សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ឧត្តមសេនីយ៍ស្រេង​ដារា​បាន​ប្រពន្ធ​ក្មេងខ្ចី​ញ៉េញ​មធ្យម​ទេ​តែ​ងំ​ជំនូន​កប់​លូ​ហ្ម៉ង​!!

​លោក​ឧត្តមសេនីយ៍ស្រេង​ដារា​បាន​ប្រពន្ធ​ក្មេងខ្ចី​ញ៉េញ​មធ្យម​ទេ​តែ​ងំ​ជំនូន​កប់​លូ​ហ្ម៉ង​!!

​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី ស្រេង សុខា​មនុស្ស​ចាស់វស្សា​ដែលជា ស្នងការរង​នគរបាល​ខេត្ត​កណ្តាល​បាន ភ្ជាប់ពាក្យ​ជាមួយ​ក្មេងស្រី​ស្រស់​ស្អាត​ម្នាក់​ទៀត នៅ​ផ្សារ​អ្នក​លឿង (​ត្រើយ​ខាងកើត​) ខេត្ត​ព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។

​ក្នុងនាម​ជា​មនុស្ស​ដែល​មាន​វ័យ​ជ្រេ​អា​រឿង​បាន​ប្រពន្ធ​ក្មេងខ្ចី​វា​មធ្យម​ទេ​ប្រជាជន​ស​សើរ​តែ​ងំ​និង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​អ្នកលេង​បណ្តាញ​សង្គម​ភ្ញាក់ផ្អើល​នៅ​ត្រង់​ថា​ជំនូន​ដែល​លោក​ស្នងការរង​នគរបាល​ខេត្ត​កណ្តាល​ជូន​ប្រពន្ធ​ក្មេង​គឺ​កប់​លូ​ហ្ម៉ង​មាន​តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ​អាមេរិក​ណោះ​!​។​ជំនូន​របស់​លោក​ស្រេង​សុខា​រួមមាន​៖​ជូន​ខាង​ស្រី ១០​ម៉ឺន​ដុល្លារ និង​រថយន្ត​លុច​ស៊ី​ស ៥៧០​មួយគ្រឿង ដែល​មាន​តម្លៃ​ប្រមាណ ២២​ម៉ឺន​ដុល្លារ​អាមេរិក​ថែម​ទាំង​គ្រឿងអលង្ការ​មួយឈុត​ទៀត ពិតជា​មិន​ធម្មតា​មែន​មិនដឹងថា​លោក​រកស៊ី​អី​បានជា​មាន​ដល់​ម្លឹងៗ​។​

​ពិធី​ភ្ជាប់ពាក្យ​លោក​ស្រេង សុខា ស្នងការរង​នគរបាល​ខេត្ត​កណ្តាល​នេះ បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​អ្នកជិតខាង បាន​លាន់មាត់ និង​មាន​ការភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា ហើយ​ថែមទាំង​បាន​ស្ញើចសរសើរ​ផងដែរ​។​

​សូម​បញ្ជាក់​ដែរ​ថា​កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ការិយាល័យ​ក​៨ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការ​ខេត្ត​កណ្តាល និង​កម្លាំង​នគរបាល​អធិការ​ក្រុង​តាខ្មៅ​បាន​ធ្វើ​ការចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ផ្ទះសំណាក់​របស់​លោក​ស្រេង​សុខា​ស្នងការរង​ចាប់​ឃាត់ខ្លួន បាន​មនុស្ស​ប្រុស ស្រី​បីនាក់ ជា​មុខសញ្ញា​មេខ្លោង​ជួញដូរ​គ្រឿងញៀន និង​ថ្នាំញៀន​ជាច្រើន​។​

​តែ​មកដល់​ពេលនេះ​ផ្ទះសំណាក់​សុខ​នោះ​នៅតែ​ដំណើរការ​ដដែល​?​។​អា​ឡូ​វ​មិនទាន់បាន​១​ឆ្នា​ផង​ស្ងាត់ៗ ស្រាប់តែ​លោក​ស្នងការរង​ធ្វើអោយ​មហាជន​ភ្ញាក់ផ្អើល​ដោយ ភ្ជាប់ពាក្យ​ជាមួយ​ក្មេងស្រី​ស្រស់ស្អាត ដោយ​ជូន​ខាង​ស្រី ជិត​កន្លះ​លាន​ដុល្លារ​អាមេរិក​ថែម​ទៀត ពិតជា​មិន​ធម្មតា​មែន​!!!​។​

​ប្រភព​ព័ត៌មាន​ច្បាស់ការ​មួយ​បាន​លួច​បង្ហើប​ថា​៖ លោក​ឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរង​នគរបាល​ខេត្ត​កណ្តាល ជា​មនុស្ស​ដែល​មាន​ប្រពន្ធ​ច្រើន រៀបកា​រហើយ ក្រោយមក​លែងលះ​រហូត ចំពោះ​ការ​ភ្ជាប់ពាក្យ​នេះ​គឺជា​ភរិយា​ទី​៤​ហើយ​(​ប្រើ​ប្រពន្ធ​ចុះ​មែន​)​។​មិនទាន់​អាច​សុំ​ការបកស្រាយ​ពី​លោក​ឧត្តមសេនីយ៍ត្រី ស្រេង សុខា​ករណី​យ៍ល​លុយ​ជំនូន​និង​ប្រពន្ធ​ក្មេង​ព្រមទាំង​ថា​ហេតុ​អី​បានជា​ចាប់​បាន​គ្រឿងញៀន​ក្នុងផ្ទះ​សំណាក់​លោក​ហើយ​នៅតែ​អាច​ដំណើការ​បាន​ដូច​ច្នោះ​ចឹង​?៕

Filed in: ព័ត៌មានជាតិ