សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ​គីម ​ជុង​អ៊ុន​ ប្រហែល​មិន​ជិះ​យន្តហោះ​មក​ជួប​លោក​ដូណាល់​ត្រាំ​ទេ​!

លោក ​គីម ​ជុង​អ៊ុន​ ប្រហែល​មិន​ជិះ​យន្តហោះ​មក​ជួប​លោក​ដូណាល់​ត្រាំ​ទេ​!

វៀតណាម​ ៖ ​ជំនួប​កំពូល​រវាង​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក និង​លោក​គីម ជុង​អ៊ុន​ប្រមុខរដ្ឋ​កូរ៉ខាងជើង​នៅ​រដ្ឋធា​នី​ហាណូយ​ប្រទេស​វៀតណាម នៅ​សល់​ពេល​១ សប្តាហ៍​ប៉ុណ្ណោះ​។

​ក្នុងពេល​ដែល​រដ្ឋការ​អាមេរិក​បញ្ជូន​កម្លាំង​ជំនាញ​ការពារ​សន្តិសុខ​និង​យន្តហោះ​ដឹក​រថយន្ត​ឧទ្ធម្ភាគចក្រ​មក​មុន​ដើម្បី​ត្រៀម​រៀបចំ​ទទួល​និង​ការពារ​លោក​ត្រាំ​វា មាន​ព័ត៌មាន​លេចឮ​ថា​មេដឹកនាំ​កូរ៉េខាងជើង នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​តាម​រថភ្លើង មិនមែន​តាម​ជើង​យន្តហោះ​នោះទេ​។​

​សា​រពត៍​ព័ត៌មាន Reuters ផ្សាយ​ថា​៖​មេដឹកនាំ​កូរ៉េខាងជើង នឹង​ជិះ​រថភ្លើង​ផ្ទាល់ខ្លួន ពី​ទីក្រុង​ព្យុង​យ៉ាង ទៅកាន់​ប្រទេស​ចិន​ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម និង​បន្ទាប់មក​ផ្លាស់​ទៅ​ជិះ​រថយន្ត​វិញ ចេញ​ពី​ចិន​ទៅ​កាន់​ទីក្រុង​ហាណូយ​។ ក៏ប៉ុន្តែ បើតាម​សម្តី​ប្រភព ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP វិញ​ចេញ ពី​ព្រំដែន​ប្រទេស​ចិន ទៅ​កាន់​ទីក្រុង​ហាណូយ​លោក គីម ជុង​អ៊ុន និង​ជិះ​យន្តហោះ មិនមែន​ជិះ​រថយន្ត​នោះទេ​។

​ទោះជា​យ៉ាងណាក្តី គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​ដំណើរ​របស់​លោក​គីម ជុង​អ៊ុន ។ ប៉ុន្តែ គេ​គ្រាន់តែ​ដឹងថា មាន​មន្ត្រី​កូរ៉េខាងជើង​ជាច្រើន​នាក់ បាន​ទៅ​ត្រួតពិនិត្យ​តំបន់​ព្រំដែន រវាង​ប្រទេស​ចិន និង​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ចន្ទ ទី​១៨ កុម្ភៈ ដើម​សប្តាហ៍​នេះ​។ នេះ បើតាម​ទូរទស្សន៍​របស់​ជប៉ុន​។​ប្រសិន​បើ​មក​តាម​ចើងគោក លោក​គីម ជុង​អ៊ុន អាច​ត្រូវការ​ពេលវេលា​វែង​យូរ​គួរសម យ៉ាងហោចណាស់​ក៏​ចំនួន ២ ថ្ងៃ កន្លះ​ដែរ ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​ជិត ៤ ០០០ គីឡូ​ម៉ែត​។​

​សម្រាប់​ជំនួប​កំពូល​លើក​ទី​២ រវាង​លោក​ត្រាំ និង​គីម ជុង​អ៊ុន នេះដែរ ប្រទេស​វៀតណាម​កំពុង​តែ ដុតដៃដុតជើង​រៀបចំ​កិច្ចប្រជុំ​នេះ យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត ជាពិសេស​លើ​ផ្នែក​ការពារ​សុវត្ថិភាព​តែ​ម្តង​។​

​សូម​រំឭក​ជូន​ថា លោក​ដូណាល់ ត្រាំ និង​គីម ជុង​អ៊ុន នឹង​ជួប​ចរចា​ជាមួយគ្នា នៅ​ថ្ងៃ​ទី ២៧-២៨ កុម្ភៈ ខាងមុខនេះ​។ បើ​តាម​ភ្នាក់ងារ​ពត៌មាន Reuters មេដឹកនាំ​ទាំង​ពីរ នឹង​ជួប​ប្រជុំ នៅក្នុង​វិមាន​រដ្ឋាភិបាល​វៀតណាម នា​កណ្តាល​ទីក្រុង​ហាណូយ ក៏ប៉ុន្តែ​ទីកន្លែង​ប្រជុំ​នេះ​អាច​នឹង​ត្រូវ​ផ្លាស់ប្តូរ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ