សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រោម​ការដឹកនាំ​របស់​ឈុន​សុភមង្គល​គយ​ខេត្ត​ឧត្តរមានជ័យ​មិនមាន​ការកែទម្រង់​អី​ទេ​!

​ក្រោម​ការដឹកនាំ​របស់​ឈុន​សុភមង្គល​គយ​ខេត្ត​ឧត្តរមានជ័យ​មិនមាន​ការកែទម្រង់​អី​ទេ​!

ឧត្តរមានជ័យ ៖ មាន​សេចក្តីរាយការណ៍​ថា​មន្ត្រី​គយ​នៅតាម​ច្រក​ព្រុំដែន​នានា​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ជា​មួយថៃ​នៅតែ​មាន​ការ​ខុបឃឹត​ជាមួយ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ថ្នូរ​នឹង​ការប្រមូល​លុយ​ដាក់​ហោប៉ៅ​របស់​ខ្លួន​បើ​ទោះជា​លោក​អូន​ពន្ធ័មន្នីរត្ន័​ផ្លាស់​លោក ឈុន សុភមង្គល​ពី​ខេត្ត​បាត់ដំបង​ឲ្យទៅ​ទទួលជា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ឧត្តរ​មានជ័យ​កាលពី​ពាក់កណ្តាល​ខែ​មករា​ឆ្នាំ​២០១៩​កន្លងមក​ថ្មី​នេះ​ក៏​ដោយ​។

​បើ​តាម​ប្រភព​ពី​អ្នករកស៊ី​ឲ្យដឹងថា ទំនិញ​ដែល​ឈ្មួញ នាំ​ចូល​តាម​ច្រក​ជាំ ស្រុក​អន្លង់វែង តាម​ច្រក​អូរ​ស្មាច់ ក្រុង​សំរោង និង​តាម​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរមានជ័យ គឺ​សុទ្ធសឹងតែ​មិន​បាន​បង់ពន្ធ​ចូល​រដ្ឋ​អោយ​បាន​គ្រប់​មុខ​ទំនិញ​ឡើយ ដែល​ជា​ហេតុ​ធ្វើអោយប៉ះពាល់​ដល់​ចំណូល​ថវិការ​របស់​រដ្ឋ​បើ​ទោះ​ជា​រាជរដ្ឋាភិបាល​អួតថា​ជំនួញ​ជាមួយ​ប្រទេស​ថៃ​មាន​ការកើនឡើង​ក៏ដោយ​។​

​ទោះជា​យ៉ាងណា​មេ​គយ​តាម​ច្រក​ព្រុំដែន​ទាំង​បី​មិន​អាន​ហ៊ាន​ច្រះ​ដាច់​នោះទេ​គឺ​ក្រុម​ឈ្មួញ​បាន​ចែករំលែក​លុយ ដែល​មិន​បង់ពន្ធ​ទុកអោយ លោក ឈុន សុភមង្គល ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ឧត្ដរមានជ័យ ដែល​ទើប​មកដល់​ថ្មី​តាម​ទម្លាប់​ដដែល​។​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់ នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ សង្កា​ត​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧ​ត្ត​រមាន ជ័យ បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​មួយ ចំនួន​អាច​នាំ ចូល​ជ្រូក​រស់ និង​មាន់រ​ស់​យ៉ាង​ពេញ បន្ទុក​តាម​ច្រកព្រំដែន ដោយសារ​មាន ការឃុបឃិត​ជាមួយ សមត្ថកិច្ច​ពាក់ព័ន្ធ​។​

​តែ​សម្រាប់​ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ​ដែល​នាំ ចូល​មាន់រ​ស់​ពី​ទឹកដី​ថៃ ឆ្លងកាត់​ច្រកព្រំដែន​តូចតាច បាន​ត្អូញត្អែរថា មុខរបរ​របស់​ពួកគាត់ ផលចំណេញ​តិចតួច​បំផុត​ដោយសារ​តែ​មន្ត្រី​គយ​នៅតាម​ច្រកព្រំដែន​តម្រូវអោយ​បង់លុយ​ច្រើន​និង​បង់​អោយ​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ផងដែរ​។​ការពិត​ទៅ​ឈ្មួញ​មួយចំនួន​គ្នា​ក្រៅពី​ចែក​ជូន​គយ​តាម​ច្រក​ពួកគាត់​ត្រូវ​បង់​ឲ្យ​គយ​ចល័ត​មួយតង់​ទៀត​ដែល​គយ​ច​ល័យ​នោះ​ក៏​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់​លោក​គង់​សុភមង្គល​ផងដែរ​ដោយ​គ្មាន​វិក័យ​ប​ត្រ័​បង់ពន្ធ​ឲ្យ​ឡើយ​។​

​ប្រជាពលរដ្ឋ និង​អាជីវករ​បាន​ធ្វើ​ការអំពាវនាវ​ដល់ ឯកឧត្តម អ៊ួ​ន ព័ន្ធមុនីរ័ត្ន ឧបនា យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ឲ្យ​ចុះចា​ត់​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​អំពើពុករលួយ​របស់​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ឧត្ដរមានជ័យ និង​ប្រធាន​ស្នាក់ការ គយ និង​រដ្ឋាករ ប្រចាំ​ច្រក​ព្រំដែន​ទាំងបី ក្នុង​ខេត្ត​ឧត្តរមានជ័យ​ផង​ព្រោះ​គ្មាន​ការកែទម្រង់​សម្រួល​ការរកស៊ី​ស្អី​ទេ​បើ​ទោះ​ជា​សម្តេច​លុបចោល​ស្ថាបន័​ផ្សេងទុក​តែ​គយ​និង​ប៉ូលិសក៏​ដោយ​៕

Filed in: ព័ត៌មានជាតិ