សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ព្រុំ​វិច​មេ​ពេទ្យសត្វ​សៀមរាប សុខចិត្ត​ក្បត់ពាក្យសន្យា​ដើម្បី រក្សា​អំពើពុករលួយ​?!

​លោក​ព្រុំ​វិច​មេ​ពេទ្យសត្វ​សៀមរាប សុខចិត្ត​ក្បត់ពាក្យសន្យា​ដើម្បី រក្សា​អំពើពុករលួយ​?!

សៀមរាប​៖​ពាក្យចាស់​ពោល​ថា​សម្ដីជាឯក​លេខ​ជា​ទោ រនៀប​បាក់​យក​ឫស្សី​ទៅ​ជួស ។ ព្រះពុទ្ធ​សម្ដែង​ថា ពាក្យ​ពិត ឫ​ពាក្យ​សច្ចៈ​មិនចេះ​ស្លាប់ ហើយ​ជា​មង្គល​ទៀតផង ។

​តែ​សម្រាប់ លោក​ព្រុំ​វិច​ប្រធាន​ការយាល័យ​បសុព្យាបាល​ខេត្តសៀមរាប​បែ​ទៅ​ជា​មនុស្ស​មិន​គោរព​សម្តី​មិន​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​ឡើយ​។ កាល​ថ្ងៃទី​៨​ខែ​កម្ភៈ​លោក​ព្រុំ​វិច​បាន​សន្យា​ប្រាប់​អ្នកកាសែត​តាម​ទូរស័ព្ទ​ថា ចាំ​ខ្ញុំ​មកពី​ភ្នំពេញ​វិញ​ថ្ងៃ​ច័ន្ទ​ទី​១១​ខែ​ក​ម្ភះ​ខ្ញុំ​ប្រជុំ​នៅ​ភ្នំពេញ ហើយ​ត្រឡប់​មកវិញុ​ពូ មក​មន្ទីរ ខ្ញុំ​អោយ​មើល​ឯកសារ​ទាំងអស់ ពាក់​ពន្ធ័​និង​ច្បាប់​ធ្វើ​អាជីវកម្ម​សត្វឃាត្ត ខ្ញុំ​និង​ពន្យល់​អំពី​ពេទ្យសត្វ​ត្រូវបំពេញ​ទួ​រនា​ទីយកប្រាក់​ពី​ក្បាលជ្រូក​និមួយ “ ដាក់​ចូល​រដ្ឋ​។​

​តែ​លោក​ព្រុំ​វិច​លេបសម្ដី​ខ្លួន​ឯង​ព្រោះ​នៅ ថ្ងៃ​ច័ន្ទ​ទី​១១​កុម្ភៈ​ចំ ថ្ងៃ​អង្គា ទូរ​សព្ទ័​យ៉ាងណា​ក៍លោក​វិច​មិន​លើក​ទូរស័ព្ទ​ដែរ​។​គេ​ជឿ​ថា
​លោក​ព្រុំ​វិច​គិតថា​បើ​អោយ​អ្នកកាសែត​មើល​ឯកសារ​ឫ​ច្បាប់​ធ្វើ​អាជីវកម្ម​នោះ វា​ហាក់បីដូចជា​ចងក​ខ្លួនឯង ព្រោះ​ថា​ខ្លួនឯង​ជា​បុគ្គល​ពុករលួយ ! ។
​ជាក់ស្ដែង​៖​ទី ១​លោក​ប៉ោយ​ជ្រឹង​ម្ចាស់​កុងស៊ី​សត្វឃាត្ត​នៅ​ព្រះ​ដាក់​។​ទី ២​លោក​លី​ម្ចាស់​ផ្សារ​បន្ទាយស្រី​និង​ជា​អ្នកកាប់ជ្រូក​លក់​ផង អោយ​ដឹង​មិន​ខុស​គ្នា​ទេ ថា​ច្បាប់​បង់ពន្ធ​ធ្វើ​អាជីវកម្ម​មួយឆ្នាំ​៨០០០០​រៀល​ទៅ​១០០០០០​រៀល​តែ​ប៉ុណ្ណោះ វា​ខ្លាំង​បំផុត​អោយ​ស្រុក​លោក​ខេត្ត លោក​ជ្រឹង​បញ្ជាក់​ថា​ឲ្យ​ច្រើន​លាន​រៀល ។​

​ទោះបី​លោក​ព្រុំ​វិច​រាំងខ្ទប់​មិនអោយ ឯកសា​បែកធ្លាយ​យ៉ាងណា ក៍នៅ​មាន​មន្ត្រី​ស្មោះត្រង់​បញ្ចេញ​ឯកសារ​អោយ​អ្នកកាសែត ដឹង​ដែរ​។ តាម​ឯកសារ​ចេញ​ដោយ​រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ វេង​សាខុន ធ្វើ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៥​ខែ​ក​ម្ភះ ២០១៨
​ដាក់ថា ៖​នាយកដ្ឋាន​ផលិកម្ម និង​បសុព្យាបាល​

​លិខិតអនុញ្ញាត ប្រមូល​ទិញ​សត្វ​និង​ផលិតផល មាន​ដើមកំណើត​ពី​សត្វ បង្កើត​សត្វឃាតដ្ឋាន ប្រភេទ ក ១០០០០០០​រៀល មួយ​លាន​រៀល ០១​ខែ សុពលភាព ០៥​ឆ្នាំ​។​

​ប្រភេទ ខ ៨០០០០០០​រៀល​(​ប៉ែតសិប​ម៉ឺន​រៀល ០១​ខែ​) សុពលភាព ០៥​ឆ្នាំ ធ្វើ​អាជីវកម្ម​ពិឃាត​សត្វ ប្រភេទ ក ១០០០០០​រៀល​(១០​ម៉ឺន​រៀល ០៥​ថ្ងៃ​) សុពលភាព ០១​ឆ្នាំ​។ ប្រភេទ​ខ ៨០០០០​រៀល​ប្រាំបី​ម៉ឺន​រៀល ០៥​ថ្ងៃ សុភ​ពល​ភាព ០១​ឆ្នាំ ។​

​បង្កើត​កន្លែង​ប្រមូលផ្ដុំ​សត្វ ប្រភេទ ក ៤០០០០០ ១០​ថ្ងៃ សុពលភាព ០៥​ឆ្នាំ នេះ​ជា​ច្បាប់​ក្រសួង​កំណាត់ ។ ចុះបើ​លោក​ព្រុំ​វិច​យកប្រាក់​ពី​ជី​វក​ច្រើន​លាន​រៀល​ហើយ ថែម​ទាំង​កាត់​សាច់ជ្រូក​សាច់គោ​យកទៅ​ពិសោធន៍​តាមតែ​អំពើ​ចិត្តចឹង​តើ លោក​វិច​យក​ប្រាក់​ទៅ​ណា​អស់​?

​លោក​ព្រុំ​វិច​ពេលធ្វើ​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ​កន្លងមក ពេល​សួរថា​ពេទ្យសត្វ កាត់​យក​សាច់​ជ្រូក​មួយ​ក្បាល​ប៉ុន្មាន​ខាំ​ទៅ​ពិសោធន៍ លោក​វិច​ឆ្លើយថា គេ​កាត់​មួយ​ខំ​ឫ​ពី​ខាំ​ទៅ​ពិសោធន៍ អ្នក​យក​លើ​សណឹង​លោក​មិន​ជឿ​ទេ​?​តែ​ជាក់ស្តែង​កូនចៅ​លោក​វិច​យក​ជិត​១​គីឡូ​ណោះ​៕

Filed in: ព័ត៌មានជាតិ