សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​មិន​ទាន់​ចាត់ការ​លើក​ក្រុមនគរបាល​ក្លែង​កាយ​ចូល​ជម្រឹត​ទារលុយ​ពី​ឃ្លាំងទំនិញ​តាម​ដិការ​ព្រះរាជអាជ្ញា​?

នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​មិន​ទាន់​ចាត់ការ​លើក​ក្រុមនគរបាល​ក្លែង​កាយ​ចូល​ជម្រឹត​ទារលុយ​ពី​ឃ្លាំងទំនិញ​តាម​ដិការ​ព្រះរាជអាជ្ញា​?

ភ្នំពេញ​ ៖ ​ចាំ​មើល​ថា ​តើ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បើក​ការស៊ើបអង្កេត​លើ​ឈ្មោះ​ គង់​ ភាសិត ​និង​បក្ខពួក​បន្លំ​ជា​សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ឆែក​ឃ្លាំងទំនិញ​ ជំរឹត​ទារលុយ​ពី​ពាណិជ្ជករ ​តាម​ការបង្គាប់​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ ឬ អត់ ?​។

​តើ​បុរស​ពាក់អាវ​យឺត​ក្រហម​នេះ​ជា​លោក​ឧត្តមសេនីយ៍ត្រី ពិត បញ្ញា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ពិតប្រាកដ ឬ ជា​អ្នក​ផ្សេង ?​។​

​មាន​ករណី​បែកធ្លាយ​នូវ​រឿងអាស្រូវ​នៃ​ការប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី​របស់​ក្រុម​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មួយក្រុម ដែល​មានឈ្មោះ គង់ ភា​សិត និង​បក្ខពួក​កំពុង​ត្រូវបាន​ពាណិជ្ជករ​ម្នាក់​ដាក់​ពា្យបណ្តឹង​ប្តឹង​ចូលទៅ​ស្ថាប័ន​អយ្យការ​សាលាដំ​បូង​រាជធានី​ភ្នំពេញ​អោយ​ជួយ​រក​យុត្តិធម៌​អោយ​ដល់​ដើមបណ្តឹង​ជា​ម្ចាស់​ឃ្លាំង​ទំនិញ ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​តុលាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានអោយដឹងថា​:​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​ចូល​គំរាម ជំរិត​ទារប្រាក់​ដល់​ក្រុមហ៊ុន ដោយ​អយុត្តិធម៌​នោះ កាលពី​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ ឆ្នាំ ២០១៩ លោក កែវ សុធា ព្រះរាជអាជ្ញា នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដិកា​បង្គាប់​អោយ​នគរបាល​នាយកដ្ឋា​ន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ។​

​ដិកា​បង្គាប់​អោយ​សុ​ើ​ប​អង្កេត​លេខ​៨៨៨ អ​.​យ​.​ក ចុះ​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ ឆ្នាំ ២០១៩ បាន​បង្គាប់​អោយ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ បើក​ការស៊ើបអង្កេត​លើ​ឈ្មោះ គង់​ភាសិត និង​បក្ខពួក​ពាក់ព័ន្ធ​នឹង​បទល្មើស​រំលោភ​លំនៅដ្ឋាន​ដោយ​មាន​ស្ថាន​ទម្ងន់ទោស​( ប្រព្រឹត្ត​ដោយ​អ្នករាជការ​សាធារណៈ​) បទ​ក្លែងបន្លំ​ជា​សមត្ថកិច្ច និង​បទ​កំហែង​យក​យោងតាម​មាត្រា​២៩៩.​មាត្រា​៣០ មាត្រា ៣៦៣.​មាត្រា ៣៦៤ នៃ​ក្រម​ព្រហ្មទណ្ឌ ។ ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលា ដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​អោយ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បើក​កា​រសើប​អង្កេត​តាម​ផ្លូវច្បាប់ នឹង​ត្រូវ​បញ្ជូន​លទ្ធផល​ទៅ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​អោយបាន​ឆាប់រហ័ស ។​

​សូម​ជំរាប​ជូន​ថា​: លោកស្រី ហ៊ឹម សុភ័​ក្រ អគ្គនាយិការ​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​បាន​ដាក់​ពាក្យបណ្តឹង​ចូល​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ជួយ​រក​យុត្តិធម៌ បន្ទាប់ពី​មាន​ក្រុម​ជនសង្ស័យ​មួយក្រុម​បន្លំ​ខ្លួន​ជា​សមត្ថកិច្ច​ចូល​អុកឡុក​ក្នុង​ឃ្លាំងទំនិញ​របស់​លោកស្រី​នៅក្នុង​ខណ្ឌ​សែន​សុខ និង​សំឡុត​ទារប្រាក់​ពី​លោកស្រី ។​

​យោងតាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោកស្រី ហ៊ឹម សុភ័​ក្រ បាន​ប្តឹង​ឈ្មោះ គង់ ភា​សិត និង​បក្ខពួក ដែល​មាន​អ​ស័យដ្ឋា​ន​ផ្ទះ​លេខ​៧១​អា ផ្លូវ​លេខ ១៩២​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ពី​បទ​រំលោភ​លំនៅដ្ឋាន​ដោយ​មាន​ស្ថាន​ទម្ងន់ទោស បទ​ក្លែងបន្លំ​ជា​សមត្ថកិច្ច និង​បទ​កំហែង​យក ។​

​ដើមបណ្តឹង​បាន​បញ្ជាក់ថា​: កាលពី​វេលា​ម៉ោង​ប្រហែល ៨ ព្រឹក ថ្ងៃទី ២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ឈ្មោះ គង់ ភា​សិត និង បក្ខពួក បាន​បើ​រថយន្ត​ម៉ាក​ឡង់​គ្រឹ​ស័រ ព៌ណ​ស កា​ម៉ែ ពាក់​ស្លាក​លេខ ភ្នំពេញ 2BC-5688 ចុះ​ទៅ​ឃ្លាំង​របស់​លោកស្រី ហ៊ឹម សុភ័​ក្រ ដោយ​អះអាង​ថា​ពួកគេ​ជា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សំរុកចូល​ក្នុង​ឃ្លាំង រួច​បិទទ្វារ និង​ឆែកឆេរ​ឃ្លាំង ។ ឈ្មោះ គង់ ភា​សិត និង​បក្ខពួក​បាន​បង្ខំ​អោយ​បុគ្គលិក​ក្រុមហ៊ុន​ទាំងអស់​ចេញពី​ឃ្លាំង និង​ទាក់ទង​ទៅ​លោក​ស្រី ហ៊ឹម សុភ័​ក្រ មក​ច​ចារ បង់លុយ​សម្រួល​បញ្ចប់​រឿង​បើ​មិន​ដូច្នេះ​ទេ​ពួកគេ ( គង់ ភា​សិត និង​បក្ខពួក ) និង​សុំ​អោយ​ព្រះរាជអាជ្ញា​ចាប់ខ្លួន​ទាំង អស់​នៅក្នុង​ឃ្លាំង ។​

​ក្រុម​ជនសង្ស័យ ត្រូវ​គេ​ស្គាល់​ថា មាន​បុរស​ម្នាក់​ឈ្មោះ ពិត បញ្ញា ពាក់អាវ​យឺត​ព៌ណ​ក្រហម​ដែល​ជា​អ្នកដឹកនាំ​កម្លាំង​សំរុកចូល​ក្នុង​ឃ្លាំង​ទំនិញ លោកស្រី ហ៊ឹម សុភ័​ក្រ រួច​ទាញ​ទ្វារ​ឃ្លាំង​បិទ និង​បញ្ជា​អោយ​បុគ្គលិក​ក្រុមហ៊ុន​ហៅ​ទូរស័ព្ទ​ទៅ​លោកស្រី ហ៊ឹម សុភ័​ក្រ អោយមក​ច​ចារ​បង់លុយ​អោយ​ពួកគេ ដើម្បី​បញ្ចប់រឿង ។ លោកស្រី ហ៊ឹម សុភ័​ក្រ បាន​បញ្ជាក់​ក្នុង​ពាក្យបណ្តឹង​ថា​: ក្រុមហ៊ុន​លោក ស្រី​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម ក្រសួង​សិប្បកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ទើប​អាច​បើក​អាជីវកម្ម ថែម​ទាំង​រក​សុ​ី​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹម​ត្រូវ ប៉ុន្តែ​ក្រុម​មន្ត្រី​ជំនាញ​មួយ​ចំនួន​តែងតែ​ធ្ចើ​ស៊ី​ក្រុម ហ៊ុន​របស់​លោកស្រី​ដែល​ជា​ក្រុមហ៊ុន​ក្នុងស្រុក ហាក់បីដូចជា​ចង់​បំផ្លាញ​ក្រុមហ៊ុន​លោកស្រី អោយ​រលាយ​តែម្តង ។​

​សូមបញ្ជាក់​ថា ដើម្បី​ជំរុញ​អោយ​ប្រជាពលរដ្ឋ​បង្កើត​មុខរបរ​រក​សុ​ី រាជ​រដ្ឋាភុបាល​កម្ពុជា បាន​បង្កើត​គោលនយោបាយ​លើក កម្ពស់ សហគ្រាស​ធុន​តូច និង​មធ្យម សំដៅ​បង្កើត​ការងារ​ជូន​ពលរដ្ឋ និង​បង្កើន​ចំណូល​ថវិកាជាតិ តាមរយ​: ការបង់ពន្ធ​របស់​ស​ហ​គ្រិន ។ ក្នុង​គោលបំណង​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់ចេញ​នូវ​អភិក្រម​ចំនួន ៥ ចំណុច រួមមាន​: ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង វះកាត់ ដើម្បី​កែប្រែ​ទម្លាប់​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​អោយ​បញ្ឈប់​រាល់​អំពើ​ល្មើស​ច្បាប់ គាបសង្កត់​ប្រជាពលរដ្ឋ និង សហគ្រិន​ដោយ​ខុសច្បាប់​តទៅទៀត ។​

​ជុំវិញ បណ្តឹង​ចោទប្រកាន់​របស់​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ របស់​លោកស្រី ហុឹម សុភ័​ក្រ ខាងលើនេះ ការិយាល័យ​និពន្ធ​គេហទំព័រ អង្គភាពយើងខ្ញុំ មិន​អាច​ស្វែងរក​ការបំភ្លឺ​ពី​ឈ្មោះ គង់ ភា​សិត បាន​ទេ​ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ ។​

​ដោយឡែក​លោក​ឧត្តមសេនីយត្រី ពិត បញ្ញា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានអោយ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រលប់​ថ្ងៃ​ទី ២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ថា​: ករណី​នេះ​ពុំមែន​ជា​ការពិត​ដូច​ការចោទប្រកាន់​របស់​ក្រុមហ៊ុន​នោះទេ ហើយ​ម្យ៉ាងទៀត រូបលោក​ផ្ទាល់​ក៏​ពុំ​មាន​វត្តមាន​នៅក្នុង​ករណី​នោះដែរ លោក​ឋិត​នៅឯ​ខេត្ត​សៀមរាប​ឯណោះ​ទេ​។ សូម​ផ្ទៀងផ្ទាត់​មើល​អោយ​ច្បាស់លាស់​ថា តើ​រូប​បុរស​ពាក់អាវ​យឺត​ព៌ណ​ក្រហម​នោះ​ជា​រូបខ្ញុំ ( ពិត បញ្ញា ) ឬ​ក៏​អ្នក​ផ្សេង ? ។​

​លោក ពិត បញ្ញា បញ្ជាក់ថា ករណី​នេះ​អាច​ជា​រឿង​កាច់​កុង​គ្នា ។ ប៉ុន្តែ​ទោះជា​បែបណា​សមត្ថកិច្ច​ខាង​លោក​នឹង​ធ្វើ​ការស្រាវជ្រាវ​ដើម្បី​បង្ក្រាប​អោយបាន​ចំ​ពោះ​ករណី​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​នេះ ព្រោះ​ក្រុមហ៊ុន​នេះ ជាប់​សង្ស័យ​ពី​ការ​នាំចូល និង​ផលិតផល​ក្លែង​ក្លែង ឡេ​លាប​សាច់ និង​ផលិតផល​ផ្សេងៗ​ទៀត ជាច្រើន​ប្រភេទ​ដោយ​ខុសច្បាប់​។​

Filed in: ព័ត៌មានជាតិ