សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ព្រៃ​ការពារ WWF កំពុង​រង​ការកាប់​រាន​យក​ដី​ធ្វើ​អ​a​ជីវ​កម្ម​ពី​មេ​ឈ្មួញ កែវ វុទ្ធី​

ព្រៃ​ការពារ WWF កំពុង​រង​ការកាប់​រាន​យក​ដី​ធ្វើ​អ​a​ជីវ​កម្ម​ពី​មេ​ឈ្មួញ កែវ វុទ្ធី​

ខេត្ត​មណ្ឌលគិរី​៖​បើ​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ចំណុច ព្រៃ​ខៀវ ភូមិ រ​វ៉ា​ក់ ឃុំ រ​យ៉ ស្រុក​កោះ​ញ៉ែ​ក​បាន​ប្រាប​ឲ្យ​ភ្នាកងា​យើង ដឹងថា​ក្នុង រយៈពេល​ជាង​មួយ​ខែ​មក​ហើយ​ពួកគាត់​តែងតែ​ឃើញ​មាន​ប្រជាជន​ចំណាកស្រុក​មកពី ខេត្ត​ផ្សេង​គ្នា ក្នុង​មួយ​ថ្ងៃៗ​ចាប់ពី​១៥ ទៅ​២០​នាក់​បាន​ជិះ​រថយន្ដ និង​ម៉ូតូ​មាន​អមដោយ​ម៉ាស៊ីន​ត្រង់ន័រ​កាំបិត​ពូថៅ​គ្រប់ៗ​ដៃ​ចូលមក​ចំណុច​ខាងលើ​។​

​លោក​ពូ​ម្នាក់​ឈ្មោះ នៅ មាណ អាយុ​៧៥​ឆ្នាំ​ជនជាតិ​អី​ស្លា​មកពី​ភូមិ​អង្គ​ក្រៅ ឃុំ​ដូនតី ខេត្ត​ត្បូងឃ្មុំ បាន​មានប្រសាសន៍ថា គេ​ឃើញ​លោក កែវ វុទ្ធី ចាត់ចែង​មនុស្ស​ជំនិត​ក្រោម​ឱ​វ៉ាត​មាន​គ្នា​៦​នាក់​ផ្សេង​ទៀត​ដើម្បីឲ្យ ដើរ​វាស់វែង​ដី និង​កត់​ឈ្មោះ​ប្រមូលប្រាក់​ពី​ប្រជាពលរដ្ឋ​មកពី​ទី​ឆ្ងាយ​នោះ​។ ចំណែក​នៅ​ជំរំ​របស់គាត់​មាន​មនុស្ស​ចំនួន​១៤​គ្រួសារ​ដែល​បាន​ទទួល​បង្កាន់ដៃ កាន់កាប់​ដី ហៅថា ចុងសន្លឹក​គ្រប់គ្នា​ដែល​មាន​ក្បាលដី​ទទឹង​៥០​ម៉ែត្រ​គុណ​១០០០​ម៉ែត្រ​ដោយ ម្នាក់​តម្រូវឲ្យ​បង់​មួយ​លាន​រៀល​មុន​ដល់​ពេល​ចុះ​កាប់​។ ប្រភព​បន្តទៀតថា មាន​គ្រួសារ​ខ្លះ​បង់​លុយ​ទៅ​ឲ្យ​លោក កែវ វុទ្ធី ចាប់ពី​៧០០​ដុល្លារ​ទៅ​១៥០០​ដុល្លារ ក៏​មាន​តាម​ដី​មុខ ឬ​ដី​ក្រោយ​។ ចំ​ណែ​បក្សពួក​ជា​កូនចៅ​របស់ កែវ វុទ្ធី នោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា ទី​១-​ឈ្មោះ ហ៊ែ​ល ស្លេះ​, ទី​២-​ឈ្មោះ សេង ទូច​, ទី​៣-​ឈ្មោះ ហ៊ាត ស្រី​, ទី​៤-​ឈ្មោះ ដា​, ទី​៥-​ឈ្មោះ វី និង​ទី​៦-​ឈ្មោះ ញេះ រ៉ូ​លីកា កាប់​ដី នៅ​ចំណុច​(​ព្រៃ​ខៀវ ) ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញ៉ែ​ក មណ្ឌលគិរី ជាប់​ព្រំប្រទល់ ទឹកដី​ឃុំ​រលួស​មាន​ជយ័​ស្រុក​សំបូរ​ខេត្តក្រចេះ​។​

​បើតាម​សំដី​របស់​លោក​ពូ ស្រេន ស្លេះ អាយុ​៥៨​ឆ្នាំ រស់​តំបន់​ភូមិ​ខាងលើ​បាន​រៀបរាប់​ថា ប្រជាជន​ដែល​រស់នៅ​កាប់​រាន​ដី​ដំបូង​មាន​ចំនួន​២៥១​គ្រួសារ តែ​មកដល់​បច្ចុប្បន្ន​នេះ​ត្រូវបាន​អាជ្ញាធរ​ដេញ​ចេញ​ពី​កន្លែង​រស់នៅ​របស់ ពួកគាត់​អស់​រយៈ​ពីរ​ឆ្នាំ​មកហើយ​។ គាត់​បាន​បន្តថា បើសិនជា​រដ្ឋ​ដក​ដី​ទាំងនេះ​យក​ជា​សម្បត្តិ​រដ្ឋ​នោះ​ពួកគាត់​មិន​តូចចិត្ត ទេ តែ​ផ្ទុយទៅវិញ​ដី​ចំណុច​នោះ​ត្រូវបាន​លេច​ចេញ​មនុស្ស​ថ្មី មក​ដើរតួ​ជា​មេខ្យល់ គៀងគរ​ប្រជាពលរដ្ឋ​ថ្មីៗ​មក​ចម្ងាយ​ដោយ​ប្រមូលប្រាក់​ដាក់​ខោ​ប៉ាវ​ខ្លួនឯង រួច​ចេញ​លិខិត​ក្លែងក្លាយ​បន្លំ​បោកប្រាស់​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ឆ្ងាយៗ មាន​ទៅ​ដល់​៥៨៩​គ្រួសារ​ឯណោះ​។ ពួក​គាត់​បញ្ជាក់​ថា ឈ្មោះ កែវ វុទ្ធី នេះ​កាលពី​ឆ្នាំ​កន្លង​ទៅ​ក៏​ធ្លាប់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ចាប់ ដាក់ពន្ធនាគារ ម្ដង​រួច​មក​ហើយ​ដោយសា​តែ​ដើរ​ឆបោក​ប្រជាពលរដ្ឋ​ចឹង​ដូចគ្នា​។

​ជុំវិញ​ករណី​ខាងលើ​នេះ លោក ឈួន សិរី​វឌ្ឍន៍ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញ៉ែ​ក​បាន​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យដឹងថា លោក​បាន​ទទួល​ព័ត៌មាន​នេះដែរ ហើយ​លោក​ក៏​បាន​ដឹកនាំ​កំលាំង​ចុះ​ទៅ​រក​ចាប់​បុគ្គល​នោះ​ពីរ​លើក​មក​ហើយ តែ​ដោយ​ការចុះ​ទៅ​បុគ្គល់​នោះ​រត់ អី​ឡូ​វ​ខ្ញុំ​បានទទួល​ព័ត៌មាន​ថ្មី​ខ្ញុំ នឹង​រាយការណ៍​ទៅ​ថ្នាក់លើ​ចុះ​ទៅ​ឆាប់ៗ​នេះ​មិន​ឲ្យ​បុគ្គល់​នោះ​ធ្វើ​អ្វី តាម​តែ​ចិត្ត​នោះទេ​៕
​ដោយ​៖​ឌឹ​ម សឿន​

 

20160721dpn1 (5) 20160721dpn1 (6) 20160721dpn1 (7)

Filed in: ព័ត៌មានសំខាន់