សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នកទិញ​ផ្ទះ​ក្នុង​បុរី​រស្មី​ដួង​ចន្ទ័លោ​កអាំង​គីហេង​អតីតចៅ​សង្កាត់​ប៉ោយប៉ែ​ត​ខកចិត្ត​

​អ្នកទិញ​ផ្ទះ​ក្នុង​បុរី​រស្មី​ដួង​ចន្ទ័លោ​កអាំង​គីហេង​អតីតចៅ​សង្កាត់​ប៉ោយប៉ែ​ត​ខកចិត្ត​

​បន្ទាយមានជ័យ ៖ មាន​រូបថត​ជាមួយ​សម្តេច​តេជោ ហ៊ុន​សែន លោក​អាំង​គី​ហេង​អតីត​ចៅសង្កាត់​ប៉ោយប៉ែ​ត​អួត​ថា​ជា​បេសកជន​ពិសេស និង ជា​ក្រុមការងារ ពង្រឹង​គណបក្ស​ប្រជាជន នៅ​ក្រៅប្រទេស ។

​ប៉ុន្តែ​ការពិត​ស្អុយគគ្រុក​រឿង​បោកប្រាស់​និង​គម្រាម​អ្នក​ទិញ​ផ្ទះ ក្នុង​បុរី រស្មី​ដួង​ច័ន្ទ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ឈ្មោះ​ថៅកែ (​អាំង គី​ហេង​) គឺ​បង្ខំ​ឲ្យ​ពលរដ្ឋ​ដែល​បង់​លុយ​ទិញ​ផ្ទះ​រួច​ហើយ​ធ្វើ​កិច្ចសន្យា​ថ្មី ទិញ​ដី​ចំណីផ្លូវ មុខ​ផ្ទះ​ខ្លួន​ឯង ក្នុង ១​ម៉ែត​ការ៉េ ៦៥០ ដុល្លា ដើម្បី​ជា​ថ្នូរ និង ការ​កាត់ឈ្មោះ​ចេញ​ជា​ប្លង់ ប្រពន្ធ័​ទៅ​ពលរដ្ឋ​។​

​នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៩ បងប្អូន​ជា​ប្រជាពលរដ្ឋ ផ្ទុះ​ការតវ៉ា សូម​អន្តរា​គម​ន៏ ទៅ​សម្តេច​តេជោ ហ៊ុន​សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី មេត្តា​ជួយ​កូនចៅ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ផង ដែល​បាន​ត្រូវ​លោក​ម្ចាស់ បុរី អាំង​គី​ហេង ធ្វើ​ទុក​បុក​ម្នេញ អស់​រយះពេល​ជាច្រើន​ឆ្នាំ​ហើយ​!​លោក​អាំង​គី​ហេង​ភូតភរ ថា​ផ្ទះ​គាត់​សង់​លក់​តែ ១​ឆ្នាំ​គឺ រួចរាល់​ហើយ​! តែ​ផ្ទុះ​ទៅ​វិញ​ពួកគាត់​ទិញ​តាំងពី​ឆ្នាំ ២០១៦ មកដល់​បច្ចុប្បន្ន​នេះ ២០១៩ ហើយ ផ្ទះ​នៅ​តែ​មិន​ទាន់​ហើយ និង បានតែ​៤០% និង​បង្ខំ​ឲ្យ​ពលរដ្ឋ ធ្វើ​កិច្ចសន្យា​ថ្មី ដោយ​បន្ថែម​ការសាងសង់ ២​ឆ្នាំ​៣​ខែ ខាងមុខ​ទៀត និង ឲ្យ​ទិញ​ចំណី​ផ្លូវ​មុខ​ផ្ទះ​របស់​ពួកគាត់ បន្ថែមទៀត ទើប​ផ្ទះ អាច​សង់​ទៅមុខ​រួច​! បើ​មិន​ដូច្នោះ​ទេ​! ទ្រាំ​ចាំ​យូរ​បន្តិច​ទៀត​ទៅ !​។ បើ​ចង់​ទា​លុយ​វិញ​អាច​យក​បាន​បង់​សង តែ​ដើម ឬ​កាត់​ខាត ពាក់កណ្តាល ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ៖ សំណុំរឿង របស់លោក អាំង គី​ហេង រឿង​លក់​ផ្ទះ​បុរី ក៏ ត្រូវបាន​ទៅ​ដល់ដៃ ក្រសួងមហាផ្ទៃ កោះហៅ ទៅ​បំភ្លឺ កាលពី​ថ្ងៃ​ទី ២១ កុម្ភះ ២០១៩ នេះ​ថ្មីៗ​ផងដែរ ! តែ​លោក អាំង គី​ហេង មិន​ទៅ​តាម​ការ​កោះ​បំភ្លឺ​ឡើយ ប្រើ​មេធាវី​ឲ្យ​ដាក់​ឯកសារ តែប៉ុណ្ណោះ​។​ក្រសួង​មហាផ្ទែអ​ត់​ហ៊ាន​ក្អក​? ទោះ​កាលពី​ឆ្នាំ​២០១៧​ធ្លាប់​ឃាត់ខ្លួន​លោក​អាំង​គី​ហេង​ម្តង​ក៏​ដោយ​។​

​រឿង​សង់ផ្ទះ​លក់​នេះ​តាម​ច្បាប់​ហិរញ្ញ​វត្ថ​គឺ​ត្រូវ​បង់ពន្ធ​។ បើ​ចឹង​តើ​មន្ត្រី​ពន្ធដា​រខេត្ត​បន្ទាយមានជ័យ​តើ មាន​ត្រួតពិនិត្យ​មើល រឿង​បុរី​នេះ​បង់ពន្ធ​ដែរ​? តើ​លោក​អាំង​គី​ហេង​មានបាន​បំពេញ​កាតព្វកិច្ច បង់ពន្ធ​ជូន​រដ្ឋ​ចំនួន ៣​ប្រភេទ​នេះ​ហើយ​ឬ នៅ​?​។​1. ច្បាប់​កែប្រែ ប្រភេទ​ប្លង់ដី 2. ជាប់ពន្ធ​ផលរបរ ( ប៉ាតង់ ពន្ធ ៣ ប្រភេទ អាជីវកម្ម ពន្ធ​ផលចំណេញ​)​។​3. ពន្ធ​ប្រថាប់ត្រា ៤% ។ មិនអាច​សុំ​ការបកស្រាយ​ពី​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ចំពោះ​លោក​អាំង​គី​ហេង​បាន​នៅឡើយ​ទេ​៕

Filed in: ព័ត៌មានជាតិ