សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បិទ​ក្លឹប​កំសាន្ត​រ៉ុក​ឧកញ៉ា​គិតធាង​បន្ទាប់​ពី​ក្មេង​ប្រុស​ស្រី​៣១២​នាក់​ដែល​ឃាត់ខ្លួន​ក្នុង​ក្លឹប​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន​

​បិទ​ក្លឹប​កំសាន្ត​រ៉ុក​ឧកញ៉ា​គិតធាង​បន្ទាប់​ពី​ក្មេង​ប្រុស​ស្រី​៣១២​នាក់​ដែល​ឃាត់ខ្លួន​ក្នុង​ក្លឹប​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន​

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី ២៣ ខែ កុម្ភៈ ឆ្នាំ​២០១៩ រដ្ឋបាល​សាលា​រាជធានី​ក្រោម​បញ្ជារ​របស់​លោក​ឃួង​ស្រេង បានចេញ​សេចក្តីសំរេច​មួយ​បិទ​ទាំងស្រុង មជ្ឈមណ្ឌល​កំសាន្ត រ៉ុក ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង សង្កាត់​ទន្លេរ​បាសាក់ ខណ្ឌចំការមន​។

​ការប្រកាស​បិទ​ក្លឹប​របស់​ឧកញ៉ា​គិត​ធៀង​ដែល​កន្លងមក​មិនសូវ​មាន​សមត្តកិច្ច​ណា​ហ៊ាន​ប៉ះ​គឺ​ក្រោយពី​សមត្ថកិច្ច​នគរបាល​រាជធានី​ដឹកនាំ​បញ្ជារ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍​សថេត​ចុះបង្ក្រាប​ករណី​គ្រឿងញៀន ទ្រង់ទ្រាយ​ធំ​កាលពី​រំលង​អធ្រា​តចូល​ព្រឹក​ថ្ងៃទី​២៣​កុម្ភៈ ។​

​លោក​ស​ថេត​បានឲ្យ​ដឹងា​តម​ហ្វេស​ប៊ុ​កថា​៖
​ខ្ញុំ និង​ស្នងការរង​ជាច្រើនរូប ព្រមទាំង​កម្លាំង​ជំនាញ​ចម្រុះ បាន​ចុះ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ដោយ​ផ្ទាល់​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ដោយ​ឃាត់ខ្លួន​អ្នកប្រើប្រាស់ និង​អ្នក​ចែកចាយ​ជាង​៣០០​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន​១៤​នាក់ ហើយ​ដកហូត​បាន​គ្រឿងញៀន​ជាង​៣៩​គីឡូក្រាម និង​សារធាតុ​ញៀន​ជា​ទឹក ៩​គី​ឡូ​២​ខាំ ជញ្ជីង​ថ្លឺង​គ្រឿងញៀន ១២ និង​កាំភ្លើងខ្លី​១​ដើម​។​

​ការបង្ក្រាប​ដែល​ចាប់​បាន​គ្មាន​អា​ណាមួយ​រត់​រួច​ចឹងគេ​ជឿថា​៖ ត្រូវបាន​គេ​រៀបចំ​ផែនការ​យ៉ាង​កំបាំង មិន​បែកធ្លាយ​ព័ត៌មាន​ទេ ។​
​ជា​ការកត់សម្គាល់ ក្នុងពេល​បើក​ប្រតិបត្តិការ​បង្ក្រាប សមត្ថកិច្ច​មិន​អនុញាត​អោយ​អ្នកសារព័ត៌មាន​ណា​ម្នាក់​ចូល​ទៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​នោះ​ឡើយ​។​បន្ទាប់មក​បាន​គេ​ខើញ​មាន​មន្ត្រីជាន់ខ្ពស់​នៃអាជ្ញាធរ​គ្រឿងញៀន​មាន​លោកនាយ​ឧត្តមសេនីយ៍មាស​វិរិ​ទ្ធ​អគ្គលេខាធិការ​អាជ្ញាធ​រ​ប្រឆាំង​គ្រឿងញៀន​លោក​ធ​នាយ​ឧត្តមសេនីយ៍ម៉ក​ជីតូអ​គ្គ​ស្នងការរង​នគរបា​ល​ជាតិ​បាន​មាន​វត្តមាន​មក​សង្កេត​ផងដែរ​។

​សូមបញ្ជាក់​ថា​តាម​ព​តិមាន​ពី​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​បានឲ្យដឹងថា​៖​ក្រោយពេល​បង្ក្រាប​មជ្ឈមណ្ឌល​រ៉ុក​ទ្រង់ទ្រាយ​ធំ​នេះតាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​បាន​លេចព​តិមាន​ថា​៖​លោក​ឧកញ៉ា​គិត​ធាង​ថៅកែ​ក្លឹប​រ៉ុក​នេះ​ធ្លាប់បាន​ធ្វើ​កិច្ចសន្យា​មួយ​ច្បាប់​ជាមួយ​សមត្តកិច្ច​ដោយ​ខ្លឹមសារ​ដូច​ខាងក្រោម​÷

​សូម​សន្យា​ចំពោះមុខ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ថា​÷
១ មិន​អនុញ្ញាត​ឲ្យមាន​ផលិត​ជួញដូរ​ចែកចា​យ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​។​២ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​រាយការណ៍​ជាបន្ទាន់​ក្នុង​ករណី​សង្ស័យ​មាន​ការផលិត​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​។​

៣ អនុវត្ត​តាម​កិច្ចសន្យា​បាន​សន្យា​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពេល​សុំ​បើក​អាជីវកម្ម​របស់​ខ្លួន​។​ក្នុងករណី​ដែល​ខ្ញុំបាទ​នាង​ខ្ញុំ​មិន​អនុវត្ត​ទៅតាម​ខ្លឹមសារ​សន្យា​ខាងលើ​ខ្ញុំបាទ​នាង​ខ្ញុំ​សុខចិត្ត​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​បិទ​អាជីវកម្ម​ទាំងស្រុង​និង​ទទួលខុសត្រូវ​តាម​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ព្រម​ទាំង​ច្បាប់​ផ្សេងៗ​ទៀត​។​

​បើ​ចឹង​មែន​នោះ​តើ​លោក​ឧកញ៉ា​គិត​ធាង​នឹង​ត្រូវ​ទទួលទោស​កំរឹតណា​បើ​មក​ដល់ពេលនេះ​គេ​នៅ​មិនទាន់​ឃើញ​ក្បាល​អស់លោក​មាន​សមត្តកិច្ច​ណា​ម្នាក់​ទៅ​ហៅ​ឧកញ៉ា​គិត​ធាង​សួរនាំ​អី​ផង​ហ្នឹង​?​។​ចាំ​មើល​មើល​វា​ល្ម៉េ​ច​វិញ​សម្រាប់​អ្នកមាន​លុយ​និង​ជា​អ្នក​មាន​គុណ​ដល់​មន្ត្រី​ជាន់ខ្ពស់​ដែរ​ផង​នោះ​ព្រោះ​សាលាក្រុង​ថា​សមត្តកិច្ច​នឹង​ស្រាវជ្រាវ​រក​អ្នក​នាំ​ចូល​គ្រឿងញៀន​ទៀត​?៕

 

Filed in: ព័ត៌មានជាតិ