សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧកញ៉ា​លឹម​ហេង​អនុប្រធាន​សភា​ពាណិជ្ជកម្ម​រាជធានី​លើក​សំណើរ​សម្រាប់​ច្បាប់​វិនិយោគ​ថ្មី​

​ឧកញ៉ា​លឹម​ហេង​អនុប្រធាន​សភា​ពាណិជ្ជកម្ម​រាជធានី​លើក​សំណើរ​សម្រាប់​ច្បាប់​វិនិយោគ​ថ្មី​

ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា​ស៊ី​ឌី​ស៊ី​បាន​និង​កំពុង​ធ្វើ​ការពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន​សម្រាប់​ការរៀបចំ​សេចក្តីព្រាងច្បាប់​វិនិយោគ​ថ្មី​មួយទៀត​ជំនួស​ច្បាប់​ចាស់​ដែល​លែង​សមស្រប​និង​ការវិឌ្ឍន៍​នៃ​សភាពការណ៍​សេដ្ឋកិច្ច​សង្គម​បច្ចុប្បន្ន​។

​នៅក្នុង​លិខិត​ចំហរ​ផ្ញើជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ដែល​ដាក់​ក្នុង​ហ្វេ​សប៊ុក​ផ្ទាល់​ខ្លួន​លោក​ឧកញ៉​លឹម​ហេង​បញ្ចេញមតិ​ជាំ​អនុសាសន៍​មួយចំនួន​ដូច​ខាងក្រោម​៖​សូម​គោរព​ជូន​សម្តេច​

​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ និង​កាត់បន្ថយ​ថ្លៃដើម នៃ​ការផលិត ខ្ញុំបាទ​សូម​ចូលរួម​ជា​ធាតុ​ចូល​មួយចំនួន ៖ រដ្ឋ​គួរតែបង្កើត​តំបន់​រដ្ឋបាល​ពិសេស ឬ ក៏​តំបន់​ស្វយ័ត​សេដ្ឋកិច្ច​ពិសេស ចំនួន​បី​តំបន់​ជាបឋម :
​ទី 1 ខេត្ត ព្រះសីហនុ កំពត និង​កោះកុង​។​ទី 2 តាម​ព្រំដែន​វៀតណាម​មាន​ខេត្ត​ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ​។​ទី 3 តាម​ព្រំដែន​ថៃ បាត់ដំបង បន្ទាយមានជ័យ និង​ឧត្តរមានជ័យ​ ​ចំពោះ​ខេត្ត​ដទៃ​ទៀត​គួរតែ​បង្កើន​ការអនុម័ត​ទំហំ​ទឹកប្រាក់​នៃ​ការវិនិយោគ​អោយ​ធំ​ជាង​2​លាន​ដុល្លា ដែលមាន​អនុគណកម្មការ​វិនិយោគ​ខេត្ត​ស្រាប់ ហៅថា (CDC ខេត្ត​)​។​

​ផលប្រយោជន៍​ដែល​អាច​ទទួលបាន​មានដូចជា :
– អ្នកវិនិយោគ​ទាំងចាស់​ទាំងថ្មី​ទាំង​ក្នុងស្រុក​និង​មក​ពី​បរទេស ងាយស្រួល​ទទួលបាន​នូវ​រាល់​សេវា​បែបបទ​រដ្ឋាភិបាល​នៅ​ក្បែរ​រោងចក្រ​សហគ្រាស​ដែល​ត្រូវ​ស្នើសុំ​បង្កើត​ថ្មី នឹង​នាំ​ចេញ​នាំចូល​នូវ​រាល់​ផលិតផល​ដែល​ផលិត​បាន ។​

​កាត់បន្ថយ​ថ្លៃដើម​តាមរយៈ​ការដឹកជញ្ជូន​ដែល​មាន​តម្លៃ​ថ្លៃ​ទ្វេ​ដង​កន្លងមក​ដែល​រោងចក្រ​សហគ្រាស​មួយ​ចំនួន នាំចូល​ទំនិញ​ឬ​វត្ថុធាតុដើម​ពី​កំពុងផែ​ក្រុងព្រះសីហនុ និង​តាម​បណ្តា​មាត់​ច្រក​ព្រំដែន​ផ្សេងៗ​មកកាន់​រោងចក្រ​នៅក្នុង​និង​ជុំវិញ រាជធានី​ភ្នំពេញ ផលិត​រួច​ដឹក​នាំចេញ​ទៅ​វិញ​។​

​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​4 និង​ផ្លូវជាតិ​ផ្សេងៗ​ទៀត និង​ការកកស្ទះ​ចរាច​រណ៍ នៅក្នុង​និង​ជុំវិញ​រាជធានី​ភ្នំពេញ​- បង្ខិត​រោងចក្រ​សហគ្រាស​ដល់​មូលដ្ឋាន ជួយ​កាត់បន្ថយ​នូវ​ពលករ​ចំណាកស្រុក​។ ការបន្ថយ​ការបំពុល​បរិស្ថាន នៅ​ជុំវិញ​ទីក្រុង​នា​ពេលបច្ចុប្បន្ន​និង​នាពេល​អនាគត និង​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត​។
​គួរ​ពុំគួរ​សូម​សម្តេច​មេត្តា​អធ្យាស្រ័យ ៕

Filed in: ព័ត៌មានជាតិ