សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រៅ​ពី​ព្រៃឈើ​បន​ល្បែង​ក៏​ជា​ឆ្នាំងបាយ​សមត្តកិច្ច​ខេត្តមណ្ឌលគីរី​ដែរ​!?

​ក្រៅ​ពី​ព្រៃឈើ​បន​ល្បែង​ក៏​ជា​ឆ្នាំងបាយ​សមត្តកិច្ច​ខេត្តមណ្ឌលគីរី​ដែរ​!?

​មណ្ឌលគិរី​៖ ទីតាំង​លេងល្បែង​ជល់​មាន់​មួយ​ស្ថិត​ក្រោម​ឈ្មោះ​កាស៊ីណូ​នៅក្នុង​ព្រៃ​ចម្ការ​ស្រល់​មួយកន្លែង ដែល​មាន​ទីតាំង​នៅ​ភូមិ​ពូ​ត្រែង ឃុំ​ដា​ក់ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​បាន​កំពុង​បើក​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​សេរី​ជា​រៀងរាល់ថ្ងៃ ផ្ទុយ​ពី​បំរាម​នាយករដ្ឋមន្ត្រី​ដែល​ហាម​មិន​ឲ្យ​ខ្មែ​រលេង​។​

​ជាក់ស្តែង​តាម​ចំណារ​ឯកភាព​របស់​ទីស្តីការ​គណៈរដ្ធមន្ត្រី លេខ​១៧៧៤ ស​ជណ ចុះ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤ ដែល​មាន​ចុះហត្ថលេខា​ដោយ​លោក ហ៊ីង ថូ​រ៉ា​ក់ស៊ី រដ្ធលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី គោរព​ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ធមន្ត្រីក្រសួង​មហាផ្ទៃ – ឯកឧត្តម​រដ្ធមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ – ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី និង​យោង​÷

-​លិខិត​ចុះ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤ របស់លោក តែ សេង​អូន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន រី​សត អ​ហ្វ មណ្ឌល​គី​រី អេន​ធើ​ធេន​មុិន ខូ​អិល​ធី​ឌី (Risort of modolkiri Entertainment co.ltd)
-​លិខិត​ចុះ​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤ របស់​ឯកឧត្តម​រដ្ធលេខាធិកា​រ ទីស្តីការគណៈរដ្ឋមន្ត្រី​
-​ចំណារ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤ បាន​ជម្រាបជូន​ថា ចំពោះ​សំណើរ​របស់​ក្រុមហ៊ុន រី​សត អ​ហ្វ មណ្ឌល​គី​រី អេន​ធើ​ធេន​មុិន ខូ​អិល​ធី​ឌី (Risotto of modolkiri Entertainment co.ltd) សុំ​អនុញ្ញាត​ជា​គោល​ការណ៏សាងសង់​មជ្ឈម​ណ្ឌ​ល​ទេសចរណ៍ មជ្ឈមណ្ឌល​កំសាន្ត រួមមាន​÷ សណ្ឋាគារ​ខ្នាត​អន្តរជាតិ ផ្សារ​អន្តរជាតិ ហាង​លក់ទំនិញ​រួច​ពន្ធ ភោជនីយដ្ឋាន មជ្ឍមណ្ឌល​កំសាន្ត​នានា រង្គសាល​ទាន់សម័យ ក្លឹប​ម៉ាស្សា ខារ៉ាអូខេ ល្បែង​កូន​ហ្គោល បក្សី​កីឡា ប្រណាំង​សេះ​/​ឆ្កែ ឆ្នោត​ផ្សងសំណាង ល្បែង​អន​ឡាញ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេត ស្លុត​ម៉ាស៊ីន​អេឡិចត្រូនិក​គ្រប់​ប្រភេទ តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេត ក្នុង​និង​ក្រៅប្រទេស កីឡា​ភ្នាល់​គ្រប់​ប្រភេទ​(sport betting) និង​ក្លឹប​ល្បែង​ផ្សងសំណាង​គ្រប់​ប្រភេទ​(casino) មាន​លក្ខណៈ​អចិន្ត្រៃយ៍​ដែលរ​ដ្ធ​ទទួលស្គាល់មាន​ទីតាំង​ស្ថិតនៅ ច្រកព្រំដែន​ដាក់​ដាំ ឃុំ​ដា​ក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី (​ព្រំប្រទល់​កម្ពុជា​-​វៀតណាម​) នោះ​។​
​រាជរដ្ឋាភិបាល​បាន​សម្រេច​ដូចខាងក្រោម​÷
-​យល់ព្រម​តាម​សំណើរ​។​
-​ក្រុមហ៊ុន​ត្រូវ​រៀបចំ​បែបបទ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​
-​ទីតាំង​សាងសង់​ត្រូវមាន​ការឯកភាព​ពី​អាជ្ញាធរ​។​
-​ហាម​ពលរដ្ធ​ខ្មែរ​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ​។​
​ដោយឡែក​ក្រោយ​ទទួលបាន​ចំណារ​ឯកភាព​ពី ទីស្តីការ​គណៈរដ្ធមន្ត្រី លិខិត ១៧៧៤ ចុះ​ថ្ថៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤ អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អៀង ក៏​បាន​ចារ​ឯកភាព​លើ​សំណើរ​សុំ​ច្បាប់​អនុញ្ញាត​សាងសង់ និង បើក​ដំណើរការ មជ្ឈមណ្ឌល​កំសាន្ត ល្បែងភ្នាល់ តាមរយះ​អាជីវកម្ម​ដោយផ្ទាល់​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន រី​សត អ​ហ្វ មណ្ឌលគិរី អេន​ធើ​ធេន​ម៉ិន (Risort of moldolkiri Entertainment co.ltd) លិខិត​លេខ​២២៦/​អន​ញ ចុះ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​

​បើ​យោង​ទៅតាម ស​ជណ លេខ​១៧៧៤ ចុះ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ ត្រង់​ចំនុច​ទី​៤​គឺ​ហាម​មិន​អោយ​ពលរដ្ធ​ខ្មែរ​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ​ឡើយ ដូច្នេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជាពិសេស​លោក ស្វាយ សំ​អៀង ក្នុងនាម​ជា​គណបញ្ជាការ​ឯកភាព​ខេត្ត គួរតែ​មាន​វិធានការ​ចំពោះ​កាស៊ីណូ​ខាងលើ​ដែល​បាន​បំពាន​ទៅ​និង ស​ជណ របស់​ទីស្តីការ​គណៈរដ្ធមន្ត្រី​។​

​ជាង​នេះ​បន​ល្បែង​នេះ​ត្រូវ​មាន​ទីតាំង​ស្ថិត​នៅ​ច្រក​ព្រំដែន​ដាក់​ដាំ ក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ព្រំប្រទល់​កម្ពុជា​វៀតណាម តែ​គេ​បែរ​ជា​ឃើញ​លិខិត​មួយ​របស់​ឈ្មោះ​ឈុន​សំអឿន​ក្នុងនាម​ក្រុមហ៊ុន​ខាងលើ​បាន ស្នើសុំ​ទៅ​ចៅហ្វាយខេត្ត​មណ្ឌលគិរី ដើម្បី សុំ​អនុញ្ញាត ច្បាប់​សាងសង់ នឹង​បើក​ដំណើរការ​មជ្ឈមណ្ឌល​កម្សាន្ត នៅ​ភូមិ​ពូ​ត្រែង ឃុំ​ដា​ក់ដាំ ស្រុក​អូររាំង ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​វៀតណាម ដែល​ទើប​ចុះ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ទៅវិញ​។​ចៅហ្វាយខេត្ត​លោក​ស្វាយ​សំ​អ៊ាង​ដែល​គេ​ជឿ​ថា​មាន​លាភសក្ការៈ​បាន​ឯកភាព​ចឹង​ទៅ​។​

​អាឡុវ​អ្វី​ដែល​ចាប់​អារម្មណ៍​នៅ​ត្រង់​ថា​បនដែ​ល​ជ្រក​ក្រោម​ឈ្មោះ​កាស៊ីណូ​ដែល​កំពុង​បើក​ដំណើរការ​លេង ក្នុង​ទីតាំង​ខាងលើនេះ ក្រៅពី​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត ដែល​ទីស្ដីការគណៈរដ្ឋមន្ត្រី សម្រេច​ឲ្យ​ដោយ​ត្រូវ​ធ្វើ​ការសាងសង់​សំណង់ casino នៅ​នឹង​ព្រំដែន​ដាក់​ដាំ ហើយ​បែ​ជា​ឃុប​ឃឹត​ជាមួយ​ចៅហ្វាយខេត្ត​ទៅធ្វើ កន្លែង​កាស៊ីណូ នៅ​ជិត​ភូមិឋាន​របស់​អ្នកភូមិ និង​ថែម​ទាំង​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែ​រ ចូល​លេង​សេរី មាន​តាំងពី ល្បែង​ជល់​មាន់ អាប៉ោង ដែល​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត​ថែម​ទៅទៀត​។ ជាក់ស្តែង​ពលរដ្ឋ​ខ្មែរ​រាប់​រាយ​នាក់​បាន​សម្រុក​ទៅ​លេង​ល្បែង​នៅ​ក្នុង​កាស៊ីណូ​មួយ​នេះ ដែល​ស្ទើរតែ​គ្មាន​វត្ត​មាន​ជនបរទេស​(​យួន​)​សូម្បី​ម្នាក់​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ម្ចាស់​កាស៊ីណូ​នេះ មិនបាន គោរព​ទៅតាម​គោលការណ៍ ដែល​ច្បាប់​បានអនុញ្ញាត​នោះទេ​តែ​គេ​គ្រាន់​តែ​សាងសង់​រោង​ជល់​មាន់​មួយ​កន្លែង​សម្រាប់ ភ្នាល់ ដោយ​គេ​មិនបាន សាងសង់​សំណង់​បច្ចេកទេស តាម​លិខិត​ស្នើ​សុំ​របស់​ខ្លួន​ឡើយ​។​ទង្វើ​ខុសច្បាប់​ខាងលើនេះ​បើ​មេ​បន​វា​មិន​ចិញ្ចឹម​អាជ្ញាធរ​ខេត្ត​មាន​ប៉ូលិស​ប៉េអឹម​ទេ​វា​មិន​អាច​ប្រព្រឹត្តទៅ​បាន​ឡើយ​។​

​ប្រជាពលរដ្ឋ​ខេត្ត​មណ្ឌល​គី​រី​និយាយ​ដោយ​មោទនៈភាព​ថា​ស្រុក​គាត់​ក្រៅពី​ព្រៃឈើ​ដែល​ជា​ឆ្នាំងបាយ​អាជ្ញាធរ​និង​សមត្តកិច្ច​ជំនាញ​អាឡូវ​មាន​បន​ល្បែង​មួយទៀត​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ជា​ឆ្នាំងបាយ​!​។​មិនអាច​សុំ​ការពន្យល់​ពី​លោក​ស្វាយ​សំ​អ៊ាង​ដែល​មាន​អំណាច​ពេញ​អាណាចក្រ​ខេត្ត​មណ្ឌល​គី​រី​រឿង​បន​ល្បែង​ថៅកែ​តែ សេង​អូន​និង​លោក​ឈុន​សំអឿន​ធ្វើ​ខុសច្បាប់​នោះ​បាន​នៅឡើយ​ទេ​៕

Filed in: ព័ត៌មានជាតិ