សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​អភិបាល​រាជធានី​ប្រាប់​កម្មករ​ក្នុង​ខណ្ឌ​ដង្កោ​ឲ្យទៅ​រក​ស្នាក់ការ​គណក្ស​ប្រជាជន​បើ​មាន​បញ្ហា​អី​

​លោក​អភិបាល​រាជធានី​ប្រាប់​កម្មករ​ក្នុង​ខណ្ឌ​ដង្កោ​ឲ្យទៅ​រក​ស្នាក់ការ​គណក្ស​ប្រជាជន​បើ​មាន​បញ្ហា​អី​

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន ស្នើ​ដល់​កម្មករ​ទាំងអស់​ថា មុននឹង​ធ្វើ​បាតុកម្ម​អ្វីមួយ សូម​បងប្អូន​មក​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ ជាមួយ​រោងចក្រ ឬ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ដឹង​រឿង និង​ដោះស្រាយ​គ្នា​ជា​មុន​សិន​។

​សម្រាប់​ការជួយ​ដោះស្រាយ​ទុក្ខ​ធុរៈ​កម្មករ​រោងចក្រ​ក្នុងនាម​សមាជិក​គណៈកម្មាធិការ​កណ្តាល​, អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​ចលនា​សហជីព​រាជធានី​ភ្នំពេញ​លោកឃួ​ស្រេង បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ​-​កម្មការិនី​តាម​រោងចក្រ សូម​អញ្ជើញ​ទៅរក​ស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​ជិត​បំផុត ដើម្បី​សុំ​អន្តរាគមន៍​បញ្ហា​ផ្សេងៗ​ដែល​កើតមានឡើង​។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​សាខា​បក្ស​សហជីព​មូលដ្ឋាន​តាម​រោងចក្រ​ក្នុង​ខណ្ឌ​ដង្កោ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក ឃួ​ង ស្រេង ថ្លែងថា បងប្អូន​កម្មករ​-​កម្មការិនី​មាន​ឪពុក​ម្នាក់ ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ គឺ​សម្តេច​តេជោ ហ៊ុន សែន ដែល​តែងតែ​បាន​គិតគូ​សុខទុក្ខ និង​បំពេញ​តម្រូវការ​ជូន បងប្អូន​គ្រប់ពេលវេលា តាមរយៈ​កញ្ចប់​អត្ថប្រយោជន៍​ទាំង​៩​ចំណុច ធ្វើឲ្យ​បងប្អូន ទទួលបាន​ផលប្រយោជន៍​រួម​ទាំង​ប្រាក់បៀវត្ស​បាន​សមរម្យ​ទៀតផង​។​

​លោក ឃួ​ង ស្រេង​រំលឹកថា​៖ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​ទៅ​លើ​កម្មករ​។ ដើម្បី​អនុវត្ត​អនុសាសន៍​សម្តេច​តេជោ ហ៊ុន សែន ឲ្យបាន​ល្អ លោក ឃួ​ង ស្រេង សូម​ឲ្យ​អាជ្ញាធរ​សង្កាត់ ខណ្ឌ មេត្តា​ចុះ​ពិនិត្យ​ដល់​ផ្ទះ​កម្មករ បន្ទប់​ជួល​របស់​កម្មករ ដើម្បី​ពិនិត្យមើល​អំពី​អនាម័យ​បរិស្ថាន អំពី​សុន្តិសុខ និង​ការ​ស្នាក់នៅ​របស់​ពួកគាត់​។​នៅ​ឆ្នាំ​២០១៩​នេះ អ្វី​ដែល​សម្តេច​តេជោ ប្រកាស​ជូន​បងប្អូន​ក​ម្មករ​និយោជិត ដោយ​មាន​ប្រាក់​ឈ្នួល​ប្រចាំខែ ១៨២​ដុល្លារ ព្រមទាំង​បើក​២​ដង​ក្នុង​មួយខែ​។ ការពិនិត្យ​សុខភាព ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥត​បង់ថ្លៃ ដោយ​គ្រាន់តែ​ប្រើ​ប័ណ្ណ ប​.​ស​.​ស​។ ចំពោះ​ស្ត្រី​សំរាលកូន ត្រូវ​ឈប់​សំរាក​៣​ខែ ទទួល​ប្រាក់​១២០%​ជាដើម​។​ល​។​

«​បងប្អូន​កម្មករ​-​កម្មការិនី បើ​មាន​បញ្ហា​បន្ទាន់​ណាមួយ សុំ​ទៅ​រក​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​នៅ​ជិត​បំផុត គឺ​មន្ត្រី​គណបក្ស​រង់ចាំ​ទទួលដោះស្រាយ តាម​ជាក់ស្ដែង​ជូន​ភ្លាម​»​។ ជាមួយគ្នានេះ​លោក​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ​-​កម្មការិនី​យើង​សុំ​កុំ​ជឿ​ទៅ​តាម​ការ​ញុះញង់ ពី​ក្រុម​ជន​អគតិ​ក្នុង​ចេតនា​បំភ័ន្ត​បំភ្លៃ​ការពិត ឬ​ការធ្វើ​កូដកម្ម បា​តុ កម្ម​បំបែក​ឆ្នាំងបាយ​ខ្លួនឯង​នោះ​។​

​លោក នុត ពុធ​ដា​រា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខណ្ឌដង្កោ និង​ជា​ប្រធាន​ក្រុម​ការងា​កសាង​គណបក្ស​កសាង​អង្គការ​សហជីព​ខណ្ឌដង្កោ បានឲ្យដឹងថា ខណ្ឌដង្កោ មាន​រោងចក្រ​ចំនួន ៦៨​រោងចក្រ និង​សហគ្រាស​ចំនួន​៩៧​សហគ្រាស មាន​កម្មករ​សរុប​ចំនួន​២៩.២១១​នាក់ និង​កម្មករ​ស្នាក់​នៅផ្ទះ​ជួល​ចំនួន​១០.៦៧១​នាក់​។​លោក ឃួ​ង ស្រេង បាន​នាំយក​ថវិកា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​ជូន​បងប្អូន​កម្ម​ករ​-​កម្មការិនី​ទាំង​៨០៩​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​២​ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ