សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​រាជធានីឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស ឃ្លាំង​ស្តុក​ទំនិញ និង​យានដ្ឋាន​ជួសជុល​រថយន្ត​ខ្នាត​ធំ​ត្រៀម​រើ​ទៅ​នៅ​ជាយក្រុង​!

​អាជ្ញាធរ​រាជធានីឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស ឃ្លាំង​ស្តុក​ទំនិញ និង​យានដ្ឋាន​ជួសជុល​រថយន្ត​ខ្នាត​ធំ​ត្រៀម​រើ​ទៅ​នៅ​ជាយក្រុង​!

​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ​ប្រាប់​ម្ចាស់​រោងចក្រ សហគ្រាស ឃ្លាំង​ស្តុក​ទំនិញ និង​យានដ្ឋាន​ជួសជុល​រថយន្ត​ខ្នាត​ធំ ដែល​ស្ថិត​ក្នុង​តំបន់​ប្រជុំជន​នៃ​រាជធានី​ភ្នំពេញ ឱ្យ​រៀបចំ​ផ្លាស់​ប្ដូរ​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​ទៅ​តំបន់​ជាយក្រុង​វិញ​។

​នៅក្នុង​សេចក្ដីជូនដំណឹង​របស់​សាលាក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​២៦ កុម្ភៈ អភិបាលក្រុង​ភ្នំពេញ​លោក ឃួ​ង ស្រេង​បាន បញ្ជាក់​ពី​មូលហេតុ​ថា​៖​ការអនុវត្ត​បែបនេះ គឺ​ដើម្បី​រក្សា​សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាច​រណ៍ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​នៅតែ​មាន​ចំនួន​កើនឡើង​គួរឱ្យកត់សម្គាល់ នៅក្នុង​រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់​ថា​ទីតាំង​ជាយក្រុង​ដែល​អាជ្ញាធរ​ស្នើឡើង​នោះ គឺ​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ កាត់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ចាប់ពី​ចំណុច​ស្ពាន​ព្រែក​ព្នៅ ផ្លូវ​ទំនប់​កប់​ស្រូវ ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​១៤ ដល់ ១០៥ ទៅ​ភ្ជាប់​ផ្លូវជាតិ​លេខ​១ ត្រង់​គីឡូម៉ែត្រ​លេខ ២៤ ដល់ ៨៤០ ដោយ​កាត់​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២១​។​

​សាលាក្រុង​ភ្នំពេញ​អះអាងថា ក្រោយពេល​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ នេះ​សាងសង់​រួចរាល់​នៅ​ឆ្នាំ ២០២១ ខាងមុខ អាជ្ញាធរ​នឹង​ហាមឃាត់​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ​ទាំង​អស់ ឱ្យ​ចរាចរ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​ទៀត​ឡើយ​។​

Filed in: ព័ត៌មានជាតិ