​ឈ្មោះ​ព្រុំ ហួយ​ដែលជា​មេការ​ក្រុមហ៊ុន​ចិន​មួយ​!

កំពង់ឆ្នាំង​៖ ដី​ជាង​២០០​ហិច​តា​របស់​ប្រជាពលរដ្ឋ​២១ គ្រួសារ ដែល​ចៅហ្វាយខេត្ត​ចែក​ឲ្យនៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ​ដែល​មាន​ទីតាំង​នៅ​ជាប់​នឹង​ព្រុំដី​បន្ទាយ​កងកាំភ្លើងធំ​នៅ​ភ្នំ​ឃ្នាង​ខាងលិច​តំបន់​១០៤​ត្រូវបាន​ឈ្មោះ ( នួន វិចិត្រ និង​ឈ្មោះ​គឹម ពេជ្រ​និង​ប្ដី​ឈ្មោះ​សាទ នួក​នៅ​១០៤​ឃុបឃិត​គ្នា​លួច​យក​ដី​ប្រជាពលរដ្ឋ​លក់​អោយ​ឈ្មួញ​ឈ្មោះ ព្រុំ ហួយ​ដែលជា​មេការ​ក្រុមហ៊ុន​ចិន​មួយ​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​៖ ករណី​ដែល​លោក​នួន វិចិត្រ​មេបញ្ជាការ​កងកាំភ្លើងធំ​នៅ​ភ្នំ​ឃ្នា​ង​ឃុ​ឃិត​គ្នា​ជាមួយ​ឈ្មោះ​គឹម ពេជ្រ​យក​ដី​របស់​ប្រជាពលរដ្ឋ​លក់​អោយ​ឈ្មួញ​នេះ ប្រហែលជា​អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន លោក​មិន​បានដឹង​នោះទេ​!?​។​

​ប្រជាពលរដ្ឋ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​អោយ​ដឹងថា​៖​ព្រោះ​ពួកគាត់ គ្រប់គ្រង​ដី​នេះ​គឺជា​ដី​ស្របច្បាប់​ដែល​ឯកឧត្តម​អភិបាលខេត្ត​បាន​សម្របសម្រួល​និង​ដក​យក​ពី​លោក​នួន​វិចិត្រ​យក​មក​វាស់វែង​ចែក​អោយ​ពួកគាត់​ត្រឹមត្រូវ បន្ទាប់ពី​លោក​នួន វិចិត្រ​បាន​យក​គ្រឿងចក្រ​ទៅ​កាយ​ព្រុំ​រំលោភ​លើ​ដី​ពួកគាត់​។​

​ប្រសិនបើចឹង​មែន ករណីនេះ ជា​ការឃុបឃិត​គ្នា យក​ដី​របស់​ប្រជាពលរដ្ឋ​ចំនួន​២១​គ្រួសារ ជិត ២០០ ហិកតា ទៅ​លក់​ឱ្យ​ឈ្មួញ​ដី​ដែល​មាន​ការរៀបចំ ពី​ឈ្មួញ​ដី​មួយ​ចំនួន​នៅ​តំបន់​នោះ រួម​និង​អាជ្ញាធរ​ភូមិ​ឃុំ​ផង​ដែរ​។​ពួគេ​ធានា​ថា​ឈូសឆាយ​រួច​ផ្តល់​ជូន​ប្រជាជន តែ​បែរជា​ធ្លាយ​រឿង​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​លក់​អោយ​ឈ្មួញ​ទៅ​វី​ញ ។​មកដល់ពេលនេះ មិន​ទាន់​ប្រគល់​ដី​អោយ​ពលរដ្ឋ​ទេ ។​ករណី​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​នេះ មាន​ពាក់ព័ន្ធ និង​ឈ្មោះ ( នួន វិចិត្រ ព្រុំ ហួយ អ្នក​រៀប​ដី​ឈ្មោះ គឹម ពេជ្រ ភេទ​ស្រី និង ប្តី ឈ្មោះ យស សាត និង ឈ្មោះ សុខ នួក )!!!​។​

​រឿងរ៉ាវ​ខាងក្រោម​នេះ គឺ​តាំងពី​ឆ្នាំ​២០១៤ មកម្ល៉េះ​។ យើង​នៅ​ចាំបាន​ថា ទំនាស់​ដី​នេះ គឺ​រវាង ប្រជាពលរដ្ឋ ជាមួយនឹង​កងកាំភ្លើងធំ ដែល​មាន​ផ្ទៃដី ៣០០០​ហិកតា ដែល​កងកំភ្លើង​ធំ​ត្រូវ​ការយកដី​ក្នុង​ទីតាំង​នោះ ហ្វឹកហាត់​សម្រាប់ បាញ់​គ្រាប់​ពិត​។ តែ​ក្នុងនោះ​មាន​ដី​លំនៅដ្ឋាន ដីស្រែ​ដី របស់​ប្រជាពលរដ្ឋ​មួយចំនួន​ផង​ដែរ ដែល​ស្ថិតនៅក្នុង​ភូមិ​ចំនួន​២( គឺ​ភូមិ​ស្លា​ត និង ភូមិ​ដំណាក់​អំពិល ) ស្ថិតនៅក្នុង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង ដែល​បច្ចុប្បន្ន​នេះ​ភូមិ​ទាំង​ពីរ​នោះ ត្រូវបាន​កាត់​ចូលមកក្នុង​ឃុំ​ក្តុល​សែន​ជ័យ​វិញ​។​

​ក្រោយមក ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បង្កើត​ក្រុមចម្រុះ​មួយ ដែល​មាន​លោក សោម សុជាតា ជា​ប្រធាន និង​លោក លី សុភា ជា​អនុប្រធាន និង អាជ្ញាធរ​ស្រុក ឃុំ ភូមិ​ផង​ដែរ ដើម្បី​ធ្វើ​ការសម្របសម្រួល​ដោះស្រាយ​ជាមួយ នឹង លោក​នួន វិចិត្រ ដែលជា​មេបញ្ជាការ​កងកាំភ្លើងធំ នៅ​តំបន់​នោះ​ជាមួយនឹង​ប្រជាជន​។ ជា​លទ្ធផល​ការសម្របសម្រួល​គឺ​ទទួលបាន​ជោគជ័យ ដោយ​ធ្វើ​ការដោះដូរ​ដី ជូន​ប្រជាពលរដ្ឋ មក​នៅ​ចំណុច​១០៤ វិញ ដែល​មាន​ផ្ទៃដី​ជាង​២០០ ហិកតា ដើម្បី​ប្រគល់​ជូន​ទៅ​ប្រជាពលរដ្ឋ​២១ គ្រួសារ ។​

​កងកាំភ្លើងធំ រួម​នឹង​អាជ្ញាធរ​ស្រុក​ក៏​បាន​ឯកភាព និង​ធ្វើ​ការឈូសឆាយដី​តំបន់​នោះ ឲ្យ​រួចរាល់ បន្ទាប់​ពី​ការ​ឈូសឆាយ​ហើយ នឹង​ធ្វើ​ការប្រគល់​ជូន​ឱ្យ​ទៅ​ប្រជាជន ដោយ​មាន​ការចេញ​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ត្រឹមត្រូវ​ផងដែរ​។ ប៉ុន្តែ​ក្រោយពី​ឈូសឆាយ​រួចហើយ ស្រាប់តែ​គេ​បាន​រៀបចំ​យក​ដី​នោះ​ទៅ​លក់​ឱ្យ​ក្រុម​ឈ្មួញ​ទៅវិញ ដែល​ឈ្មួញ​ទាំងនោះ មានឈ្មោះ ព្រហ្ម ហួយ ដែល​មាន​អ្នក​រៀប​ដី ។​ឈ្មោះ គឹម ពេជ្រ ភេទ​ស្រី និង ប្តី ឈ្មោះ យស សាត និង ឈ្មោះ សុខ នួក ជា​អ្នករៀបចំ សហការ​ជាមួយ​មេភូមិ​ឈ្មោះ យឹម ឌឿ​ន និង​អាជ្ញាធរ​ឃុំ​។ (​នៅ​មាន​ភាគ​បន្ត​អំពី​ប្រវត្តិ​និង​ការកាន់កាប់​ប្រើប្រាស់​ដី​)​។​

 

Filed in: ព័ត៌មានជាតិ