សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អង្គការ​មួយ​កំពុង​សម្លឹង​មើល​កម្ពុជា​ឡើងវិញ​ក្រែង​ក្លាយជា​កន្លែង​លាងលុយកខ្វក់​!

​អង្គការ​មួយ​កំពុង​សម្លឹង​មើល​កម្ពុជា​ឡើងវិញ​ក្រែង​ក្លាយជា​កន្លែង​លាងលុយកខ្វក់​!

បារាំង ៖ អង្គការ​ឃ្លាំមើល​ការ​លាងលុយកខ្វក់​អន្តរជាតិ​អាច​នឹង​ដាក់​កម្ពុជា ចូលទៅ​ក្នុង​បញ្ជី​តាមដាន ការ​លាងលុយកខ្វក់​។ ទីភ្នាក់ងារ​សារព័ត៌មាន​Ruter​បានឲ្យដឹងថា​៖​។​ការ​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជី​ពណ៌​ប្រផេះ​បែបនេះ នឹង​ត្រូវ​ប្រកាស​នៅ​ទីក្រុង​ប៉ារីស​ពេលខាងមុខ​។

​ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ ដែល​ហៅ​កាត់​ថា​«FATF» បាន​និយាយ​រឿងនេះ​នៅក្នុង​របាយការណ៍​មួយ​ដែល​ថា​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​មាន​«​អំពើពុករលួយ​ខ្ពស់​»​។ ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​ការ​ស៊ើបការណ៍​សម្ងាត់​ហិរញ្ញវត្ថុ​តិចតួច​ក្នុង​ការស៊ើបអង្កេត​។​

​អង្គភាព​ស៊ើបអង្កេត​ផ្នែក​ហិរញ្ញវត្ថុ​របស់​កម្ពុជា​មិន​បាន​ត្រួតពិនិត្យ​មើល​កាស៊ីណូ​និង​វិស័យ​អចលនទ្រព្យ​ដែល​បាន​រីកចម្រើន​យូរអង្វែង​ដែល​ត្រូវបាន​កំណត់​អត្តសញ្ញាណ​ដោយ​អង្គការ​នានា​ដូច​ជា​ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រឆាំង​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​បាន​ប៉ះពាល់​ដោយ​ការ​លាងលុយកខ្វក់​របស់​ក្រុម​ឧក្រិដ្ឋជន​នោះ​ឡើយ​។ បើ​តាម​របាយការណ៍​នេះ គ្មាន​ករណី​លាងលុយកខ្វក់​ណាមួយ​ធ្លាប់​ត្រូវបាន​កាត់ទោស​នៅ​កម្ពុជា​នោះទេ​។​

​បើ​តាម​រ៉​យទ័រដែ​លបាន​ដកស្រង់​សម្តីម​ន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ការ​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ឃ្លាំមើល​របស់ FATF អាច​នឹង​បង្ក​ការលំបាក​ដល់​ក្រុមហ៊ុន ក៏​ដូចជា​បុគ្គល​ទូទៅ ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​។​តាម​សេចក្តីរាយការណ៍​របស់ Propertyarea.asia បានបង្ហាញ​ថា មាន​កាស៊ីណូ​កំពុងដំណើរការ និង​ត្រៀម​ដំណើរការ​ចំនួន​៣០​កន្លែង​ហើយ នៅក្នុង​ទីក្រុង​ព្រះសីហនុ ខណៈ​ដែល​វត្តមាន ជនជាតិ​ចិន ប្រមាណ​៥​ពាន់​នាក់ កំពុង​រស់នៅ ប្រកប​កិច្ចការ និង​រកស៊ី​ក្នុង​ខេត្ត​នេះ​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឯ​.​ឧ​. ជួន ណារិន​ធ្លាប់ បាន អោយ​កាសែត​ដឹងថា ចំនួន​កាស៊ីណូ កំពុង​កើនឡើង​ជា​បន្តបន្ទាប់​ក្នុង​ក្រុងព្រះសីហនុ​។​ក្រៅពី​នេះ​បើ​តាម​អ្នក​អ្នករក​គេ​ស៊ី​និយាយថា​៖​ជនជាតិ​ចិន​បាននិងកំពុង​សម្រុកចូល​មក​ទិញ​អចលនៈទ្រព្យ​ក្នុង​ស្រុក​ខ្មែរ​ដោយ​ពួក​ឈ្មួញ​ចិន​បាន​ចាយលុយ​សុទ្ធ​តែ​ម្តង​មិន​ប្រើ​ធនាគារ​ទេ​។​

​គួរ​រំឭក​ជូន​ថា កម្ពុជា​ត្រូវបាន​ដកចេញ​ពី​បញ្ជី​ពណ៌​ប្រផេះ​របស់ ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ «FATF» កាលពី​ឆ្នាំ ២០១៥ ដូច្នេះ​ការចុះបញ្ជី​ថ្មី​នៅ​ពេល​នេះ​នឹង​បង្ហាញ​ថា​វា​បាន​ដើរ​ថយក្រោយ​នៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រឆាំង​នឹង​ការ​លាងលុយកខ្វក់​។​

​សូមបញ្ជាក់​ថា​បើ​តាមរ​បាយ​ការណ៍ World Justice Project បាន​វាយតម្លៃ​ថា​៖​ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​ទាប​ជាង​គេ ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ពិភពលោក គឺ វេ​ណេ​ហ្សុយ​អេ​ឡា ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១១៣ និង​តាម​ពីក្រោយ​ដោយ​ប្រទេស​កម្ពុជា ដែល​ស្ថិតនៅ​លេខ​រៀង​ទី ១១២ ខណៈ​អា​ហ្វ​ហ្កានី​ស្ថាន ស្ថិត​នៅ​លេខ​រៀង​ទី ១១១​។ ចំណែក​ប្រទេស​ដែល​មាន​យុត្តិធម៌​ពេញលេញ ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ គឺ​ប្រទេស​ដា​ណឺ​ម៉ាក​។​

​លោក​ជិន​ម៉ា​លីន អ្នក​នាំពា​ក្ក្រសួង​យុត្តិធម៌ បាន​អះអាង​ប្រាប់​កាសែត​ថា កម្ពុជា​បាន​ធ្វើការ​កែទម្រង់​ច្រើន​ហើយ​លើ​ប្រព័ន្ធ​យុត្តិធម៌​នេះ ត្បិត​តែ​នៅ​មាន​ការខ្វះចន្លោះ​ខ្លះ​ក៏ដោយ​។​បើ​តាម​របាយការណ៍​គម្រោង​យុត្តិធម៌​ពិភពលោក មូលហេតុ​ដែល​កម្ពុជា​នៅ​មាន​ចំណាត់​ថ្នាក់​ទាប​លើ​ប្រព័ន្ធ​យុត្តិធម៌ គឺ​មកពី​រដ្ឋាភិបាល​នៅតែ​ប្រើ​ឥទ្ធិពល​ទៅលើ​ប្រព័ន្ធតុលាការ ជា​ពិសេស​រឿងក្តី​ធំៗ​ទាក់ទង​នឹង​នយោបាយ​។​

​សូមបញ្ជាក់​ថា ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ ដែល​ហៅ​កាត់​ថា «FATF» គឺជា​អង្គការ​អន្តររដ្ឋាភិបាល​ដែល​គាំទ្រ​ការប្រយុទ្ធប្រឆាំង​នឹង​ការ​លាងលុយកខ្វក់​និង​ការផ្តល់​ហិរញ្ញប្បទាន​ភេរវកម្ម​។ ប្រទេស​កម្ពុជា​ត្រូវបាន​ចុះ​ក្នុង​”​របាយការណ៍​វាយតម្លៃ​គ្នា​ទៅវិញទៅមក​” លើ​គោលនយោបាយ​របស់​ខ្លួន​ក្នុង​ការប្រឆាំង​ការ​លាងលុយកខ្វក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ​កាលពី​ឆ្នាំ​២០១៧៕

Filed in: អន្តរជាតិ