សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋមន្ត្រី​មហាផ្ទៃ​ចូលជួប​សួរសុខទុក្ខ​ឪពុក​ចៅហ្វាយខេត្ត​រតនៈ​គី​រី​

រដ្ឋមន្ត្រី​មហាផ្ទៃ​ចូលជួប​សួរសុខទុក្ខ​ឪពុក​ចៅហ្វាយខេត្ត​រតនៈ​គី​រី​

ខេត្ត​រតនៈគិរី​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន អញ្ជើញ​សួរសុខទុក្ខ លោក​ព្រឹទ្ធាចារ្យ ប៊ូ ថង មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​បច្ចុប្បន្ន​ជា ទីប្រឹក្សា​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​កម្ពុជា​ដែល​ជា​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​ប្រជា​ជាន​មាន​អាយុ​ចាស់ជរា​។

​នៅ​ភូមិគ្រឹះ​របស់​លោក​ព្រឹទ្ធាចារ្យ ប៊ូ ថង ដែល​ស្ថិតនៅ​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរ​ត​គិរី សម្តេច​ក្រឡាហោម ស ខេង បាន​សម្តែង​នូវ​ការ​នឹករលឹក​ចំពោះ​លោក​ព្រឹទ្ធាចារ្យ ប៊ូ ថង​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ឥស្សរជន​ម្នាក់ ដែល​មួយ​ជីវិត​របស់​លោក​ព្រឹទ្ធាចារ្យ បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​។​

​សម្តេច​ក្រឡាហោម បាន​ជូនពរ​លោក​ព្រឹទ្ធាចារ្យ​បូ​ថង​ដែល​មាន​ព្រះជន្ម​៨៤​ឆ្នាំ​និង​ជា​បិតា​លោក​ប៊ូ​សាវុន​អភិបាលខេត្ត​រតនៈគីរី សូម​មាន​សុខភាព​ល្អ ឆាប់​ជា​ពី​ជំងឺ​រោគាព្យាធិ​ទាំងឡាយ​ទាំងពួង និង​មាន​ជន្មាយុ​យឺនយូរ ព្រមទាំង​ជួបប្រទះ​តែ​សេចក្តីសុខ​សេចក្តីចម្រើន​ត​រៀង​ទៅ​។​

-​ជីវ​ប្រវត្តិ​សង្ខេប​របស់​លោក​ព្រឹទ្ធាចារ្យ ប៊ូ ថង​៖
​លោក ប៊ូ ថង កើត​នៅ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​១៩៣៨ នៅ​ភូមិ​ការចូន ឃុំ​ការចូន ស្រុក​វឺ​ន​សៃ ខេត្ត​រតនគិរី មានកូន ៥​នាក់​។ លោក​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​នៅ​សាលា​នាយទាហាន​បំពេញ​វិជ្ជា ផ្នែក​យោធា នៅ​ប្រទេស​វៀតណាម ចន្លោះ​ពី​ឆ្នាំ​១៩៥៤-១៩៦១​។ នៅ​ឆ្នាំ​១៩៦២-១៩៦៥ លោក ប៊ូ ថង ជា​នាយ​ទាហានជើងគោក ផ្នែក​វិស្វកម្ម នៅ​ប្រទេស​វៀតណាម​។ នៅ​ឆ្នាំ​១៩៦៨-១៩៧០ លោក ប៊ូ ថង ក៏​បាន​ទទួល​ការបណ្តុះបណ្តាល នយោបាយ​ទាហាន​ជាន់ខ្ពស់ នៅ​វិទ្យាស្ថាន​នយោបាយ​ជាន់ខ្ពស់ ប្រទេស​វៀ​ណាម​។​

​ដោយ​ចេះ​ភាសាបរទេស ៣ ភាសា គឺ​វៀតណាម ឡាវ និង​ថៃ លោក ប៊ូ ថង បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ ក្នុងប្រទេស​កម្ពុជា​យើង នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​១៩៧០​។​

​នៅ​ចន្លោះ​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​១៩៧០-១៩៧៤ លោក ប៊ូ ថង ចូលរួម​ចលនា​តស៊ូ​រំដោះជាតិ នៅ​តំបន់​ភូមិភាគ​ឥសាន​។ ក្នុងនោះ នៅ​ឆ្នាំ​១៩៧១-១៩៧២ លោក ប៊ូ ថង ជា​មេបញ្ជាការ​យោធា ខេត្ត​រតនគិរី ហើយ​នៅ​ឆ្នាំ​១៩៧៤ លោក ជា​ជំនួយការ​យោធា​នយោបាយ​ភូមិភាគ​ឥសាន​។​

​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​១៩៧៤ លោក ប៊ូ ថង បាន​ចូលរួម​ចលនា​ប្រឆាំង​ប៉ុលពត និង​ភៀសខ្លួន ទៅ​នៅ​ប្រទេស​វៀតណាម​។ នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥-១៩៧៧ លោក ប៊ូ ថង ជា​ប្រធាន​ជំរំ យ៉ាបក់ នៅ​ប្រទេស​វៀតណាម​។​

​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៧៧-១៩៧៩ លោក ប៊ូ ថង បាន​ចូលរួម​ចលនា​ផ្តួលរំលំ​របប​ប៉ុលពត​។ ពី​ឆ្នាំ​១៩៧៩-១៩៨២ លោក ប៊ូ ថង ជា​ប្រធាន​ឃោសនា អប់រំ​មជ្ឈឹមបក្ស​ប្រជាជនក​ម្ពុ​ជា​។​

​នៅ​ឆ្នាំ​១៩៨២-១៩៨៧ លោក ប៊ូ ថង ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ​។ ពី​ឆ្នាំ​១៩៨៨-១៩៩០ លោក ប៊ូ ថង ជា​ឧបនាយករដ្ឋមន្ត្រី អគ្គស្នងការ​នគរបាល​កងទ័ព​ប្រជាជន​កម្ពុជា នៅ​ក្រសួង​ការពារ​ជាតិ​កម្ពុ​ជា​។​

​នៅ​ឆ្នាំ​១៩៨១-១៩៩៣ លោក ប៊ូ ថង ជា​អ្នកតំណាងរាស្ត្រ មណ្ឌល​ខេត្ត​ព្រះវិហារ ក្នុងសម័យ​សា​ធាណ​រដ្ឋ​ប្រជាមានិត​កម្ពុជា និង​សម័យ​រដ្ឋ​កម្ពុជា​។​

​នៅ​ឆ្នាំ​១៩៩៣-២០១២ លោក ប៊ូ ថង ជា​អ្នកតំណាងរាស្ត្រ មណ្ឌល​ខេត្ត​រតនគិរី​។ ចាប់ពី​ឆ្នាំ​២០១២-២០១៨ លោក ប៊ូ ថង ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ នៅ​មណ្ឌល​ភូមិភាគ ទី​៨៕

Filed in: ព័ត៌មានជាតិ