សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្តម លឹម ស៊ីដេនី​ន រួម​ទាំង​ក្រុមហ៊ុន​ចិន​សៀង​ហៃ (SCG) ត្រួតពិនិត្យ​ស្ថានភាព គម្រោង​ស្តារ​កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ខ្លា​ស្ទុះ ដល់​រមៀត ឃុំ​អូរ​គ្រៀង

ឯកឧត្តម លឹម ស៊ីដេនី​ន រួម​ទាំង​ក្រុមហ៊ុន​ចិន​សៀង​ហៃ (SCG) ត្រួតពិនិត្យ​ស្ថានភាព គម្រោង​ស្តារ​កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ខ្លា​ស្ទុះ ដល់​រមៀត ឃុំ​អូរ​គ្រៀង

ក្រចេះ​៖ ឯកឧត្តម​រដ្ឋលេខាធិកា​រ លឹម ស៊ីដេនី​ន រួម​ទាំង​ក្រុមហ៊ុន​ចិន​សៀង​ហៃ (SCG) បាន​ចូលរួម​អមដំណើរ​ពី ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍ​អន្តរជាតិ​ចិន (China International Development Cooperation Agency-CIDCA) បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព គម្រោង​ស្តារ​កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ខ្លា​ស្ទុះ ដល់​រមៀត ឃុំ​អូរ​គ្រៀង ប្រវែង ៩៣.៥៦៥​គម ដើម្បី​វាយតម្លៃ និង​ឈាន​ដល់​ការសម្រេច​ផ្តល់​ឥណទាន​ជំនួយឥតសំណង​បន្ត​ស្តារ​កំណាត់​ផ្លូវ ដែល​នៅសល់​ប្រវែង ប្រមាណ​៩៦ គីឡូម៉ែត្រ​ទៀត ពី​រមៀត ដល់​ព្រំប្រទល់​ឡាវ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ។​

​ខណៈ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ​សង្គម និង​ឯករាជ្យ​ពេញលិញ កត្តា​សន្តិភាព បាន​ជម្រុញ​ឲ្យ​ប្រទេសជាតិ មាន​ការអភិវឌ្ឍន៍​រីក ចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ប្រព័ន្ធ​គមនាគមន៍ ដែល​ជា​ចរន្ត​សរសៃឈាម សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេសជាតិ បាន​និង​កំពុង​អភិវឌ្ឍន៍​រីកចម្រើន​គ្រប់​ទីកន្លែង ដែល​បាន​ត​ភ្ជាប់​ពី រាជធានី​ទៅតាម​បណ្តា​ខេត្ត ក្រុង ស្រុក ខ័ណ្ឌ រហូត​ដល់​ជនបទ ។​

​ជាក់ស្ដែង កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ចំនុច​គីឡូម៉ែត្រ​លេខ​៣៣១ (​រង្វង់​មូល​ខ្លា​ស្ទុះ​) ស្ថិតក្នុង​ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ រហូត​ដល់​ចំនុច​គីឡូម៉ែត្រ​លេខ​៤២៤ ចំនុច​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ប្រវែង ៩៣.៥៦៥​គម ត្រូវបាន​ស្ដារឡើងវិញ​ចាប់​តាំ​ពី​ខែ​មេសា ឆ្នាំ​២០១៦ និង​ស្ថាបនា​ជួសជុល​រួចរាល់​ជា​ស្ថាពរ នៅក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៨​កន្លងទៅ ។​

​ក្នុង​ដំណើរ​ចុះ​ទស្សនៈកិច្ច​ត្រួតពិនិត្យ​ស្ថានភាព គម្រោង​ស្តារ​កំណាត់​ផ្លូវជាតិ​លេខ​៧ នា​រសៀល​នោះ​ដែរ ឯកឧត្តម​រដ្ឋលេខាធិកា​រ លឹម ស៊ីដេនី​ន បាន​ស្នើ​ដល់​ភាគី​ចិន ឲ្យ​សម្រេច​ផ្តល់​ឥណទាន​ជំនួយឥតសំណង​បន្ត​ជំ​ហ៊ាន​២ ដើម្បី​ស្តារ​កំណាត់​ផ្លូវ​ដែល​នៅសល់ ប្រវែង ប្រមាណ​៩៦ គីឡូម៉ែត្រ​បន្ត ពី​រមៀត ដល់​ព្រំប្រទល់​ឡាវ ។​

​ឯកឧត្តម បាន​មានប្រសាសន៍​កោតសរសើ​រ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ភាគី​ចិន​ដែល​បាន​ផ្តល់​ឥណទាន​ជំនួយឥតសំណង​ស្ដារ​ផ្លូវជាតិ​លេខ​៧ នេះ ល្អឥតខ្ចោះ ទាំង​គុណភាព បរិស្ថាន និង​បរិក្ខា​ផ្លូវ​មាន​គ្រប់គ្រាន់ ។

​ជាមួយគ្នា​នោះ ឯកឧត្តម លឹម ស៊ីដេនី​ន ក៏​បាន​អំពាវនាវ ដល់​ម្ចាស់​អាជីវកម្ម ម្ចាស់​យានយន្ត ធុន​ធំ​គ្រប់​ប្រភេទ ដែល​កំពុង​ចរាចណ៍ ប្រើប្រាស់​លើ​ដងផ្លូវ​ជាតិ​ទាំងអស់ សូម​កុំ​ឲ្យ​ដឹក​ជញ្ជូន ផ្ទុក​លើស​ចំនួន​ច្បាប់​កំណត់ និង​ចូលរួម​ថែរក្សា ការពារ​នូវ​សមិទ្ធផល​នានា ជាពិសេស សមិទ្ធផល​ផ្លូវជាតិ​លេខ​៧​នេះ​តែម្ដង ដែល​ជា​ជំនួយ​ឥត​សំណង​លើក​ទី​មួយ​របស់​ចិន មក​កម្ពុជា និង​ជា​ប្រយោជន៍​សាធារណៈ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ប្រើប្រាស់ នៅ​គង់វង្ស បាន​យូរអង្វែង និង​ង​បញ្ចៀស​នូវ​គ្រោះ ថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ ដែល​កើតឡើង​ជា​យថាហេតុ​៕
​​ដោយ​ កិះ ​ខន​

Filed in: ព័ត៌មានជាតិ