សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៃ​ក្រសួង​ការងារ និង​បណ្តុះ​វិជ្ជាជីវៈ​ធ្វើការ​ផ្សព្វផ្សាយ​ការអនុវត្ត​ប្រព័ន្ធ​វាយតម្លៃ ផ្អែក​លើ​សមត្ថភាព និង​ការផ្តល់​គុណ​វុឌ្ឍិ ជូន​ដល់​មន្ត្រីរាជការ កម្មករ​និយោជិត

អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៃ​ក្រសួង​ការងារ និង​បណ្តុះ​វិជ្ជាជីវៈ​ធ្វើការ​ផ្សព្វផ្សាយ​ការអនុវត្ត​ប្រព័ន្ធ​វាយតម្លៃ ផ្អែក​លើ​សមត្ថភាព និង​ការផ្តល់​គុណ​វុឌ្ឍិ ជូន​ដល់​មន្ត្រីរាជការ កម្មករ​និយោជិត

ក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភះ ឆ្នាំ​២០១៩​នេះ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៃ​ក្រសួង​ការងារ និង​បណ្តុះ​វិជ្ជាជីវៈ​បាន​ធ្វើ​ការផ្សព្វផ្សាយ​ស្តីពី​ការអនុវត្ត​ប្រព័ន្ធ​វាយតម្លៃ ផ្អែក​លើ​សមត្ថភាព និង​ការផ្តល់​គុណ​វុឌ្ឍិ ជូន​ដល់​មន្ត្រីរាជការ កម្មករ​និយោជិត និង​សិស្សានុសិស្ស​ជាង​៣០០​នាក់ នៅ​សណ្ឋាគារ ហ៊​រ បុ​ន្នី ស្ថិត​នៅ​ក្រុង​ក្រចេះ ក្រោម​អធិបតីភាព លោក បណ្ឌិត ពេជ្រ សោភ័ណ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជី​វះ និង​លោក ជាក់​ម៉េង ហ៊ាង អភិបាលរង​ខេត្ត​ក្រចេះ​។​

​គោលបំណង​ធានា​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​ដែល​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ហើយ​ផ្តល់​ការទទួលស្គាល់​ជា​ផ្លូវការ​និង​ការពារ​គុណវុឌ្ឍិ​ដែល​មាន​តាមរយៈ​ការ​សិក្សា​ផ្លូវការ ការសិក្សា​ក្នុង​ប្រព័ន្ធ​និង​ការសិក្សា​ក្រៅ​ប្រព័ន្ធ និង​ជា​ការគាំទ្រ​ដំណើរការ​ទទួលស្គាល់​ជំនាញ​គ្នា​ទៅវិញទៅមក​ក្នុង​អាស៊ាន​។​

​លោក ហ្គ្រី​ស ស្ទៀ​ន ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ ក​ម្រោង SDP -Swisscontact ដែល​ជា​គម្រោង​មួយ​ជួយ​ពង្រឹង​សមត្ថភាព​ជំនាញ​ដល់​យុវជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា​បានឲ្យដឹងថា គម្រោង SDP-Swisscontact ជា​គម្រោង​ដែល​ផ្តល់ឱកាស​បង្កើត​មុខរប​ការងារ​សម្រាប់​យុវវ័យ​ដែល​ងាយ​រងគ្រោះ ពិសេស​អ្នក​ដែល​បាន​បោះបង់​ការសិក្សា​អាច​មាន​ឱកាស​សិក្សា​លើ​ផ្នែក​ជំនាញ​ផ្សេងៗ ដើម្បី​ឈាន​ទៅរក​ការបង្កើត​ការងារ​ដែល​អាច​ប្រាក់ចំនូល​សម្រាប់​ខ្លួនឯង​។​

​លោក​បាន​បញ្ជាក់ថា គម្រោង SDP-Swisscontact ក៏​រួមចំណែក​ផងដែរ ក្នុង​ការពង្រឹង​ការបណ្តុះបណ្តាល បច្ចេកទេស​វិជ្ជាជីវៈ​ការឆ្លើយតប​ទៅនឹង​តម្រូងការ​ទីផ្សារការ​ងារ​ក្នុងស្រុក និង​ក្នុង​តំបន់ ជាពិសេស​ការទទួលស្គាល់​ជំនាញ​គ្នា​ទៅមក​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​។​

​លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត​ក្រចេះ បាន​សម្តែង​ក្តីរីករាយ​ដែល​ខេត្តក្រចេះ ត្រូវបាន​ជ្រើសរើស​ជា​ខេត្ត​គោលដៅ របស់​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ក្នុង​តំណាក់កាល​ទី​១ ។ ហើយ​ខេត្ត​ក្រចេះ គឺជា​ខេត្ត​មួយ​ស្ថិតនៅ​តំបន់​ភូមិភាគ​ឦសាន្ត​នៃ​ប្រទេស ដែល​មាន​សក្តានុពល​នៃ​ធនធានធម្មជាតិ ដែន​ជម្រក​សត្វព្រៃ ទន្លេមេគង្គ ព្រៃ​លិច​ទឹក ពិសេស​សត្វ​ផ្សោត​កម្រ​ដែល​ជា​ទុន​សម្រាប់​អភិវឌ្ឍន៍​ខេត្ត ។​

​ក្នុង​វគ្គ​សិក្ខាសាលា​នា​ព្រឹក​នេះ​ដែរ លោក​បណ្ឌិត ពេ​ជ សោ​ភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើង​ថា នេះ​ជា​ឱកាស​ល្អ​សម្រាប់​ពលរដ្ឋ យុវជន និង​យុវវ័យ​ទាំងអស់ ដែល​មិន​ទាន់​មាន​វិជ្ជាជីវៈ​ការងារ​ច្បាស់លាស់ ដែល​អាច​សិក្សា​រៀនសូត្រ បង្កើត​ឱកាស​ការងារ និង​រៀន​ជំនាញ​វិជ្ជាជីវៈ ដើម្បី​មាន​ឱកាស​ស្វែងរក​ការងារ​តាម​ជំនាញ​របស់​ខ្លួន ។​

​លោក បន្ថែមថា បរិបថ​សេដ្ឋកិច្ច បច្ចេកវិទ្យា ពិភពលោក​កំពុង​មាន​ការផ្លាស់ប្តូ​យ៉ាងខ្លាំង ដែល​យើង​ត្រូវ​យកចិត្តទុកដាក់ ពិសេស​ទាំង​ប្រទេស​កម្ពុជា​និង​បណ្តា​ប្រទេស​នានា​ក្នុង​សហគម​អាស៊ាន កំពុង​ផ្លាស់​ប្តូរ​ម្តង​បន្តិចៗ ដែល​តម្រូវឲ្យ​ប្រជាពលរដ្ឋ​មានជំនាញ​ច្បាស់លាស់​សម្រាប់​បម្រើ​ការងារ ។

​លោក​បាន​គូសបញ្ជាក់ថា តាមរយៈ​គម្រោង​របស់ SDP Swisscontact​វា​ស្រប​និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​មានបំណ​ពង្រឹង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ដែល​មាន​រួម​ទាំង​ប្រព័ន្ធ​វាយតម្លៃ​ផ្អែក​លើ​សមត្ថភាព​និង​ការផ្តល់​គុណវុឌ្ឍិ​ក្នុងន័យ​ធានា​គុណភាព​និង​ការផ្សារភ្ជាប់​ទី​និង​តម្រូវការ​ទីផ្សារ​សម្រាប់​កម្លាំង​ពលកម្ម​ជំនាញ ដើម្បី​បញ្ជៀ​សភាព​ក្រី​ក្រី ភាព​ក្រ​មាន​៤​យ៉ាង​គឺ សង្គ្រាម​, អវិជ្ជា , ផលលិ​ត្តភាព​,​គ្មាន​ការទទួលខុសត្រូវ​។ ដោយ កិះ​ខន​

Filed in: ព័ត៌មានជាតិ