សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​វេជ្ជបណ្ឌិត ទេព សារ៉េត ខ្លួន​ចូល​នី​វត្ត​ន៍ តែ​មិន​ព្រម​ចូល​វត្ត លូក​ស្ទាប​កូន​កូនក្រមុំ​គេ​ហើយ ស្ទាប​ម៉ែ​ទៀត​!

​លោក​វេជ្ជបណ្ឌិត ទេព សារ៉េត ខ្លួន​ចូល​នី​វត្ត​ន៍ តែ​មិន​ព្រម​ចូល​វត្ត លូក​ស្ទាប​កូន​កូនក្រមុំ​គេ​ហើយ ស្ទាប​ម៉ែ​ទៀត​!

បន្ទាយមានជ័យ ៖ លោក​វេជ្ជបណ្ឌិត ទេព សារ៉េត ជា​អតីត​អនុប្រធាន​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ចូលនិវត្តន៍​ហើយ​តែ បច្ចុប្បន្ន​បាន​បើក​បន្ទប់​ព្យាបាល​ជម្ងឺ​ទូទៅ នៅផ្ទះ​របស់​គាត់ ស្ថិតនៅ​ភូមិ​គោគ​ស្វាយ​ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ។

​លោក​គ្រូពេទ្យ​ដែល​មិន​ព្រម​ចូល​វត្ត​ចូល​តែ​បន​បា​រកា​រ៉ា​អូ​ខេ​នោះ​ត្រូវបាន​អាណាព្យាបាល​ក្មេងស្រី​អាយុ​១៥​ឆ្នាំ ដែលជា​អ្នក​ភូមិ​ក្បែរ​គ្នា បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ពី​បទ បៀតបៀន​កេរ្តិ៍ខ្មាស ។​

​តាម​ប្រភព បែកធ្លាយ​ពី​ប្រជាពលរដ្ឋ​ឲ្យដឹងថា​៖ ស្រី​វ័យក្មេង​នេះ សព្វថ្ងៃ​នាង​កំពុង​សិក្សា​នៅ​សាលា​សុ​វណ្ណា​ភូមិ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដោយ​មូលហេតុ​ព្រោះតែ​ខំ​សិក្សា​រៀនសូត្រ​ពេក ការ​ទទួលទាន​អាហារ​មិន​បាន​ទៀងទាត់ ទើប​បណ្តាល​អោយ​នាង មាន​ជម្ងឺ​ក្រពះ រួច​ចូល​ទៅ​ពិនិត្យ​ព្យាបាល នៅផ្ទះ​របស់​គ្រូពេទ្យ ទេព សារ៉េត​ដែល​ឆ្លៀត ហើយ​ក៍មាន​រឿង​កើតការ​ប្តឹងផ្តល់​គ្នា​ចឹង​ទៅ​។​

​តាម​ការបញ្ជាក់​ពី​មនុស្ស​ច្រើន​នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឲ្យដឹងថា​៖​បន្ទាប់​ពី​ក្មេងស្រី​នេះ បាន​ចូល​ទៅ​សម្រាក​ព្យាបាល នៅ​ក្នុង​យប់​ទី​១​និង​ទី​២ លោក​ទេព សារ៉េត បាន​ចូល​មក​បន្លំ​មើល​ជម្ងឺ ហើយ​លូក​ស្ទាប​ប៉ះពាល់​ដល់​ប្រដាប់​កេរ្តិ៍ខ្មាស​។ លុះដល់​យប់​ថ្ងៃ​ទី​៣ គ្រូពេទ្យ​រូបនេះ​បាន​ប្រព្រឹត្ត​នូវ​អំពើ​ស្មោគគ្រោក​ថោកទាប លើ​រូប​ក្មេង​ស្រី​ជា​ថ្មី​ម្តងទៀត ទើប​នាង​ដាច់ចិត្ត​ហ៊ាន​និយាយ​បញ្ហា​នេះ​ប្រាប់​ដល់​ម្តាយ​។​

​បន្ទាប់​ពី​កូន​បាន​រៀបរាប់​ប្រាប់ ម្តាយ​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ទេ ព្រោះ​គ្មាន​ភស្តុតាង ខ្លាច​កូន​និយាយ​មិន​ពិត​។ តែ​ក្នុង​យប់​ថ្ងៃ​ទី​៤​រូបគាត់​ជា​ម្តាយ​បាន​ដេក​នៅ​គ្រែ​ជាមួយ​កូន​ដើម្បី​ចាំ​តាមដាន​នូវ​ទង្វើ​របស់​គ្រូពេទ្យ ដែល​កូន​បាន​ប្រាប់ ក្នុង​យប់​នោះ ប្រហែល​ម៉ោង​រំលង​អាធ្រា​ត្រ ស្រាប់តែ​ឃើញ លោក​ទេព សារ៉េត បាន​ចូល​មក​លូក​ស្ទាប​កូន រួច​ហើយ​ស្ទាប​ដល់​គាត់​ជា​ម្តាយ​ថែមទៀត​។​

​នៅក្នុង​ខ​ណះពេលនោះ ម្តាយ​មាន​ប្រតិកម្ម​ស្រែក​ឆោឡោ ផ្អើល​ដល់​អ្នក​ជម្ងឺ​ផ្សេងៗ ទាំង​កណ្ដាល​យប់​ជ្រៅ ផ្ទុះ​រឿង​អាស្រូវ ដែល​កូន​បាន​និយាយប្រាប់ កន្លង​មក​ឲ្យ​អ្នក​ផ្សេង​បាន​ដឹង​។​

​ប្រភព​បានឲ្យដឹង​ទៀត​ថា​លោក ទេព សារ៉េត​បាន​ប្រឹង​អង្វរក​សុំ​សម្រួល​បង់ថ្លៃ​ជម្ងឺ​ចិត្ត​ដល់​ឪពុកម្ដាយ​ក្មេង​ស្រី ដើម្បី​កុំឲ្យ​មាន​រឿង​ប្តឹងប្តល់ និង​បំបិទ​ព័ត៌មាន​ចេញ​ក្រៅ​។​តែ​ដោយសារ​ខាង​អាណា​ព្យាបាល​ក្មេងស្រី ទា​របង់​ជម្ងឺ​ចិត្ត​រហូតដល់​៥​ម៉ឺន​ដុល្លារ​អាមេរិក​។ ចំណែក​លោក​ទេព សារ៉េត ថា​ពុំ​មាន​លទ្ធភាព​បង់​ជូន​ឡើយ​ទើប​រឿង​រាវ​នេះ បាន​ប្តឹង​ចូល​ទៅ​តុលាការ​។​

​តែ​សំណាងល្អ តុលាការ​បាន​សម្រេច​មិន​ឃុំខ្លួន លោក​ទេព សារ៉េត ដាក់​ក្រោម​ការត្រួតពិនិត្យ ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយសារ​មាន​ការចចារ​ជាមួយ​ខាង​គ្រួសារ​ក្មេងស្រី​នៅក្នុង​តុលាការ អស់​លុយ​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក ពុំនោះ​ទេ​ចូល​គុក​បាត់​។​

​ជុំវិញ​ករណី​ខាងលើ លោក កែវ សុភ័​ត្រា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​បន្ទាយមានជ័យ​បាន​បំភ្លឺថា លោក​ទេព សារ៉េត ពិតជា​មាន​គេ​ប្តឹង​ពី​ករណី​នេះ​ទៅ​តុលាការ​ប្រាកដ​មែន តែ​រឿង​នេះ​គេ​បាន​សម្របសម្រួល​គ្នា​អស់​ហើយ​។​ចំណែក​លោក​ទេព សារ៉េត មិន​បាន​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ដល់​អ្នកសារព័ត៌មាន​ទេ ដោយ​លេខ​ទូរស័ព្ទ​របស់​លោក មាន​មនុស្ស​ស្រី​លើក​ជំនួស​ហើយ​ប្រាប់ថា រឿង​នេះ​មិន​អាច​ផ្តល់​ការបំភ្លឺ​ជាមួយ​អ្នកកាសែត​បាន​ទេ ព្រោះ​វា​បានបញ្ចប់​រួចរាល់​ហើយ​។​

​សូមបញ្ជាក់​ថា​ចំពោះ​ទង្វើ​របស់​គ្រូពេទ្យ​មួយចំនួន​តូច​នៅក្នុង​សង្គម​ខ្មែរ ធ្លាប់​មាន​ករណី​បែប​ន​នេះ ជា​ញយ​មកហើយ គួរតែ​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល មេត្តា​ចាត់​វិធានការ លើ​បុគ្គល​គ្រូពេទ្យ​ណា ដែល​ប្រើ​ទង្វើ​គ្មាន​ក្រមសីលធម៌​ដូចនេះ​ផង​៕

Filed in: ព័ត៌មានជាតិ