សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​ក្រឡាហោម​៖​លោក​ឧកញ៉ា​គិត ម៉េង មិន​ជាប់​ពាក់​ពន្ធ័​រឿង​គ្រឿងញៀន​ក្នុង​ក្លឹ​ក​រ៉ុក​ទេ​ចុះ​ឧកញ៉ា​គិត​ធាង​វិញ​ម៉េច​ដែរ​?!

​សម្តេច​ក្រឡាហោម​៖​លោក​ឧកញ៉ា​គិត ម៉េង មិន​ជាប់​ពាក់​ពន្ធ័​រឿង​គ្រឿងញៀន​ក្នុង​ក្លឹ​ក​រ៉ុក​ទេ​ចុះ​ឧកញ៉ា​គិត​ធាង​វិញ​ម៉េច​ដែរ​?!

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបញ្ជាក់​ថា ការបង្ក្រាប​គ្រឿងញៀន នៅក្នុង​ក្លឹប​កម្សាន្ត​រ៉ុក នៅ​រាជធានី​ភ្នំពេញ មិន​បាន​ជាប់​ពាក់ព័ន្ធ នឹង​លោក​ឧកញ៉ា​គិត ម៉េង ទេ​។

​តាមរយៈ​បណ្តាញ សង្គម​ហ្វេ​សប៊ុក​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​សម្តេច​ក្រឡាហោម ស ខេង បាន​លើកសរសើរ ចំពោះ​ប្រតិបត្តិការ​បង្ក្រាប​រកឃើញ​បទល្មើស​គ្រឿងញៀន​ថា​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប បទល្មើស​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅនេះ ប្រកបដោយ​ជោគជ័យ ដោយ​រឹបអូស​បាន​វត្ថុតាង​ថ្នាំញៀន ជាច្រើន​គីឡូក្រាម និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ មួយចំនួន​ផង​ដែរ ។​បន្ទាប់​ពី​ការបង្ក្រាប​ដោយ​ជោគជ័យ របស់​កងកម្លាំង​នគរបាល​លើ​ករណី​នេះ ក៏​បាន​កើត​មាន​ពាក្យ​ចចាមអារ៉ាម​ថា ករណី​បទល្មើស​គ្រឿងញៀន​នេះ មាន​ការពាក់ព័ន្ធ​នឹង​បុគ្គល​ផ្សេងៗ​។​

​ទាក់ទង​ករណីយ៍​នេះ​សម្តេច​ក្រឡាហោម​បន្តថា “​ខ្ញុំ​សូម​យក​ឱកាស​នេះ ជម្រាប​ជូន​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ជ្រាបថា តាមរយៈ​ការស៊ើបអង្កេត យ៉ាង​យកចិត្តទុកដាក់ មកដល់ពេលនេះ សមត្ថកិច្ចរ​ក​ពុំ​ឃើញ ភស្តុតាង​ណាមួយ​បញ្ជាក់ថា មាន​ការពាក់ព័ន្ធ​នឹង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​នោះទេ​” ។​

​ការពិតប់​ពិនិត្យឲ្យ​ច្បាស់​សម្តេច​ក្រឡាហោ​មមាន​ប្រសាសន៍​តែ​ការជាប់​ពាក់​ពន្ធ័​ជា​មួយ​លោក​ឧកញ៉ា​គិត​ម៉េង​តែប៉ុណ្ណោះ​។​តែ​បើ​តាម​ការលេចឮ​កន្លងមក​អ្នកទទួលខុសត្រូវ​ក្លឹប​រ៉ុក​នេះ​គឺ​ឧកញ៉ា​គិត​ធាង​ដែល​ជា​បងប្រុស​លោក​ឧកញ៉ា​គិត​ម៉េង​ទេតើ​!​។​រហូត​មាន​ការ​បែកធ្លាយ​មក​ថា​លោក​ឧកញ៉ា​គិត​ធាង​ធ្លាប់បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​សមត្តកិច្ច​ផង​ដែរ​។​

​លោក​ឧកញ៉ា​គិត​ធាង​ថៅកែ​ក្លឹប​រ៉ុក​នេះ​ធ្លាប់បាន​ធ្វើ​កិច្ចសន្យា​មួយ​ច្បាប់​ជាមួយ​សមត្តកិច្ច​ដោយ​ខ្លឹមសារ​ដូច​ខាងក្រោម​÷
​សូម​សន្យា​ចំពោះមុខ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ថា​÷១ មិន​អនុញ្ញាត​ឲ្យមាន​ផលិត​ជួញដូរ​ចែកចា​យ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​។​
២ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​រាយការណ៍​ជាបន្ទាន់​ក្នុង​ករណី​សង្ស័យ​មាន​ការផលិត​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​។​

៣ អនុវត្ត​តាម​កិច្ចសន្យា​បាន​សន្យា​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពេល​សុំ​បើក​អាជីវកម្ម​របស់​ខ្លួន​។​ក្នុងករណី​ដែល​ខ្ញុំបាទ​នាង​ខ្ញុំ​មិន​អនុវត្ត​ទៅតាម​ខ្លឹមសារ​សន្យា​ខាងលើ​ខ្ញុំបាទ​នាង​ខ្ញុំ​សុខចិត្ត​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​បិទ​អាជីវកម្ម​ទាំងស្រុង​និង​ទទួលខុសត្រូវ​តាម​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ព្រម​ទាំង​ច្បាប់​ផ្សេងៗ​ទៀត​។​

​បើ​តាម​មន្ត្រី​ជំនាញ​នគរបាល​ព្រហ្ម​បានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​២៤ កុម្ភៈ លោកស្នងការ នគរបាល​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាតិ​ឲ្យ​មនុស្ស​ជាង​២០០​នាក់​បាន​ត្រឡប់ទៅផ្ទះ​វិញ​ហើយ ការអនុញ្ញាតិឲ្យ​យុវជន​ជាង​២០០​នាក់​ទៅ​ផ្ទះ​វិញ​នោះ​ដោយ​មាន​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សលា​ដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។​

​មន្ត្រី​នគរបាល​បានឲ្យដឹង​ទៀត​ថា មនុស្ស​ជាង​២០០​នាក់​នោះ​មាន​២៣៧​នាក់​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន (​ដែល​ហៅថា ជា​ជនរងគ្រោះ​) និង​៧០​នាក់​ជា​យុវជន​ស្អាតស្អំ​មិន​ជាប់​ពាក់​ពន្ធ​គ្រឿងញៀន​ទេ តែ​ត្រូវ​ឃាត់ខ្លួន​ក្នុង​រង្វង់​ប្រតិបត្តិការ ។​

​ដូច្នេះ​សរុប​មក​ដល់​វេលា​ថ្ងៃត្រង់ ថ្ងៃទី​២៥ ខែ​កុម្ភៈ នៅសល់តែ​៥៤​នាក់​ទេ ប៉ុន្តែ​មនុស្ស​៥៤​នាក់​នោះ​ក៏​កំពុង​សម្រិតសម្រាំង​(​ចម្រាញ់​)​បន្ថែមទៀត ប្រហែលជា​អាច​នៅសល់​ជាង​១០ ប៉ុណ្ណោះ​ទុក​សម្រាប់​បញ្ជូនទៅ​តុលា​ការឲ្យទទួលខុសត្រូ​វ​ចំពោះ​គ្រឿងញៀន​ប្រមាណ​៥០​គីឡូក្រាម​នោះ ។​

Filed in: ព័ត៌មានជាតិ