សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឃើញ​ស្ងាត់​អត់​អ្នក​ណា​ដាក់ពាក្យ​ក្រសួងមហាផ្ទៃ​ចេញ​សេចក្តីណែនាំ​ពី​នីតិវិធី​ដាក់​ពាក្យសុំ​សិទ្ធ​ធ្វើ​នយោបាយ​ឡើងវិញ​!

​ឃើញ​ស្ងាត់​អត់​អ្នក​ណា​ដាក់ពាក្យ​ក្រសួងមហាផ្ទៃ​ចេញ​សេចក្តីណែនាំ​ពី​នីតិវិធី​ដាក់​ពាក្យសុំ​សិទ្ធ​ធ្វើ​នយោបាយ​ឡើងវិញ​!

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្តីណែនាំ ដល់​អ្នកនយោបាយ​ជាប់​បម្រាម​ទាំងអស់ ដែល​ចង់បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ ត្រូវតែ​ធ្វើ​លិខិត​ស្នើ​សុំ​ដាច់ដោយឡែក​ពីគ្នា​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​។​

​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ក្រសួង​មហាផ្ទៃ​បាន​ចេញ មួយ​ចុះ​ហត្ថលេខា​ដោយ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ពី​បញ្ហា​នេះ​។​យោងតាម​មាត្រា ៤៥ ថ្មី (​ស្ងួន​មួយ​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ នឹង​អាច​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​សេចក្តីណែនាំ ប្រាប់ថា ៖

១៖ ការទទួល​បាន​សិទ្ធិ​នយោបាយ​ពេញលេញ​ឡើងវិញ​ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល​។​

២៖ ការទទួល​បាន​សិទ្ធិ​នយោបាយ​ពេញលេញ​ឡើងវិញ ដោយ​ការផ្តល់​នីតិសម្បទា​ដោយ ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​សម្រាប់​ចំណុច​ទី​២​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​អំពី​នីតិវិធី​សម្រាប់​ការផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​មាន​ដូចតទៅ ៖
* ក​. បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​នីតិសម្បទា​ឡើង​វិញ​ទៅ​ក្រសួងមហាផ្ទៃ នៅ​រៀងរាល់​ម៉ោង​ធ្វើ​ការងារ​។​
* ខ​. ពាក្យស្នើសុំ​ត្រូវ​មាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​បុគ្គល​ស្នើសុំ សេចក្តីសម្រេច​របស់​តុលាការ​ដែល​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ ព្រមទាំង​មាន​ផ្តិត​ស្នាម​ម្រាមដៃ​នៃ​បុគ្គល​ដាក់​ពាក្យ​ស្នើសុំ​។​
* គ​. ពាក្យស្នើសុំ​ត្រូវធ្វើឡើង​ដាច់ដោយឡែក​ពីគ្នា ដោយ​បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ​។​
* ឃ​. បន្ទាប់ពី​បាន​ពិនិត្យ​លើ​ពាក្យ​ស្នើ​សុំ​របស់​បុគ្គល​ម្នាក់ៗ​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ ក្រសួង​
​មហាផ្ទៃ​នឹង​លើកសំណើ​ជូន​នាយករដ្ឋមន្ត្រី ដើម្បី​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ លើកលែង​បម្រាម​ហាមឃាត់​ធ្វើ​
​សកម្មភាព​នយោបាយ ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​មាត្រា ៤៥​ថ្មី (​ស្ងួន​មួយ​) នៃ​ច្បាប់​ស្តីពី​គណបក្ស​
​នយោបាយ​។​
* ង​. សាមីខ្លួន​នឹង​អាចធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ​បាន​ស្របតាម​ច្បាប់​របស់ ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​មាន​ព្រះរាជក្រឹត្យ​ស្តីពី​ការផ្តល់​នីតិសម្បទា​ឡើងវិញ​។​

​សូមបញ្ជាក់​ថា សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​បើកផ្លូវ​ឲ្យ​អ្នកនយោបា​យជាប់​បម្រាម អាចធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​ឡើងវិញ​នោះ ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រម ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ កាលពី​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០១៩​។​

​តាំង​ពី​ច្បាប់​នេះ​ចូល​ជា​ធរមាន​ក្នុង​ចំណោម​មន្ត្រី​គណបក្ស​នយោបាយ​សង្គ្រោះ​ជាតិ​ចមនួន​១១៨​រូប​ដែល​ជាប់​បំរាម មានតែ ចំនួន​២​រូប​ប៉ុណ្ណោះ ក្នុងនោះ​មាន លោក គង់ គាំ និង​កូន​របស់​លោក​គឺ​លោក គង់ បូរ៉ា បាន​ដាក់​ពាក្យ​ស្នើសុំ​នីតិសម្បទា​នយោបាយ ទៅ​កាន់​ក្រសួង​មហាផ្ទៃ​ហើយ​ត្រូវបាន​ព្រះមហាក្សត្រ​ប្រទាន​តាម​សំណើ​រួចហើយ​ហើយ​។​

​មាន​ការកត់សម្គាល់​ដែរ​ថា​លោក​សម​រង្ស៊ី​ដែល​ឡើងជា​ប្រធានស្តីទី​អតីគណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់បទបញ្ជារ​តឹងរ៉ឺង​មិន​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បំរាម​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធ​ធ្វើ​នយោបាយ​វិញ​ឡើយ​ដោយ​ចាត់ទុកថា​អ្នកណា​សុំ​គឺជា​ជន​ក្បត់​។​ជាក់ស្តែង​លោក​គង់​គាំ​និង​លោក​គង់​បូរ៉ា​ដែល​ជា​កូន​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​លោក​គង់​មុន្នី​កា​ដែលជា​កូន​ហើយ​!​។​ចាំ​មើល​ថា​តើ​ក្រោយ​ពី​ចេញ​សេចក្តីណែនាំ​នេះ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដាក់​ពាក្យសុំ​?​។​

 

Filed in: ព័ត៌មានជាតិ