សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដំរី​នៅ​ខេត្ត​មណ្ឌល​គី​រីនឹង​ពាយ​បើ​គ្មាន​ការ​អភិរក្ស័​បន្ទាប់ពី​គេ​ឃើញ​ខ្មោចដំរី​មួយ​ត្រូវ​គេ​បាញ់​ស្លាប់​យក​ភ្លុក​

​ដំរី​នៅ​ខេត្ត​មណ្ឌល​គី​រីនឹង​ពាយ​បើ​គ្មាន​ការ​អភិរក្ស័​បន្ទាប់ពី​គេ​ឃើញ​ខ្មោចដំរី​មួយ​ត្រូវ​គេ​បាញ់​ស្លាប់​យក​ភ្លុក​

ខេត្ត​មណ្ឌលគិរី ៖ សត្វ​ដំរីព្រៃ​ដ៏​ធំ​មួយ​ក្បាល​ត្រូវបាន​គេ​ឃើញ​ដេក​ងាប់​នៅ​ជិត​ចំការ​ស្វាយចន្ទី របស់​អ្នកភូមិ​ក្នុង​ដែន​ម្រកកា​រពារ​សត្វ​ព្រៃកែ​វសីមា ។​នៅវេលា​ម៉ោង​១១ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែ​កុម្ភ​: ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រែ​ខ្ទុម និង​កម្លាំង​អនុរក្ស​សត្វ​ដំរី បាន​ចុះ​ទៅដល់​កន្លែង​សត្វ​ដំរី​ងាប់ នៅ​ចំណុច​ក្នុង​ចំការ​ស្វាយចន្ទីរ​ប្រជាពលរដ្ឋ ស្ថិតក្នុង​ភូមិ​ស្រែ​ល្វី ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។

​បើ​តាម​ការសន្និដ្ឋាន គឺ​ដំរី​មួយ​ក្បាល​នេះ​បាន​ស្លាប់​អស់​រយៈពេល​ជិត​១០​ថ្ងៃ​មក​ហើយ វា មាន​កម្ពស់​២,៧០​ម៉ែត្រ ប្រវែង​៤,៥០​ម៉ែត្រ និង​ទទឹង​១,៥០​ម៉ែត្រ​។​ម្ចាស់​ចំការ​ស្វាយចន្ទី​វិញ​អះអាងថា ចំការ​របស់​គាត់​បាន​ម៉ៅ​ឲ្យទៅ​គេ​អស់​ហើយ ក្នុង​រដូវ​កាល​ប្រមូល​ផល​ស្វាយចន្ទី តែ​ជា​ទូទៅ​សត្វ​ដំរីព្រៃ​តែងតែ​ចូលទៅ​ចំការ​ស្វាយចន្ទី ហើយ​ស៊ី​ផ្លែ​នៅ​រដូវ​ប្រមូល​ផល​នេះ​។​

​ទោះជា​យ៉ាងណា​នៅ​រសៀល​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ នេះ​លោក​នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ប្រាប់ ថា ក្រោយ​ពី​ការ​ក្រឡាប់​និង​ពិនិត្យ ទៅ​លើ​ដងខ្លួន​សត្វ​ដំរី​ដែល​បាន​ងាប់​នោះ គឺ​មាន​ស្លាកស្នាម​ប្រវែង​មួយ​ចំអាម​នៅក្រោម​ភ្នែក ពោល​គឺ​មាន​ធ្លុះ​ចូលទៅក្នុង ដែល​ជំនាញ​សន្និដ្ឋានថា នេះ​គឺជា​ការបាញ់​សម្លាប់​សត្វ​ដំរី​ដើម្បី​យក​ភ្លុក ហើយ​ដំរី​ដែល​ត្រូវ​បាញ់សម្លាប់ គឺជា​ដំរី​ឈ្មោល ហើយ​សត្វ​ដំរី​នេះ​មាន​វ័យ​ចំណាស់​។ ហើយ​កំពុងតែ​ធ្វើការ​ពិនិត្យ​ជុំវិញ​កន្លែង​ដែល​ដំរី​ងាប់​ដើម្បីរ​កដាន​អ្នក​ដែល​បាញ់​សត្វ​ដំរី​អោយ​ងាប់​កាត់​យក​ភ្លុក​។​

​ចំពោះ​សត្វ​ដំរី​ដែល​ងាប់ នឹង​យក​ទៅ​កប់​នៅ​កន្លែង​សុវត្ថិភាព​មួយ ដើម្បី​រក្សា​គ្រោងឆ្អឹង ដើម្បី​យកទៅ​រក្សាទុក ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៀត ។ ក្រសួង​បរិស្ថាន​ក៏​បាន​ធ្វើការ​ថ្កោលទោស ជន​ដែល​បាន​បាញ់​សម្លាប់​សត្វ​ដំរី​យក​ភ្លុក ហើយ​ខាង​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​ការបន្ត​នីតិវិធី ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ដែល​បាញ់​សត្វ​ដំរី​យក​មក​ផ្តន្ទាទោស និង​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​និង​ការពារ​អភិរក្ស​ធនធានធម្មជាតិ ការពារ​សត្វព្រៃ ។​

​សូមបញ្ជាក់ថា​នៅ​ខេត្ត​មណ្ឌលគិរី​ដែល​មាន​សត្វ​ដំរីព្រៃ​រស់នៅ​ច្រើន​មាន​សត្វ​ដំរី​ងាប់​ជា​បន្តបន្ទាប់​។​កាលពី​ឆ្នាំ​២០១៧​មាន​ដំរី​៤​ក្បាល​បាន​ងាប់​។​យោងតាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ក្នុង​ដែន​ជម្រក​សត្វព្រៃ​ទូទាំង​ខេត្ត​មាន​សត្វ​ដំរី​ប្រមាណ​ជាង​២០០​ក្បាល ដែល​ចំនួន​នេះ​មន្ត្រី​ជំនាញ​នៅ​បន្ត​តាមដាន ដើម្បី​ដឹង​ថា កើនឡើង ឬ​ថយ​ចុះ​ពី​វត្តមាន​របស់​ពួក​វា​នៅ​ក្នុង​ព្រៃ​។​

​កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៧ មាន​សត្វ​ដំរីព្រៃ​ចំនួន ១១​ក្បាល​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ស្រះ​មួយ​ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​ទម្លាក់​គ្រាប់បែក ស្ថិត​ក្នុង​ព្រៃ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ខណៈ​សត្វ​ដំរី​ទាំងនោះ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត ប្រសិនបើ​កិច្ច​អន្តរាគមន៍​សង្គ្រោះ​មិន​ទាន់​ពេលវេលា​។​

​ដំរី​ចិញ្ចឹម​មួយ​ក្បាល​ឈ្មោះ​ជី​លុត អាយុ​៨៥​ឆ្នាំ​បាន​ស្លាប់​នៅ​ឆ្នាំ​២០១៧​។​. នៅ​មណ្ឌលគិរី​នៅសល់​ដំរី​៤១​ក្បាល​ទៀត ជា​កម្មសិទ្ធិ​របស់​បង​ប្អូន​ជនជាតិដើម​ភាគតិច ដែល​ភាគច្រើន​នៃ​ដំរី​ទាំងនោះ​ត្រូវបាន​ដាក់​អោយ​បំរើ​ក្នុង​អាជីវកម្ម​ទេសចរណ៍​។ … បន្ទាប់មក​នៅ​ឆ្នាំ​២០១៨​ដំរី​មួយ​ក្បាល​ដែល​ចុះ​ព្រេង​សម្លាប់​ម្ចាស់​ត្រូវបាន​អាជ្ញាធរ​បាញ់សម្លាប់​។​

​គួរបញ្ជាក់​ថា​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​តាម​ការសន្និដ្ឋាន​របស់​មន្ត្រី​ជំនាញ​មាន​សត្វ​ដំរី​ប្រមាណ​ជា​ជាង​៥០០ ក្បាល​ប៉ុណ្ណោះ កំពុង​រស់នៅ​៕

Filed in: ព័ត៌មានជាតិ