សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧត្តមសេនីយ៍​ផ្កាយ​ពីរ​គ្រឿងញៀន​និង​កូនចៅ​ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួន​ពេលចេញ​ប្រតិបត្តិ​ការណ៍​មិន​សហការ​ជាមួយ​មូលដ្ឋាន​!

ឧត្តមសេនីយ៍​ផ្កាយ​ពីរ​គ្រឿងញៀន​និង​កូនចៅ​ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួន​ពេលចេញ​ប្រតិបត្តិ​ការណ៍​មិន​សហការ​ជាមួយ​មូលដ្ឋាន​!

ភ្នំពេញ​៖ ផ្កាយ​២​ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​កូនចៅ​មួយក្រុម ប្រមាណ​ជា​បួន​ទៅ​ប្រាំ​នាក់​មកពី​ការិយាល័យ​ទី​៤ ត្រុវបាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ខ្លួន​ឃាត់​ខ្លួន​មួយ​ដង្ហើម​ចង្រឹត​ពេល​ដែល​កំពុង​ចុះ​ទៅ​បង្ក្រាប​គ្រឿងញៀន​កាលពី​យប់​ថ្ងៃទី​២៤​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ស្ថិតនៅ​មុខ​ក្តាន់​ពីរ សង្កាត់ ស្រះចក ខណ្ឌ​ដូនពេញ​សង្ស័យ​ការចុះ​បង្ក្រាប​គ្រឿងញៀន​នេះ​មិន​ប្រក្រតី ។

​ប្រភព​ឲ្យដឹង​ថា​កម្លាំង​ខណ្ឌ​ដែល​ចេញមក​ឃាត់​ដឹកនាំ​ដោយ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ អម​ដោយ​លោក​ទៀង​ចន្ទ័​សារ​អធិការ​ខណ្ឌ​ដូនពេញ និង​លោក​ថោង​ពិសិដ្ឋ មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​។​លោក​វរៈសេនីយ៍ឯក​ទៀង ចន្ទ័​សារ បាន​ហៅ​លោក​ផ្កាយ​២​ឱ្យ​ចុះ​ពី​លើ​រថយន្ត​របស់​លោក​រួម​និង​កូនចៅ ប្រហែល​ជា​បួន​ប្រាំ​នាក់ ហើយ​បញ្ជូន​ទៅកាន់​ស្នងការ​ទាំងយប់​ភ្លាម​។​

​សូមបញ្ជាក់​ថា​នេះ​ជា​ករណីយ៍​ឃាត់ខ្លួ​នទី​២​ដែល កន្លងមក នៅ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​កម្លាំង​អន្តរាគមន៍​អគ្គស្នងការ​ក៏បាន​ចាប់​ក្រៀក​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក​ផ្កាយ​២​ម្នាក់ ខណៈ​ចុះទៅ​ឆែកឆេរ​ឃ្លាំង​បារី​មួយ​កន្លែង​របស់​ឧកញ៉ា​ដោយ​គ្មាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​។​ទោះជា​យ៉ាងណា​រឿង​ហ្នុង​គេ​គ្រប​ទុកបាត់​ព្រោះ​វា​មិន​ខុស​អី​។​

​គេ​សង្ស័យ​ករណី​ចុះ​បង្ក្រាប​គ្រឿងញៀន​មិន​សហការ​មន្ត្រី​មូលដ្ឋាន​នេះ​វា​ប៉ះ​ខ្សែ​ខ្លាំង​ចឹងដែរ​ក៏​មិនដឹង​?​ឬ​វា​ជា​ការបង្ហាញ​សាច់ដុំ​របស់​ស្នងការ​ថ្មី​ក៏​មិនដឹង​?៕

Filed in: ព័ត៌មានជាតិ