សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ថៃ​លី ប្រធានការិយាល័យ ផលិតកម្ម និង​បសុព្យាបាល​ខេត្តតាកែវ មិន​ទប់ស្កាត់​ការនាំ​ជ្រូក​យួន​ចូល​សង្ស័យ​បាន​លាភសក្ការៈ​!

​លោក ថៃ​លី ប្រធានការិយាល័យ ផលិតកម្ម និង​បសុព្យាបាល​ខេត្តតាកែវ មិន​ទប់ស្កាត់​ការនាំ​ជ្រូក​យួន​ចូល​សង្ស័យ​បាន​លាភសក្ការៈ​!

តាកែវ ៖ ក្នុង​ការចូលរួម​ទប់ស្កាត់​ការចម្លង​ជម្ងឺ​ប៉េស​ជ្រូក​ដែល​ឆ្លង​ពី​ប្រទេស​អាហ្វ្រិក​ចូល​ចិន​និង​បន្ត​ចូល​រាតត្បាត​ស្រុក​យួន​នោះ​ថ្មីៗ​នេះ​លោក​វ៉េង​សុខុន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​នឹង​នេសាទ បាន​អោយ​មន្ទី​កសិកម្ម​ខេត្ត​ពិសេស​ខាង​ពេទ្យសត្វ​តាម​ខេត្ត នៅជាប់​នឹង​ព្រំដែន​ត្រូវ​តែ​ទប់ស្កាត់​ការនាំ​ចូល​សត្វ​ជ្រូក​មកពី​ប្រទេស​វៀតណាម​ប៉ុន្តែ​សម្រាប់​ខេត្តតាកែវ​យក​គូថ​ស្តាប់​។

​ព្រោះ​ពេទ្យសត្វ​នៅ​ខេត្ត​តាកែវ នៅតែ​បន្ត​អនុញ្ញាត អោយ​ឈ្មួញ​បន្ត​នាំ​ជ្រូក​យួន​ចូល​មក​យ៉ាង​គក្រឹកគគ្រេង ដដែល​គិត​ត្រឹម​ថ្ងៃ​ទី​២៣ កុម្ភៈ​ឆ្នាំ​២០១៩ នេះ​។ លោក​ថៃ​លី​បាន​ប្រាប់​កាសែត​ដោយ​ទទួលស្គាល់​ថា​ជ្រូក​ពិតជា​មាន​ការ​នាំចូល​មែន​២​ថ្ងៃ​នេះ​តែ​សុទ្ធតែ​ជ្រូក​មានច្បាប់​ទេ​?​។​

​សមត្តកិច្ច​ប្រចាំការ​នៅ​ច្រករបៀង​យិន​យ៉ា (​ហៅ កំណប់​កែវ​)​ស្តិតក្នុង​ឃុំ​តា​អូរ ស្រុក​គីរីវង់ បាន អោ​យា​កាសែតដឹងថា បន្ទាប់​មាន​សារាចរ​ណែនាំ របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ចេញ​បញ្ជា​អោយ​មន្ទី​កសិកម្ម​ខេត្ត​ក៏ដូចជា​ពេទ្យសត្វ​ខេត្ត ត្រូវតែ​ទប់ស្កាត់​រាល់​ការនាំ​សត្វ​ជ្រូក​ចូល មកពី​ស្រុក​ពី​ប្រទេស​វៀតណាម ដើម្បី​បញ្ជៀ​ស​ការឆ្លង​រីក​រាលដាល​ជំងឺប៉េស​អាហ្វ្រីក ដែល​នៅ​វៀតណាម កំពង់តែ​ផ្ទុះឡើង​នោះ​ក៏​ដោយ​ក៏​សម្រាប់​ច្រករបៀង​ខាងលើ​មួយ​នេះ​គេ នៅតែ​បន្ត អោយ​ឈ្មួញ​នាំ​ជ្រូក​ពី​វៀតណាម មក​យ៉ាង​គក្រឹកគគ្រេង​ដដែល​ហើយ​ច្រើន​ជាង​រាល់ដង​ទៅទៀត​។​

​ក្នុងករណី​នេះ​សបញ្ជាក់​អោយឃើញថា ទាំង​ប្រធាន​មន្ទី​កសិកម្ម ទាំង​ពេទ្យសត្វ នឹង​សមត្ថកិច្ច មួយចំនួន បាន​ផ្គើន​ទៅនឹង​សារាចរ​ណែនាំ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ដែល​គេ​ជឿ​ថា​បើ​គ្មាន​ផល​ប្រយោជន៍​ទេ​គេ​មិន​ធ្វើ​ទេ​។ លោក​ថៃ​លី​ប្រធានការិយាល័យ​ផលិតកម្ម​នឹង​បសុព្យាបាល​ខេត្តតាកែវ​បាន​ប្រាប់​កាសែត​របៀប​ដោះសា​ថា​៖​លោក​ចង់​បង្កើត​កន្លែង​ដើម្បី​ត្រួតពិនិត្យ​សត្វ​ជ្រូក​ដែល​នាំចូល​មកពី​ស្រុក​យួន​ដែរ​តែ​គេ​មិន​អោយ​បង្កើត​?! ។​។​

​សម្តី​លោក​ថៃ​លី​មាន័​ថា​លោក​បាន​ទម្លាក់កំហុស​ទៅលើ​អាជ្ញាធរ​ខេត្ត​តាកែវ​រប​ស់លោក​អ៊ូច​ភាតែ​ម្តង​អា​រឿង​ឃុបឃឹត​គ្នា​បើដៃ​ឲ្យ​ឈ្មួញ​សម្រុ​កដឹកជ្រួក​ចូល​ដោយ​គ្មាន​ការត្រួត​ពិ​ន្យិ​តប់​ស្កាត់​អ្វី​ឡើង​។ ស្រុក​ខ្មែរ​យើង​ចឹង​មិនដឹង​ថា​អ្នក​ណា​ស្តាប់​អ្នកណា​ទេ​បើ​គ្មាន​នាយករដ្ឋមន្ត្រី​បញ្ជារ​ទេនោះ​៕

Filed in: ព័ត៌មានសំខាន់