សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកជំទាវ​បណ្ឌិត ម៉ែន សំអន ៖​សុខ​សន្តិភាព​បាន​ផ្ដល់​អោយ​យុវជន​យើង​ទទួលបាន​អ្វីៗ​គ្រប់យ៉ាង​

លោកជំទាវ​បណ្ឌិត ម៉ែន សំអន ៖​សុខ​សន្តិភាព​បាន​ផ្ដល់​អោយ​យុវជន​យើង​ទទួលបាន​អ្វីៗ​គ្រប់យ៉ាង​

ភ្នំពេញ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​គណៈ​ចលនា​មហាជន​ផ្តាំ​ឲ្យ​យុវជន​គណបក្ស​ប្រជាជន​ក្តាប់ជាប់​ប្រសាសន៍​តេជោ​!​។

​ក្នុង​កម្មវិធី​ជួបជុំ​ជាមួយ​ថ្នាក់ដឹកនាំ​យុវជន​គណបក្ស​ទូទាំង​ប្រទេស ព្រឹក​ថ្ងៃ​អាទិត្យ ៥​រោច ខែ​មាឃ ឆ្នាំច សំរិ​ទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​សាល​មហោស្រព​កោះ​ពេជ្រ លោកជំទាវ​មែន​សមអន​បាន​មានប្រសាសន៍ថា ប្រទេសជាតិ​មាន​សុខសន្តិភាព និង​មាន​ការអភិវឌ្ឍន៍​គ្រប់​ទីកន្លែង​ដូច​បាន​ឃើញស្រាប់​នា​ពេល​បច្ចុប្បនេះ​បាន​ផ្ដល់​អត្ថប្រយោជន៍​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ពិសេស យុវជន​យើង​នេះ​ទទួលបាន​នូវ​ចំណេះដឹង​និង​ជំនាញ​ដើម្បី​បំពេ​ការងារ​គ្រប់​វិស័យ​។​

​លោកជំទាវ​ក៏បាន​លើកឡើង​អំពី​ស្ថានភាព​នយោបាយ​នៅពេល​បច្ចុប្បន្ន​នេះ​មាន​ការវិវត្តន៍​គួរឱ្យកត់សម្គាល់ ពិសេស ការសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​លើ​ការចាប់ផ្តើម​នីតិវិធី​នៃ​ការព្យួរ EBA (​គ្រប់​មុខ​ទំនិញ​លើកលែងតែ​អាវុធ​) ការ​បំភ្លៃ​ព័ត៌មាន​អំពី​ការ​បោះ​ទីតាំង​ទ័ព​បរទេស​ក្នុង​ទឹកដី​កម្ពុជា បញ្ហា​និន្នាការ​នយោបាយ​សកល និង​ការ​បំផុស​បញ្ហា​មួយចំនួន​ក្នុងប្រទេស ក្នុង​បំណង​ធ្វើឱ្យ​ប៉ះពាល់​សតិអារម្មណ៍​មហាជន ពិសេស យុវជន​នៅ​ប្រទេស​កម្ពុជា​តែម្តង​។​

​លោកជំទាវ​ក៏បាន​លើក​ពី​ប្រសាសន៍​ដឹក នាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជាប្រ ធា ន​គណបក្ស ដែល​បញ្ជាក់ថា​៖
«​មិន​ត្រូវ​យក​អធិបតេយ្យភាព​របស់​យើង ទៅ​ដោះដូរ​ជាមួយ​ជំនួយ​ណាមួយ​នោះ​ឡើយ​»
«​ត្រូវរ​ស់​ដោយ​អុកស៊ីសែន​ខ្លួនឯង ដោយ​មិន​ត្រូវ​ពឹង​នូវ​ខ្យល់​ដែល​គេ​បញ្ចូល​ឱ្យ​យើង​នោះទេ​»
«​ទោះ​មាន ឬ​គ្មាន EBA វា​ក៏​មិន​ធ្វើឱ្យ​យើង​ស្លាប់ តែ​វា​ក៏​មិន​ធ្វើឱ្យ​យើង​ក្លាយជា​អ្នកមាន​បាន​ដែរ​»​។​

​ក្នុងនាម​គណៈ​ចលនា​មហាជន​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​សំណូមពរ​ឲ្យ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​បាន​អញ្ជើញ​ចូលរួម​ថ្ងៃនេះ ត្រូវ​ត្រង់ត្រាប់​ស្តាប់​នូវ​បទឧទ្ទេសនាម​របស់​វាគ្មិន ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​យក​ទៅ​ផ្សព្វផ្សាយ​បន្តទៀត ៕

Filed in: ព័ត៌មានជាតិ