សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​ចំនួន​៣៧​គ្រួសារ​មាន​ដី​ទំនាស់​នៅ​ចំណុច​ចុង​កោះ​ត្រៀម​ខ្លួន​និង​ត្រៀម​ជួប​សម្ដេច​តេជោ​ក្នុង​ពិធីបុណ្យ​ទន្លេនាពាក់ក​ណ្ដា​ល​ខែ​មិនា​ខាងមុខនេះ​

​ប្រជាពលរដ្ឋ​ចំនួន​៣៧​គ្រួសារ​មាន​ដី​ទំនាស់​នៅ​ចំណុច​ចុង​កោះ​ត្រៀម​ខ្លួន​និង​ត្រៀម​ជួប​សម្ដេច​តេជោ​ក្នុង​ពិធីបុណ្យ​ទន្លេនាពាក់ក​ណ្ដា​ល​ខែ​មិនា​ខាងមុខនេះ​

​កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃទី​១៩ និង​ថ្ងៃ​ទី​២០ ខែ​កុម្ភ ឆ្នាំ​២០១៩​នេះ​ប្រជាពលរដ្ឋ​ចំនួន​៣៧​គ្រួសារ​នៅ​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​បាន​នាំគ្នា​មក​សង់​រោង​នៅលើ​ដី​ទំនាស់​ដែល​ដី​នេះ​ប្រជាពលរដ្ឋ​បាន​ទិញ​ពី​លោក​អៀរ គុយ​ម៉ង់​(​ហៅ​ក្ដាន់​)​។

​ប៉ុន្តែ​ក្រោយពេល​ទិញ​ហើយ​ដី​នេះ​បាន​ម្ចាស់​ដី​លោក​អៀរ គុយ​ម៉ង់ក៏​បាន​មាន​ទំនាស់​គ្នា​ជាមួយ​លោក​លី ផេង ហើយ​តុលាការ​រាជធានី​ភ្នេញ​លោក​ចៅក្រម ធា​ម ចាន់​ពិសិដ្ឋ​ក៏​បាន​កាត់ក្ដី​សម្រេច​អោយទៅ​លោក​លី ផេង​ឈ្នះក្ដី​ហើយ​ដក​យក​ដី​នេះ​ពី​ប្រជាពលរដ្ឋ​ទើប​ធ្វើអោយ​ប្រជាពលរដ្ឋ​មិន​សុខចិត្ត​បាននាំគ្នា​ធ្វើការ​តវ៉ា​ជា​បន្តបន្ទាប់​។​

​ទោះជា​យ៉ាងណា​រឿង​ទំនាស់​ដីធ្លី​ដ​ដ៏​រាំ​រ៉ៃ​ដែល​មាន​ទីតាំង​នៅ​ចំណុច​ចុង​កោះ​ក្នុង​ភូមិ​ទី​៧ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង រវាង​លោក​លី ផេង និង​លោក​អៀរ គុយ​ម៉ុង ក៏​ត្រូវបាន​តំណាងរាស្ត្រ​ក្រៅ​ប្រព័ន្ធ​និង​គណៈកម្មាធិការ​វិវាទ​ដីធ្លី​ថ្នាក់​ជាតិ​ស្រាវជ្រាវ​រកឃើញ​ហើយ បើទោះជា​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​មាន​ចៅក្រម​លោ​កធៀម ចាន់​ពិសិដ្ឋ​កាត់ក្ដី​អោ​លោក​លី ផេង​ឈ្នះក្ដី​ក៏ដោយ​។​

​លោក​ជៀម ហៃ​ជា​ម្ចាស់​ដី​ខ្លាយជា​ជន​ឆបោក ដោយ​លោក​ជៀម ហៃ​មាន​ដី​តែ​១​កន្លែង​បែ​ជា​យក​ដី​នោះ​លក់​ទៅ​អោយ​មនុស្ស​២​នាក់​ផ្សេង​គ្នា គឺ​លក់​អោយ​លោក​លី ផេង​ផង និង​លក់​អោយ​លោក​អៀរ គុយ​ម៉ុង​ផង​។​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​៣៧​គ្រួសារ​នៅ​ក្រុង​កំពង់ឆ្នាំង​បាន​សម្ដែង​នូវ​ការក្ដៅក្រហាយ​យ៉ាងខ្លាំង​និង​រិះគន់​ចំៗ​ទៅលើ​លោ​កធៀម ច័ន្ទ​ពិសិដ្ឋ​ចៅ​ក្រ​សាលាដំបូង​រា​ធានី​ភ្នំពេញ​ដែល​កាត់ក្ដី​ដោយ​មិន​មាន​ភាព​យុត្តិធម៏​និង​អត់​យល់​ពី​អា​ថ៍កំ​បាំង​នៅក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​រវាង​លោក​អៀរ គុយ​ម៉ុង​និង លោក​លី ផេង ។​

​ព្រោះ​កំហុស​ដើមហេតុ​មក​ពី​ម្ចាស់​ដី​លោក​ជៀម ហៃ​មាន​ដី​តែ​១​កន្លែង​ហើយ​បាន​យក​ដី​នេះ​លក់​ទៅ​អោយ​មនុស្ស​២​នាក់​ផ្សេង​គ្នា​។ ដំបូង​លក់​អោយ​លោក​សាយ សូរ​ហើយ​លោក​សាយ សូរ​ក៏​ផ្ទេរ​ដី​នេះ​លក់​ទៅ​អោយ​លោក​អៀរ គុយ​ម៉ុង​ផង ហើយ​លោក​ជៀម​ហៃ​ក៏​បាន​យក​ដី​នេះ​លក់​ទៅ​អោយ​លោក​លី ផេង​ផងដែរ​ទើប​បានជា​មាន​រឿង​បែបនេះ​។​

​ប្រជាពលរដ្ឋ​អ្នកទិញ​ដី​ពី​លោក​អៀ​គុយ​ម៉ុង​ដែល​បាន​ទិញ​ដី​បន្ត​ពី​លោក​សា សូ​កំពុង​រង​ការខាតបង់​និង​រង​នូវ​ភាព​អ​យុត្តិធម៏​ជាទី​បំភផុត​និង​ស្នើ​អោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​រឿងក្ដី​មួយ​នេះ​មក​ពិរ​ណា​ឡើងវិញ ព្រោះ​ដី​នេះ​បើ​យោងតាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា ដំបូង​ឡើយ​ដី​នេះ​គឺ​ម្ចាស់​ដី​ឈ្មោះ កែវ វណ្ណ​ថា ត្រូវជា​កូនប្រុស​របស់​លោកតា​ជៀម ហៃ បាន​លក់​ដី​នេះ​ទៅអោយ​ឈ្មោះ​សាយ សូរ​ដោយ​ទទួលបាន​លុយ​កក់​ត្រឹមតែ​២០០០​ដុល្លា​ប៉ុណ្ណោះ​ដោយ​បាន​សន្យា​ប្រគល់​លុយ​ថ្លៃ​ទិញ​ដី​ទៅអោយ​ម្ចាស់​ដី​ឈ្មោះ​កែវ វណ្ណ​ថា​ជា​បន្តបន្ទាប់​រហូត​គ្រប់​ចំនួន​ទៅ​តាម​ថ្ងៃ​កំណត់​ក្នុង​កិច្ចសន្យា​។​
​ប្រភព​បាន​បន្តទៀតថា​៖​លុះដល់​ថ្ងៃ​កំណត់​ប្រគល់​លុយ​ហើយ​ខាង​ភាគី​លោក​សាយ សូរ​នៅតែ​មិនឃើញ​យក លុល​ថ្លៃ​ដី​មក​ប្រគល់អោយ​នោះទេ ស្រប​ពេល​ដី​នៅ​តំបន់​នោះ​ឡើងថ្លៃ​ផង​ព្រោះ​ជា​ដី​នៅ​ជាប់​មាត់​ទន្លេ​និង​នៅជាប់​តំបន់​អភិវឌ្ឍន៍​ផ្សារ​ថ្មី​ក្រុង​កំពង់ឆ្នាំង​ផង​នោះ​ទើប​លោក​កែវ វណ្ណ​ថា សម្រេចចិត្ត​ដក​យក​ដី​នោះ​ពី​លោក​សាយ សូរ ទៅ​លក់​អោយ​មនុស្ស​ម្នាក់​ទៀត​គឺ​លោក​លី ផេង​នេះឯង ។ ដែល​ករណី​នេះ​ក៏​ត្រូវបាន​លោក​សាយ សូរ​ប្ដឹង​លោក​កែវ វណ្ណ​ថា​វិញ​ផង​ដែរ​ដោយ​មាន​លោក​ជំ​ុ ណារិន​(​ហៅ​ហឿន​)​ជា​តំណាង​ចេញមុខ​ប្ដឹង​។​

​ក្រោយមក​ឮថា​លោក​សាយ សូរ​បាន​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​នោះ​ទៅអោយ​លោក​អៀរ គុយ​ម៉ុង​ហើយ​លោក​អៀរ គុយ​ម៉ុង​ក៏​ចាប់ផ្ដើម​ដឹក​ដី​ចាក់​អោយ​ខ្ពស់​ហើយ​ពុះ​ជា​ឡូត៍​អង្កន់​លក់​ទៅអោយ​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​ខ្ពស់​ដែល​ក្នុង​១​ប្លង់​៥m×២០​តម្លៃ​ចាប់ពី​៥២០០​ដុល្លា​រហូត​ដល់​ជាង​១​ម៉ឺ​ដុល្លា​អា​មេ​រិច​ឯណោះ​ទៅ​តាម​កន្លែង​ត្រូវប៉ាន់​ឬ​មិន​ត្រូវប៉ាន់​។​

​ដំណឹង​នេះ​ក៏​បាន​លេចឮ​ទៅ​ដល់​លោក​លី ផេង​ដែល​បាន​ទិញ​ដី​ជាន់​នៅលើ​ដី​នោះ​ដែរ​ទើប​លោក​លី ផេង​ដាក់ពាក្យ​ប្ដឹង​ចូលទៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ហើយ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​ដាក់​កំលាំង​ចុះ​មក​រុះរើ​ដក​បង្គោល​ព្រំដី​ដែល​លោក​អៀរ គុយ​ម៉ុង​បែង​ប្លង់​ពុះ​ឡូត៍​លក់​អោយ​ប្រជា​ពោល​រដ្ឋ​ចេញ​អស់ និង​មាន​ការប្ដឹងតវ៉ា​គ្នា​នៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ជា​បន្តបន្ទាប់​។​

​ក្រោយមក​មិន​ដឹង​យ៉ាងម៉េច​រឿងក្ដី​មួយ​នេះ​ក៏​បាន​បញ្ជូន​ទៅ​ដល់​សាលាដំបូង​រាជធានី​ភ្នំ​ជា​អ្នកចាត់ការ​ទៅ​វិញ ហើយ​ក៏​ត្រូវ​សាលា​ដំ​ដូង​រាជធានី​ភ្នំពេញ​លោក​ចៅក្រ​មធៀម ចាន់​ពិសិដ្ឋ​សម្រេច​កាត់​រឿងក្ដី​នេះ​អោយ​ទៅ​ខាង​ភាគី​លោក​លី ផេង​ជា​អ្នកឈ្នះ​ក្ដី​ទាំង​មិន​បាន​ស្រាវជ្រាវ​អោយបាន​ស៊ី ជម្រៅ​និង​មិន​មាន​ភាព​យុត្តិធម៏​ឡើយ បើទោះជា​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ជួយ​រក​ដំណោះស្រាយ​ដោយ​ត្រូវ​ប្រគល់​ដី​នោះ​ទៅអោយ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ចំនួន​៣៧​គ្រួសារ​ក៏​ដោយ​។ ព្រោះ​ប្រជាពលរដ្ឋ​ទាំង​នេះ​ពួកគាត់​បាន​ចំណាយលុយ​ទិញ​ដី​នោះ​ដោយ​បាន​ប្រគល់​ប្រាក់​គ្រប់​ចំនួន​អោយ​ទៅ​ភាគី​អ្នក​លក់​ដី​នោះ​អស់​ទៅហើយ​។ រី​ឯ​រឿង​ភាគី​ទំនាស់​ទុកអោយ​ច្បាប់​ដោះស្រាយ​ទៅ​តាម​និតិ​វិធី​យ៉ាងណាក៏ដោយ​។​

​ករណី​នេះ​កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​០១៨​កន្លងទៅ​មាន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ចំនួន​៤៣​គ្រួសារ​ដែល​ជា​អ្នករងគ្រោះ​ដោយសារ​ឈ្មួញ​ដី​ទាំង​២​ខាងលើ​បាន​មកជួបជុំ​គ្នា​នៅលើ​ដី​ទំនាស់​ដោយ​មាន​រូ​ថត​សម្ដេច​កាន់​នៅ​ដៃ​ស្ទើ​គ្រប់​គ្នា​សូម​សំណូមពរ​ដល់​សម្ដេច​អគ្គមហាសេនាបតី តេជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌឹត​ប៊ុន​រ៉ានី​ហ៊ុន សែន​មេត្តា​ជួយ​ផ្ដល់​យុត្តិធម៏ល​ដល់​ពួកគាត់​ផង​ព្រោះ​មាន​តែ​សម្ដេច​ទាំង​ទ្វេរ​ទេ​ដែរ​អាច​ជួយ​ពួកគាត់​បាន ៕

Filed in: ព័ត៌មានជាតិ