សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រពន្ធ​ទិត្យ​វិច្ឆិកាត្រូវបាន​បុរស​សង្ហារ​ជនជាតិ​កូរ៉េ​ឆក់​យក​បាត់​ហើយ​

​ប្រពន្ធ​ទិត្យ​វិច្ឆិកាត្រូវបាន​បុរស​សង្ហារ​ជនជាតិ​កូរ៉េ​ឆក់​យក​បាត់​ហើយ​

ភ្នំពេញ ៖ អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ជាច្រើន​ច្បាស់​ជា​ឆ្ងល់​ក្រោយ​បាន​ឃើញ​រូបថត​ភ្ជាប់ពាក្យ​ជា​ច្រើន​សន្លឹក​របស់​នារី​ម្នាក់​គឺ​អ្នកនាង​គុយ សុ​ផា​ឡា ជាមួយ​បុរស​ជនជាតិ​កូរ៉េ​កាលពី​ថ្ងៃ​២៥ ខែ​កុម្ភៈ​ថ្មីៗ​នេះ​ដែល​នារី​នោះ​គេ​ស្គាល់​ថា​ជា​គូ​ដណ្តឹង​របស់​តារាចម្រៀង​ទិត្យ វិច្ជិកា​ដែល​បាន​ភ្ជាប់ពាក្យ កាលពី​ថ្ងៃ​ទី​០២ ខែតុលា​ឆ្នាំ​២០១៦​កន្លងទៅនេះ​។

​កន្លង​មក​តារាចម្រៀង​រូបនេះ និង​គូ​ដណ្តឹង​រូប​ស្រស់​មិនដែល​ឃើញ​បង្ហោះ​រូបភាព​ទៅ​ណា​មក​ណា Sweet ជាមួយ​គ្នា​មែន​តែ​គេ​ក៏​មិន​ធ្លាប់​ឃើញ​អតីត​តារា​ចម្រៀង​រូប​នេះ​បង្ហាញ​ពី​ការ​ថា​ចែក​ផ្លូវ​គ្នា​ម្តង​ណា​ដែរ​តែ​បែ​ជា​ឃើញ​នាង ស្លៀក​ឈុត​ចូល​រោង​ភ្ជាប់ពាក្យ​ជាមួយ​អ្នកថ្មី​បាត់ទៅហើយ​។​

​បន្ទាប់​ពី​លេចចេញ​រូប​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ជនជាតិ​កូរ៉េ​ហា​ជន​ប្រាប់ថា​គេ​ធ្លាប់​ឃើញ​លោក​ទិត្យ​វិច្ឆិកា​រផុសក្នុង​បណ្តាញ​សង្គម​ថា​៖ “​ផ្លូវ​បាន​បែងចែក​ជា​ពីរ​រួចរាល់​ហើយ សូម​អ្នកដើរ​តាម​ផ្លូវ​អ្នក​ដោយ​មាន​សុភមង្គល​នឹង​សេចក្តីសុខ​” លោក ទិ​ត្យ វិច្ឆិកា បាន​សេរ​សេរ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​សបុ​កថា​«​ពេល​នេះ​សេចក្តីស្រលាញ ក្តី​អាណិត ក្តីមេត្តា របស់​ពួកយើង​ត្រូវបាន​បញ្ចប់​ហើយ​។ (…) ផ្លូវ​បាន​បែងចែក​ជា​ពីរ​រួចរាល់​ហើយ សូម​អ្នកដើរ​តាម​ផ្លូវ​អ្នក​ដោយ​មាន​សុភមង្គល​នឹង​សេចក្តីសុខ (…)​សូម​អហោសិកម្ម​ឲ្យ​ខ្ញុំ​ផង​ចុះ គ្មាន​នរណា​ម្នាក់​ចង់​បាត់បង់​សុភមង្គ​ល​នោះទេ​…»​។ សារ​នេះ គឺ​លោក ទិត្យ​វិច្ឆិកា បាន​ផុស​តាំងពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨​មកម្ល៉េះ​។​

​ប្រភព​ព័ត៌មាន​ពី​មិត្ត​ជិតស្និត​របស់​អតីត​គូស្នេហ៍ ទិ​ត្យ វិច្ជិកា បាន​ឲ្យ​ដឹ​ថា​អ្នក​ទាំំង​ពីរ​បែក​គ្នា​យូរ​ហើយ​ដោយ​ការរស់នៅ​មិន​ចុះសម្រុង​គ្នា និង​មិន​អាច​ឈាន​ដល់​ការរួម​ផ្លូវ​ជាមួយគ្នា​បាន ពិសេស​ពួកគេ​មិន​ចង់​ប្រកាស​ច្រើន​ឲ្យ​អ្នកណា​ដឹង​ឡើយ​។​

​សូមបញ្ជាក់​ថា​លោក​ទិត្យ វិច្ឆិកា ជា​គ្រូបង្វឹក​នៅ​សាលា​ហ្វឹកហ្វឺន​ប៉ា​រ៉ា កុម្ម៉ង់​ដូ .​ជំនាញ (JUMPMASTER )​នៅ​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១.​ដែល​មាន​ឋាន្តរសក្តិ​អនុសេនីយ៍​ឯក ។​

Filed in: សិល្បៈ កំសាន្ត