សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទីក្រុង​បៃតង គឺ​ជា​ទីក្រុង​ដែល​គ្មាន​សំរាម ដោយ​រក្សា​បាន​កំណើន​ទេសចរណ៍​ជា​រៀង រាល់​ឆ្នាំ​

ទីក្រុង​បៃតង គឺ​ជា​ទីក្រុង​ដែល​គ្មាន​សំរាម ដោយ​រក្សា​បាន​កំណើន​ទេសចរណ៍​ជា​រៀង រាល់​ឆ្នាំ​

ក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ បាន​មានប្រសាសន៍ លើកឡើងថា ទីក្រុង​បៃតង គឺ​ជា​ទីក្រុង​ដែល​គ្មាន​សំរាម ដោយ​រក្សា​បាន​កំណើន​ទេសចរណ៍ ជា​រៀងរាល់ឆ្នាំ ហើយ​វិស័យ​ទេសចរណ៍​កម្ពុជា បាន​នឹង​កំពុង​បោះជំហាន​រីកចម្រើន​យ៉ាង ខ្លាំង​ជា​លំដាប់ ។ ព្រម​ជាមួយគ្នានេះ វិស័យ​ទេសចរណ៍ ក៏​ត្រូវបាន​កំណត់​ជា​វិស័យ​អាទិភាព និង​ជា​មាស​បៃតង ដោយសារ​វិស័យ​នេះ​មិន​ត្រឹម​តែ​បង្កើត​ការងារ លើក​ក​កម្ពស់​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ និង​បង្កើន​ប្រាក់​ចំណូល​ជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទាក់ទាញ​ការវិនិយោគ ផ្ទាល់​ទាំង​ក្នុង​នឹង​ក្រៅ​ស្រុក ព្រមទាំង​លំហូរ​ចូល​នូវ​រូបិយប័ណ្ណ​អន្តរជាតិ ដែល​ជា​កត្តារួម ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ។

​ដូច្នេះ​ទាមទារ​ឲ្យ​យើង​មាន​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការគិតគូរ​ឱ្យបាន​ដិតដល់​អំពី​បញ្ហា​សណ្ដាប់ធ្នាប់​សំណល់​រឹង រាវ បរិស្ថាន​អនាម័យ​សន្តិសុខ និង​សុវត្ថិភាព សាធារណៈ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ សំខាន់​ការបង្កើត​តំបន់​កម្សាន្ត​បៃតង និង​បង្កើត​សកម្មភាព កម្សាន្ត​ឲ្យបាន​សម្បូរ​បែប​ដើម្បី​ផ្ដល់​ភាព​ទាក់ទាញ​ផាសុកភាព និង​ភាព​រីករាយ​ដល់ ប្រជាពលរដ្ឋ​ភ្ញៀវទេសចរ​ដែល​ចូល​មក​កំសាន្ត​និង​សំរាកលំហែ​នៅ​ខេត្ត ។ នៅ​រដូវ​ធ្លាក់ភ្លៀង សូម​ចូលរួម​ដាំ​ដើមឈើ​ទាំងអស់គ្នា នៅតាម​មន្ទីរ សាលារៀន និង​តាម​ដងផ្លូវ​ផងដែរ ។​

​ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ មានប្រសាសន៍​បែប​នេះ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្នុងឱកាស​ដែល អាជ្ញាធរ​ខេត្ត​ក្រចេះ រួម​នឹង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​យុវជន​ប្រមាណ​ជាង ៥០០​នាក់ រួម​គ្នា​បោសសំអាត​នៅ​តាម​ដង ផ្លូវ​ទីសាធារណៈ ដើម្បី​អបអរសាទរ​ទិវាតិ​ទីក្រុង​ស្អាត​លើកទី​៧ ក្រោម​ប្រធានបទ “​ទីក្រុង​ស្អាត​៖ ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​” ឆ្នាំ​២០១៩ ។​

​ឯកឧត្តម បានបញ្ជាក់​ថា ដើម្បី​សម្រេចបាន​គោលបំណង​នៃ​ការប្រកួតប្រជែង​ចលនា ទីក្រុង​ស្អាត ទទួលបាន​រំដួល​៣​ទង គឺ​តម្រូវ​ឲ្យ​យើង​ទាំងអស់​រួម​គ្នា​ចូលរួម យកចិត្តទុកដាក់ ខ្ពស់​ក្នុង​ការរៀបចំ​ផែនការអភិវឌ្ឍន៍ និង​គ្រប់គ្រង​ទីក្រុង​ឱ្យបាន​ត្រឹមត្រូវ​ហ្មត់ចត់ និង​មាន​កិច្ចសហការ​ល្អ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ព្រម​ទាំង​ម្ចាស់​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ផ្តល់​សេវា​សាធារណៈ ប្រកប​ដោយ​បដិសណ្ឋារកិច្ច​ល្អ ។ ឯកឧត្តម ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ និង​អនុវត្តន៍​ឲ្យបាន​ផុលផុស ក្នុងការ​ថែរក្សា​បរិស្ថាន អនាម័យ និង​សោភ័ណ្ឌភាព ធ្វើអោយ​ទីក្រុង​របស់​យើង​កាន់តែ​ស្អាត ឡើង​៕
​ដោយ កិះ ខន​

Filed in: ព័ត៌មានជាតិ