សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផ្ទុះ​ការតវ៉ា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខណៈ​ប៉ូលិស​ថៃ​ចាប់​រទេះ​

ផ្ទុះ​ការតវ៉ា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខណៈ​ប៉ូលិស​ថៃ​ចាប់​រទេះ​

​ខេត្ត​បន្ទាយមានជ័យ​៖​កម្មករ​អូស​រទេះ​១​ក្រុម បាន​នាំគ្នា​តវ៉ា នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រឿង​សន្តិសុខ​ថៃ ចា​ប់រទេះ​របស់​ពួកគាត់ យក​ទៅ​ទុក​ចោល​រាប់​ខែ​ឆ្នាំ ហើយ​មិន​ព្រម​ប្រគល់​ឲ្យ​ម្ចាស់​រទេះ​លើកគ្នា​តវ៉ា​បែបនេះ កាល​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ោ​ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ប្រភព​ពី​កម្មករ​ម្នាក់​និយាយ​ប្រាប់​ថា​៖​រឿងរ៉ាវ​បាន​ពួកគាត់​តវ៉ា សន្តិសុខ​ថៃ (​យ៉ាម​) បាន​ចាប់​រទេះ​ពួកគាត់ ទៅ​ទុក​ចោល​ដោយ​គ្មាន​មូលហេតុ អស់​រយ​:​ពេល​ជា​ច្រើន​ខែ​ឆ្នាំ​ខ​ណះ​អ្នកខ្លះ បាន​រត់​ទៅ​ប្តឹង មន្ត្រី​ពាក់ព័ន្ធ ឲ្យជួយ​អន្តរ​គន៍ បាន​ត្រឹម​តែ​ម្តង​ឬ​ជា​២​ដង ប៉ុណ្ណោះ ។​

​ប្រភព​បន្តថា សន្តិសុខ​ថៃ (​យ៉ាម​) ដែល​បាន​ចាប់​រទេះ របស់​ក្រុម​កម្មករ​ខ្មែរ យក​ទៅ​ទុក​នោះ ហាក់បីដូចជា ប្រកាន់​បក្ខពួក ធ្វើ​តាម​ទំនើងចិត្ត មិន​ខ្វល់​ពី​ផលប៉ះពាល់ ការរកស៊ី​និង​ជីវភាព គ្រួសារ​របស់​គេ​នោះទេ ហើយ​ករណី​នេះ មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ព្រំដែន នៃ​ប្រទេស​ទាំង​២ ហាក់​មិន​អើពើរ​ចំពោះ ក្រុមកម្មករ​អូស​រទេះ​ខ្មែរ ដែល​ជា​ជនរងគ្រោះ នោះឡើយ ។​

​ទោះបីជា​យ៉ាងណា ខណៈពេល​កំពុង​ផ្ទុះ​ការតវ៉ា នៅ​ចំណុច ច្រកទ្វារព្រំដែន អន្តរជាតិ​អន្តរជាតិ​ប៉ោយ​ប៉ែត គេ​ឃើញ​មន្ត្រីនគរបាល ប្រចាំ​ច្រក​ទ្វារ​នោះ ចេញ​មក​ធ្វើ​ការដោះស្រាយ ដោយ​ស្នើរ​សុំឲ្យ ក្រុមកម្មករ​អូស​រទេះ បញ្ឈប់​ការតវ៉ា រួច​ទុកពេល​ឲ្យ មន្ត្រី​កម្ពុជា ចំនួន​២​ទៅ​៣​ថ្ងៃ ក្នុង​ការទាក់ទង រក​ដំណោះស្រាយ ជាមួយ​ភាគី​ថៃ ដើម្បី​ផ្តល់​យុត្តិធម៌ ជួន​ពួក​ក្រុម​កម្មករ​អូស​រទេះ បាន​សម្រេចចិត្ត រំសាយ​ការតវ៉ា ហើយ​នាំគ្នា​ត្រឡប់​ទៅ​លំនៅដ្ឋាន រៀងៗ​ខ្លួន ៕

 

20160721dpn1 (1) 20160721dpn1 (2)

Filed in: ព័ត៌មានជាតិ