សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឡានធំ​ចូល​ក្រុង​បុក​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ទាំង​ថ្ងៃ​ជា​ឡាន​ក្រុមហ៊ុន ឧកញ៉ា ហ៊ុន ជា សោះ​!

ឡានធំ​ចូល​ក្រុង​បុក​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ទាំង​ថ្ងៃ​ជា​ឡាន​ក្រុមហ៊ុន ឧកញ៉ា ហ៊ុន ជា សោះ​!

​ភ្នំពេញ ៖ ចម្ងល់​ថា​រឿង​អី​នៅតែ​មាន​ឡានធំ​ប្រឆាំង​បទបញ្ជា​ចៅហ្វាយក្រុង​បើក​ចូល​ក្រុង​បុក​ស្ពាន​ទាំង​ថ្ងៃ​ត្រូវបាន​រក​ឃើញ​ហើយ​ថា ជា រថយន្ដ​កង​ដឹកជញ្ជូន​ផ្លាកសញ្ញា​( H.C ) គឺជា​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ឧត្តមសេនីយ៍ឯក ហ៊ុន ជា ក្មួយប្រុស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សោះ ចឹង​បានខ្លាំង​ម៉េស​។

​សូមបញ្ជាក់ថា​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ គេ​ឃើ្ រថយន្ត​ដ​រថយន្ត​ដ៏​ធំ​និង​ដ៏​វែង​មួយ​គ្រឿង​ដឹក​កុងតឺន័រ និង​ដាក់​អីវ៉ាន់​ពីលើ​កុងតឺន័រ​បន្ថែមទៀត​ដែល​កម្ពស់​ខ្ពស់​ខុស​ធម្មតា បាន​ធ្វើដំណើរ​យ៉ាង​រលូន​ចូល​រាជធានី​ភ្នំពេញ​តែ​ចៃដន្យ​បុក​ជាប់​ស្ពាន​ស្ទឹងមានជ័យ​ផ្អើល​អស់​អ្នកលេង​បណ​ណ្តា​ញ​សង្គម​ព្រោះ​វា​បាន​បង្ក​ការកកស្ទះ​ចរាច​រណ៍​យ៉ាងខ្លាំង ។​

​បន្ទាប់ពីរ​រថយន្ត​កង​ដឹកជញ្ជូន ផ្លាកសញ្ញា H.C ពាក់​ផ្លាកលេខ​ភ្នំពេញ 3R-0247 បាន​បង្ក​ខូចខាត​ស្ពាន​ចាកចេញ​ផុត​ពី​ស្ពាន​ស្ទឹងមានជ័យ​ហើយ​បាន បើក​យ៉ាង​រំភើយ ប៉ុន្តែ​សមត្ថកិច្ច​បាន​ចេញ​ទៅ​ឃាត់​ទាំង​ភ័យ​ក្រោយ​ខ្លាច​គេ​សងសឹក​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាច​រណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ​។​

​ប្រភព​បញ្ជាក់ទៀតថា បច្ចុប្បន្ន​គេ​សង្កេតឃើញថា រថយន្ត​ទៅ​ធំ​ទង​តូច​ដឹក​ដី ដឹកទំនិញ ធ្វើ​ចរាចរណ៍​ទូទាំង​ប្រទេស​សុទ្ធតែ​បិទ​ស្លាក (H.C) ដែល​មាន​អ្នក​អ្នកអះអាង​ថា​ជា​អក្សរ​កាត់ឈ្មោះ (Hun Chea)​។ ស្លាក​នេះ​ប្រៀបបាន​ជា​យ័ន បម្លាច​សមត្ថកិច្ចស័​ក្តិ​តូចតា​ច​ឈរ​តាមផ្លូវ មិន​ហ៊ាន​ទៅ​ក្បែរ​ព្រោះ​វា​ជា​ឡាន​ក្រុមហ៊ុន​លោក​ឧកញ៉ា​ឧត្តមសេនីយ៍​ផ្កាយ​៣ ហ៊ុន ជា ជា​ក្មួយប្រុស​របស់​សម្តេច​តេជោ​ដែល​មិន​ដឹង​ថា​ចេញពី​គុក​វិញ​ពី​កាល​។​

​សារព័ត៌មាន​យើងខ្ញុំ​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ឧកញ៉ា​ឧត្តមសេនីយ៍​ផ្កាយ​៣ ហ៊ុន ជា បានទេ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​៕

Filed in: ព័ត៌មានជាតិ