សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រោគ​សញ្ញា​សម្គាល់​អ្នក​ដែល​មាន​ជម្ងឺ​ស​សៃ​បេះដូង​

​រោគ​សញ្ញា​សម្គាល់​អ្នក​ដែល​មាន​ជម្ងឺ​ស​សៃ​បេះដូង​

​សុខភាព ៖ ការស្វែងរក​រោគសញ្ញា​ដំបូង​នៃ​ជំងឺ​សរសៃឈាម​បេះដូង ឬ​ជំងឺ​បេះដូង ពិតជា​មាន​សារ​:​សំខាន់​ណាស់​ដើម្បី​បង្កា​ជាមុន ព្រោះ​ជំងឺ​នេះ​នឹង​អាច​ព្យាបាល​ឲ្យ​ជាសះស្បើ​យបាន​។

​បើ​តាម​វេជ្ជសាស្ត្រ​ឲ្យដឹងថាៈ បេះដូង​ជា​ជម្ងឺ​នៅ​ខាង​ក្នុង​តែ​នៅ​ខាងក្រៅ​វា​មាន​រោគសញ្ញា​មិន​ប្រក្រតី​មួយចំនួន​ដែល​បង្ហាញ​នៅ​ខាងក្រៅ​៖

១.​ស្នាម​ជ្រួញ​នៅលើ​ត្រចៀក​៖​ការស្រាវជ្រាវ​ជាង ៤០​លើក បានបង្ហាញ​ថា ស្នាម​ជ្រួញ​ដែល​កើតមានឡើង​នៅលើ​ត្រចៀក គឺមាន​ទំនាក់ទំនង​ជាមួយ​នឹង​ជំងឺ​សរសៃឈាម​បេះដូង ហើយ​ការសិក្សា​ថ្មីៗ​នេះ​ក្រុម​អ្នកស្រាវជ្រាវ​ក៏​រកឃើញ​លទ្ធផល​បែបនេះ​ដែរ​។ ដូច្នេះ​អ្នក​ត្រូវ​ប្រុប្រយ័ត្ន​ចំពោះ​រោគ​សញ្ញា​មួយ​នេះ ព្រោះ​ជំងឺ​នេះ​អាច​ធ្វើឲ្យ​លំហូ​រឈាម​ទៅកាន់​បេះដូង ត្រូវ​កកស្ទះ ហើយ​អ្នក​អាច​ប្រឈម​នឹង​បញ្ហា​គាំងបេះដូង​ស្លាប់​គ្រប់ពេល​។​

២.​ក្រចក​ប្រែជា​ក្រាស់ ហើយ​កោង​រលោង​៖​បាតុភូត​បែបនេះ ត្រូវបាន​គេ​កត់សម្គាល់ថា បេះដូង កំពុងតែ​មាន​សុខភាព​មិនល្អ ព្រោះ​ម្រាមដៃ​មិន​បាន​ទទួល​ការ​ផ្គត់​ផ្គង​ឈាម​គ្របប់គ្រាន់ ដែល​បណ្តោល​ឲ្យ​វា​ប្រែ​រូបរាង​ខុស​ធម្មតា​។​រោគ​សញ្ញា​មួយ​នេះ​អាច​កើតមានឡើង​នៅ​លើ​ដៃ​ទាំង​សងខាង ហើយ​មិន​បណ្តោល​ឲ្យមាន​ការឈឺចាប់​នោះ​ទេ​។ ប៉ុន្តែ​ប្រសិនបើ​សង្កេត​ឃើញ​រោគសញ្ញា​បែបនេះ កុំ​ទុក​យូរ​អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​។​

៣.​ខ្លាញ់​អណ្តែត​ជុំវិញ​កែវភ្នែក​៖​ជាតិ​ខ្លាញ់​ពណ៌​ប្រផេះ​ដែល​លេចឡើង​ជុំវិញ​កែវភ្នែក គឺជា​សញ្ញា​មួយ​ទៀត​នៃ​ជំងឺ​បេះដូង​។ ស្ថានភាព​នេះ​មិន​ប៉ះពាល់​ដល់​ចក្ខុវិស័យ​របស់​អ្នក​នោះ​ទេ ហើយ​ប្រហែលជា ៤៥​ភាគរយ​កើតមាន​ចំពោះ​មនុស្ស​អាយុ​លើស ៤០​ឆ្នាំ និង ៧០​ភាគរយ ចំពោះ​មនុស្ស​មាន​អាយុ​លើស ៦០​ឆ្នាំ​។​
​អ្នកជំនាញ​បាន​អះអាងថា វត្តមាន​នៃ​អាស៊ីត​ខ្លាញ់​ទាំងនេះ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​កត្តា​ហានិភ័យ​មួយចំនួន​នៃ​ជំងឺ​សរសៃឈាម​បេះដូង​។​
​ក្នុងករណី​ដែល​អ្នក​សង្កេត​ឃើញ​រោគសញ្ញា​មួយចំនួន​ដូច​ដែល​បាន​បង្ហាញ​ពី​ខាងលើនេះ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​រក​វិធី​ដោះស្រាយ​ជាបន្ទាន់​៕

Filed in: ព័ត៌មានជាតិ