សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គយ​ប្រើ​ទូក​ជប៉ុន​ដេញចាប់បាន​បារី​គេចពន្ធ​ជាង​១០០​កា​តុង​មានន័យ​ថា​អគ្គលេខាធិការដ្ឋាន​លំហរ​សមុទ្រ​របស់លោក​ទៀ​វិញ​អត់​ប្រយោជន៍​?!

គយ​ប្រើ​ទូក​ជប៉ុន​ដេញចាប់បាន​បារី​គេចពន្ធ​ជាង​១០០​កា​តុង​មានន័យ​ថា​អគ្គលេខាធិការដ្ឋាន​លំហរ​សមុទ្រ​របស់លោក​ទៀ​វិញ​អត់​ប្រយោជន៍​?!

​កែប ៖ ការិយាល័យ​នាវាចរ​គយ នៃ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស កាលពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ការបង្ក្រាប និង​ចាប់​ឃាត់​បាន​ទូក​ដឹក​បារី​គេច​ពន្ធ​មួយ​គ្រឿង ដែល​ផ្ទុក​បារី​ចំនួន ១១២៩ កា​តុង​។ ការបង្ក្រាប​នេះ ធ្វើឡើង​នៅ​ចំណុច​ចន្លោះ​កោះ​ពោធិ៍ និង​កោះ​អាចម៌សេះ ស្ថិតក្នុង​ខេត្ត​កែប​។

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឲ្យដឹងថា នេះ​គឺជា​លើក​ទី​១​ហើយ ដែល​ការិយាល័យ​នាវាចរ​គយ​ធ្វើការ​បង្ក្រាប​អំពើ​គេច​ពន្ធ​នេះ បន្ទាប់ពី​ទទួលបាន​នាវា​ល្បាត​គយ​ចំនួន​ពីរ​គ្រឿង ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ផ្តល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។​

​សូម​បញ្ជាក់​ដែរ​ថា​នា​ពេល​កន្ល​ល​កន្លង​មក​រាជ​រដ្ឋា​ភី​បាល​បាន​បង្កើត​អគ្គលេខាធិការដ្ឋាន​លំហរ​សមុទ្រ​ដែល​មាន​សមាភាព​ចំរុះ​ចួលរួម​ពិសេស​ប៉ូលិស​ព្រុំដែន​សមុទ្រ​និង​ទា​ហ៊ាន​ជើង​ទឹក​ដោយ​មាន​លោកនាយ​ឧត្តមសេនីយ៍ទា​មេបញ្ជារកា​រក​ង​ទព័ជើងទឹក​ដែល​ជាវិ​ញ​ប្អូនប្រុស​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ធ្វើជា​អគ្គលេខាធិការ​សម្រាប់​បង្ក្រាប​បទល្មើស​ក្នុង​ផ្ទៃ​សមុទ្រ​។ តែ​ស្ថាប័ន​មួយ​នេះ​បង្កើត​មក​ស៊ី​បាយ​អស់​អង្ករ​មែន​មិនដែល​ចាប់​បាន​បទល្មើស​ស្អី​មួយ​ទេ​ឮ​តែ​ប្រជាពលរដ្ឋរ​អ៊ូ​តែ​ពី​រឿង​យួន​សៀម​ចូល​មក​នេសាទ​ក្នុង​សមុទ្រ​ខ្មែរ​ទៅវិ​។​

​អា​ឡូ​វគ​យ​បង្ហាញ​ស្នាដៃ​ដែល​មានន័យ​ស្មើ​ការ​ចូក​ស្មៅ​ក្រោម​ជើង​លោកនាយ​ឧត្តមសេនីយ៍ទៀ​វិញដូ​ច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​សម្តេច​តេជោ​បញ្ជា​ឲ្យ​ឧត្តមសេនីយ៍ទៀសី​ហាជា​មេបញ្ជាការង​សហការ​គ្នា​ជាមួយ​នគរបាល​ចុះចាប់​ឈ្មួញ​រុស្ស៊ី​ឈ្មោះ​ប៉ូឡុន​ស្គី​មិនឲ្យ​ទៀ​វិញ​ដឹង​ចឹងដែរ​។​ប្រជាពលរដ្ឋ​និយាយថា​បើ​មិន​កើត​ទេ​រំលាយ​ចោល​ទៅ​អាគ្គ​លេខាធិការដ្ឋាន​លំហរ​សមុទ្រ​ស្អីហ្នុង​នោះ​ព្រោះ​មាន​ប៉ូលិ​សទា​ហ៊ាន​ជើង​ទឹក​ហើយ​តើ​?​។​

​គួរ​រំលឹក​ង​ដែរ​ថា នាវា​ល្បាត​គយ​ដេល​ជា​ជំនួយ​របស់រ​ដ្ឋា​ភិបាល​ជប៉ុន​នេះ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៩ ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក HORINOUCHI Hidehisa ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ផងដែរ​។​

​លោក អូន ព័ន្ធមុនីរ័ត្ន បាន​គូសបញ្ជាក់ថា ការបំពាក់​នាវា​ល្បាត​គយ ចំនួន​២​គ្រឿង​នេះ នឹង​ចូលរួម​ចំណែក យ៉ាង​សំខាន់​បន្ថែមទៀត​ក្នុង​ការពង្រឹង​សមត្ថភាព និង​ប្រសិទ្ធិភាព​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​នៅក្នុង​ភូមិសាស្ត្រ​សមុទ្រ និង​តំបន់ឆ្នេរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​អាច​ចូលរួម​ក្នុង​ការពង្រឹង​សន្តិសុខ​លំហ​សមុទ្រ​កម្ពុជា​ផង​ដែរ​។​មាន​ការកត់សម្គាល់ថា​បទល្មើស​ក្នុង​សមុទ្រ​មាន​មិន​ខ្វះ​ទេ​ជា​អាទិ៍​ការចូល​មក​នេសាទ​ខុសច្បាប់​ពី​ទូក​យួន​សៀម​។​ការដឹកជញ្ជូន​ឈើប្រណិត​ការរត់ពន្ធ​ទំនិញ​និង​ប្រេង​ជាដើម​!!​។​

 

Filed in: ព័ត៌មានជាតិ