សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ឃាត់​ជន​ប្រើប្រាស់​គ្រឿងញៀន​៩​នាក់​

​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ឃាត់​ជន​ប្រើប្រាស់​គ្រឿងញៀន​៩​នាក់​

រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វា​បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់​ដោយ​ដកហូត​ថ្នាំញៀន​៣​កញ្ចប់ និង​ម៉ូតូ​៥​គ្រឿង​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុង​ព្រែក​លៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា​។​

​ជន​ត្រូវ​សង្ស័យ​៖​ឈ្មោះ អ៊ុន សុធា​រ័ត្ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មានមុខ​របរ​បើករ​ថយ ន្ដ​ដឹកឥ​ដ្ឋ ទី​២-​ឈ្មោះ យ៉ុន សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​មុខរបរ​កម្មក​រ​ឡឥដ្ឋ ទី​៣-​ឈ្មោះ សុខ ខា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​មុខរបរ​កម្មក​រ​សំណង់ ទី​៤-​ឈ្មោះ គង់ វិចា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​មុខរបរ​កម្មក​រ​សំណង់ ទី​៥ -​ឈ្មោះ យឹម វុទ្ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​មុខរបរ​ជាង ដេរ​ពូក ទី​៦-​ឈ្មោះ ពៅ ដា​រូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន មុខរបរ​ជាង​តោន ទី​៧-​ឈ្មោះ កែវ រ៉ា ភេទ​ប្រុស អាយុ​១៤ ឆ្នាំ មាន​មុខរបរ​ជា​សិស្ស ទី​៨-​ឈ្មោះ កែវ រិទ្ធ ភេទ​ប្រុស អា យុ​១៧​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ ទី​៩-​ឈ្មោះ អៀង ដាំង​សឺត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ខណៈ​ដែល​កម្លាំង​នគរបាល​ដាក់​គោលដៅ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ ទាំងមូល​ដើម្បី​យាម​ល្បាត ក៏​ប្រទះឃើញ យុវជន​ទាំង​៩​នាក់​ជិះ ម៉ូតូ​៥​គ្រឿង ដោយ​សង្ស័យ​ទើប​ឃាត់​ដើម្បី​ត្រួតពិនិត្យ ហើយ​បាន​រកឃើញ​ថ្នាំញៀន​ជា​ប្រភេទ ម៉ា​ទឹកកក​ចំនួន​៣ កញ្ចប់ ដែល​ជន​ទាំងនេះ​បាន​លាក់​ទុក​បម្រុង យក​ទៅ​ប្រើប្រាស់​។​

​ប្រភព​បញ្ជាក់ថា បន្ទាប់​ពី​ឃាត់ខ្លួន​សួរនាំ​ជា​បន្តបន្ទាប់ ជន​ត្រូវ​សង្ស័យ​ទាំង​៩​នាក់ បាន​ឆ្លើយ​សារ ភាព​ប្រាប់​ស ម​ត្ថ​កិច្ច​ថា ពួកគេ​បាន​ទិញ​គ្រឿងញៀន​នេះ ដើម្បី​យក​ទៅ​ជក់​រួម​ជាមួយ​គ្នា​។ ជាមួយគ្នា​នោះ កម្លាំង​នគរបាល​យើង​បាន​ធ្វើ​ការដកហូត​ម៉ូតូ​ចំនួន​៥​គ្រឿង ដែល​ជន​ទាំង​នេះ​ជិះ​ធ្វើ​សកម្មភាព​ផងដែរ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៩​នាក់​រួមជាមួយ​វត្ថុតាង​បាន​និង​កំពុង​បន្ត សាកសួរ​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ដើម្បី​កសាង​សំណុំ​រឿ ង​ចាត់ការ​តាម​នីតិវិធី​៕

 

20160721dpn1 (3) 20160721dpn1 (4)

Filed in: គ្រឿងញៀន