សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្ពុជា​វៀតណាម​ធ្វើ​កុងត្រា​អី​ខ្លះ​ជាមួយ​គ្នា​លើក​នេះ​?!

​កម្ពុជា​វៀតណាម​ធ្វើ​កុងត្រា​អី​ខ្លះ​ជាមួយ​គ្នា​លើក​នេះ​?!

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម ង្វៀង ភូ​ត្រុង (Nguyen Phu Trong)​ប្រមុខ​ដ៏​មាន​អំណាច​នៃ​រដ្ឋ​វៀតណាម បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ក​ឯកសារ​ចំនួន​៥​រួមមាន​៖
១)​ពិធីសារ​ស្តីពី​វិសោធនកម្ម​លើ​ពិធីសារ​សម្រាប់​អនុវត្ត​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​-​វៀតណាម ស្តីពី​ការដឹកជញ្ជូន​ផ្លូវគោក ដែល​ចុះហត្ថលេខា​ដោយ ឯកឧត្តម ង្វៀន វ៉ាន់​ថេរ (Nguyen Van The)​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​វៀតណាម និង ឯកឧត្តម តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​។​
២)​សេចក្ដី​បន្ថែម​ស្តីពី​ការកែប្រែ​មាត្រា​៦ និង​មាត្រា​១៧ នៃ​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​-​វៀតណាម ស្តីពី​ការដឹកជញ្ជូន​ផ្លូវទឹក ចុះហត្ថលេខា​ដោយ ឯកឧត្តម ង្វៀន វ៉ាន់​ថេរ (Nguyen Van The)​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​វៀតណាម និង ឯកឧត្តម តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​។​
៣)​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ២៥​លាន​ដុល្លា​អាមេរិក​សម្រាប់​ការអនុវត្ត​គម្រោង​សាងសង់​អាគារ​រដ្ឋបាល​របស់​រដ្ឋសភា ដែល​ចុះហត្ថលេខា​ដោយ ឯកឧត្តម ឌី​ញ គៀន​យ៉ុង (Dinh Tien Dzung) រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម និង​ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​ជាតិ​កម្ពុជា​។​
៤)​ការចុះហត្ថលេខា​លើ​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​វៀតណាម ស្តី​ពី​ការអនុគ្រោះ​ពន្ធ​សម្រាប់​ឆ្នាំ ២០១៩-២០២០ ដែល​ចុះហត្ថលេខា​ដោយ ឯកឧត្តម Tran Tuan Anh រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​វៀតណាម និង​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។​បើ​យោង​តាម​សេចក្តីប្រកាស​រួម​ប្រទេស​ទាំង​ពីរ​សន្យា​រកស៊ី​ជាមួយ​គ្នា​ឲ្យបាន​៥០០០​លាន​ដុល្លារ​ដែល​កាលពី​ឆ្នាំ​២០១៨​បាន​ជិត​៥​ពាន់​លាន​ដុល្លារ​។​
៥)​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិកា​រទេស​ចរណ៍​សម្រាប់​ឆ្នាំ​២០១៩-២០២១ រវាង​ក្រសួង​ទេសចរណ៍​កម្ពុជា និង​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ដែល​ចុះហត្ថលេខា​ដោយ លោក Duong Tri Thanh ជា​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម និង​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​។​

​បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​រួច សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្តម ង្វៀង ហ្វ៊ូ​ជុង (Nguyen Phu Trong)​ប្រមុខរដ្ឋ​វៀតណាម បាន​អញ្ជើញ​លៀង​សាយភោជន៍​រួមគ្នា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ប្រកបដោយ​ក្ដី​រីករាយ និង​ស្និទ្ធស្នាល​ក្រៃលែង​៕

Filed in: ព័ត៌មានជាតិ