សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាល្លឺម៉ង់​៖​កម្ពុជា​នៅតែ​មាន​ឱកាស​ទទួលបាន​ការបន្ត​ការអនុគ្រោះ​ពន្ធ​EBA​បើ​ដូរ​ជំហរ​!?

​អាល្លឺម៉ង់​៖​កម្ពុជា​នៅតែ​មាន​ឱកាស​ទទួលបាន​ការបន្ត​ការអនុគ្រោះ​ពន្ធ​EBA​បើ​ដូរ​ជំហរ​!?

ប្រទេស​អាល្លឺម៉ង់​៖ នៅក្នុង​សំណេរ​ជាង​ពីរ​បន្ទាត់​នៅលើ​ទំព័រ​ហ្វេ​សប៊ុក ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ស​សេ​រថា​៖ កម្ពុជា​នៅតែ​មាន​ឱកាស​ទទួលបាន​ការ​អនុគ្រោះ​ពន្ធ​ហៅ​កាត់​ថា​EBA​ដើម្បី​នាំ​ទំនិញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដដែល​។ នោះ​ប្រសិនបើ​កម្ពុជា​បើកចំហ​បរិយាកាស​នយោបាយ និង​សិទ្ធិ​សង្គម​ស៊ីវិល​ឡើងវិញ​។

​បើ​តាម​ស្ថានទូត​នេះ​ជា​ការលើកឡើង​ដោយ លោកណូ​បែរបា​ថឹ​ល​( Nobert BARTHLE )​សមាជិក​សហព័ន្ធ​អាល្លឺម៉ង់ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សហប្រតិបត្តិការ នៃ​ប្រទេស​អាល្លឺម៉ង់ ក្នុង​ជំនួប​ជាមួយ​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​កុម្ភៈ​ឆ​នាំ​២០១៩​។ បើ​តាម​ស្ថានទូត​អាល្លឺម៉ង់​បន្ថែមថា​៖ «​យើង​ត្រូវ​កសាង​ទំនុកចិត្ត​ឡើងវិញ​និង​ស្វែងរក​ដំណោះស្រាយ​»​។​

​ផ្ទុយ​ពី​ទូត​អាល្លឺម៉ង់ នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​សម្តេច​ហ៊ុន សែន វិញ ពុំ​មាន​ឃើញ​លើកឡើង​ពី​បញ្ហា​EBA​នេះ​ទេ​នៅក្នុង​ជំនួប​ជាមួយ​លោក លោកណូ​បែរបា​ថឹ​ល​( Nobert BARTHLE )​សមាជិក​សហព័ន្ធ​អាល្លឺម៉ង់ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សហប្រតិបត្តិការ នៃ​ប្រទេស​អាល្លឺម៉ង់​នោះ​។ ប៉ុន្តែ​បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា អាល្លឺម៉ង់​នៅ​គាំទ្រ និង​បន្ត​សហការ​ជាមួយ​កម្ពុជា ក្នុង​ការជួយ​ដល់​វិស័យ​កសិកម្ម អគ្គិសនី​ការប្រើប្រាស់​ផ្ទាំង​សូ​ឡា ប្រព័ន្ធ​ស្រោចស្រព​ទឹក និង​ជំរុញ​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា ព្រមទាំង​ជួយ​ដោះស្រាយ​បញ្ហា​ការកកស្ទះ​ចរាច​រណ៍​ផងដែរ​។​

​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ជា​មួយ​កាសែត​ថា​លោក​មិន​បានដឹង​អ្វី​ដែល​អាល្លឺម៉ង់​លើកឡើង​នោះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់ថា កម្ពុជា​នៅ​តែ​រក្សា​ដូច​មុន​ដដែល​។

​សូមបញ្ជាក់​ថា អាល្លឺម៉ង់ គឺជា​សមាជិក​សំខាន់​មួយ​របស់​សហភាព​អឺរ៉ុប​។ សហភាព​អឺរ៉ុប កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ឆ្នាំ​២០១៩ បាន​ប្រកាស​អំពី​ការចាប់ផ្ដើម​នីតិវិធីរ​បស់​ខ្លួន​ឈាន​ទៅ​ព្យួរ​ជា​បណ្ដោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​ពី​កម្ពុជា​ឬ​ហៅ​កាត់​ថា​EBA​។​

​ដោយឡែក សមាជិក​សភា​អាមេរិក​ពីររូប គឺ លោក Alan Lowenthal និង លោក Steve Chabot កាលពី​ថ្ងៃ​អង្គារ ក៏​បាន​ដាក់​សេចក្តីស្នើច្បាប់​របស់​ខ្លួន​ដោយ​ជំរុញ​ឲ្យ លោក ដូ​ណា​ល់ ត្រាំ ពិនិត្យ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា ដោយ​អះអាង​ថា កម្ពុជា​មាន​ការរំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​៕

Filed in: អន្តរជាតិ