សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាវុធហត្ថ បង្ក្រាប​រោង​ម៉ា​ស៊ី​អារឈើ​នៅ​ពោធិសាត់​គ្មាន​លិខិតអនុញ្ញាត​តែ​ចាប់​ម្ចាស់​មិនបាន​

​អាវុធហត្ថ បង្ក្រាប​រោង​ម៉ា​ស៊ី​អារឈើ​នៅ​ពោធិសាត់​គ្មាន​លិខិតអនុញ្ញាត​តែ​ចាប់​ម្ចាស់​មិនបាន​

ពោធិ៍សាត់​៖ រោង​ម៉ាស៊ីន​អា​ឈើ គ្មាន​លិខិត​អនុញ្ញាតិ ០១ កន្លែង​ស្ថិតនៅ​អូរ​ភូមិ​ចាស់​ចំណុច​លេខ (៩១៩៩៦-២២៤៣១) ស្ថិតក្នុង​ភូមិ​ក្សេត្រ​បូរី ឃុំ​ស​ន្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​ត្រូវបាន​កម្លាំង​ស្នងការដ្ឋាន​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​កម្លាំង​បរិស្ថាន ចុះបង្ក្រាប​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។

​ក្នុង​ការចុះ​បង្ក្រាប​នេះ​សមត្តកិច្ច​រកឃើញ​ឈើមូល​ដើម​ប្រភេទ​រការ និង​ខ្ពង់​ចំនួន ២១ កំណាត់ ស្មើ​និង ១៣,៨៩៧ ម៉ែ​ត្រីគុណ​។ ជើង​សាក់​ម៉ា​ស៊ី​ង​អារឈើ ចំនួន ០២ គ្រឿង កង់យោង​ម៉ាស៊ីន​អារឈើ​ខ្នាត​ធំ ចំនួន ០២ គូរ ស្មើ​និង ០៤ កង់​យោង ម៉ូទ័​រអូស​រ៉ៃចំនូន ០២ គ្រឿង ផ្លែរ​ណា ចំនួន ០៥ ខ្សែ និង​ខ្សែភ្លើង ប្រវែង ២០ ម៉ែត្រ តែ​ម្ចាស់​រោង​ម៉ាស៊ីន​បាន​គេចខ្លួន​បាត់​មុន​ដែល​គេ​សង្ស័យថា​បែកការណ៍​ឬ​មាន​គេ​បើ​ព្រុយយ៉ុង​ឲ្យ​ទើបដឹង​។​

​បច្ចុប្បន្ន​វត្ថុតាង​ខាង​លើ​សមត្តកិច្ច ប្រគល់​ឲ្យ​បរិស្ថាន​ស្នាក់ការ​រង​បឹង​ខ្លុង នៃ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​មើល​តែ​មិនដឹងថា​អាច​ចងក្រងឯ​ការប្តឹង​ទៅ​តុលារ​ការ​ឲ្យ​តាម​ចាប់​ម្ចាស់​រោង​ម៉ាស៊ីន​អារ​ឈើ​ខុសច្បាប់​នោះ​ដែ​ឬ​អត់​ទេ​?​។​

Filed in: ព័ត៌មានជាតិ