សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ព្រុំ​វិច​មេ​ពេទ្យសត្វ ខេត្តសៀមរាប អោយ​មន្ត្រីក្រោមឱវាទ​កាត់​យក​សាច់​ជ្រូក​ដែល​កាប់​យក​សាច់​មួយ​ក្បាល​ជិត​០១​គឺ​ឡូ​ក្រាម​ទៅ​ពិសោធ​ការពិត​យក​លក់​!

លោក​ព្រុំ​វិច​មេ​ពេទ្យសត្វ ខេត្តសៀមរាប អោយ​មន្ត្រីក្រោមឱវាទ​កាត់​យក​សាច់​ជ្រូក​ដែល​កាប់​យក​សាច់​មួយ​ក្បាល​ជិត​០១​គឺ​ឡូ​ក្រាម​ទៅ​ពិសោធ​ការពិត​យក​លក់​!

​សៀមរាប ៖ បែកធ្លាយ​មន្ត្រី​ពេទ្យសត្វ​ក្រុង​សៀមរាប​កាត់​យក​សាច់ជ្រូក​ពី​អាជីវករ​មួយ​ក្បាល​ជិត​០១​គីឡូក្រាម​សរុប​១​ថ្ងៃ​បាន​ជិត​៣០០​គីឡូក្រាម​ក្រោមលេស​ថា​យក​ទៅ​ពិសោធ ឲ្យដឹងថា​ជ្រូក​នោះ​មាន​ជំងឺ​ឬ​អត់​?​តែ​នៅ​តែ​ឲ្យ​លក់​សាច់​ដែល​កាប់​ដដែល​គ្មាន​ចេញ​លទ្ធផល​ស្អី​ឡើយ​។​។​

​បើ​តាម​ប្រជាពលរដ្ឋ​ជា​អាជីវករ​ឲ្យដឹងថាៈ​ពួកគេ​ប្រព្រឹត្ត​បែប​នេះ​រាប់​សិប​ឆ្នាំ​មកហើយ ។ អាជីវក​ជាច្រើន​អ្នក​លក់​សាច់​ជ្រូក​ក្នុង​ផ្សា​លើ​ធំថ្មី អោយដឹងថា​មន្ត្រី ពេទ្យសត្វ​កាត់​សាច់ជ្រូក​ពី​គាត់​មួយ​ក្បាល​ជិត​០១​គឺ​ឡូ​ក្រាម​យកទៅ​ពិសោធ​។ ចំណែក​ប្រាក់​វិញ​ពេទ្យសត្វ​យក​១៥០០​រៀល​០១​ក្បាល ឈ្នួល​អ្នក​ធ្វើ​ជ្រូក​មួយ​ក្បាល​៣០០០​រៀល ។​បង់​ស្តង់​សត្វឃាត្ត​០១​ក្បាល​៦០០០​រៀល​សារុប​១០៥០០​រៀល​យក​ម្តង​។​

​ថា​យក​លុយ​យក​ចុះ​តែ​អ្វី​ដែល​វា​ហួសហេតុ​នោះ​មន្ត្រី​ពេទ្យសត្វ​កូនចៅ​លោក​ព្រុំ​វិច​តម្រូវ​យក​ជ្រូក​មួយ​ក្បាល​ដែល​កាប់​លក់​កាត់​យក​សាច់​ជិត​០១​គីឡូក្រាម យក​ទៅ​ពិសោធ​ទៀត​។ បើ​សរុប​ទៅ​វា​ច្រើន​គីឡូ​ចឹង គឺ​ពួកគេ​យក​សាច់​ទៅ​លក់​តែ​ម្ដង ព្រោះ​មួយ​ព្រឹកៗ​ប្រមូល​បាន​សាច់ជ្រូក​ពីរ​ការ​រ៉ុង​។ ពួក​គាត់​បន្ត​ថា កុងស៊ី​កាប់​ជ្រូក​ចែកចាយ​ក្នុង​ខេត្ត ដូចជា​ផ្សារ​ធំថ្មី ផ្សារ​ចាស់ ផ្សារ​ក្រោម ផ្សារ​ដើម​ក្រឡាញ់ មួយ​យប់​កាប់​ជ្រូក​ពី​៣៥០​ក្បាល​ទៅ​៤០០​ក្បាល​ណោះ​។​

​ដូច្នេះ​បើ​យើង​ត្រូវ​គិត​សាកមើល​បើ​ត្រឹម​៣៥០​ក្បាល​គុណ​និង​០៧​ខាំ​ត្រូវជា​២៤៥​គីឡូក្រាម​ហើយ​គុណ​តែ​០១​ម៉ឺន​រៀល​ចុះ​ស្មើនឹង ២៤៥០០០០(​ពី​លាន​សែសិប​ប្រាំ​ម៉ឺន​)​បាត់​។​ចឹង​បើ គុណ​និង​មួយខែ​(៣០​ថ្ងៃ​)​ត្រូវជា​៧៣៥០០០០០(​ចិតសិប​បី​លាន​ប្រាំ​សែន​រៀល​)​មួយខែ​។​ចុះ បើ​យើង​គិត​មួយ​ឆ្នាំ​១២​ខែ ហើយ​បើ​គុណ​ឆ្នាំ​១០​ឫ​២០​ឆ្នាំ​ក្រោម​ការគ្រប់គ្រង​របស់​លោក​ព្រុំ​វិច ប្រធានការិយាល័យ ផលិតកម្ម និង​បសុព្យាបាល ខេត្តសៀមរាប ឃើញថា​៖​ប្រាក់​មហាសាល​អាច​ទិញ​ឡាន​ស៊េរី​ទំនើប​ឬ​ភូមិគ្រឹះ​ថ្មី​មួយ​បាន​។​នេះ​គ្រាន់តែ​សាច់ជ្រូក​សុទ្ធ មិនទាន់​គិត​អំពី​សាច់គោ​ទៀតផង​។
​ពាក្យចាស់​ពោល​ថា​ត្រីងៀត​ឈ្លៀត​ពង កន្ទេល​ធំ​បន្លំ​ដេក យក​បានក៍​ចេះតែ​យកទៅ រលួយ​បាន​ក៏​ចេះ​តែ​រលួយ​ទៅ ច្បាប់​ពុករលួយ​នៅតែ​ភ្នំពេញ​តើ​ធើ​ប្រដាប់​អី​ពួកនេះ​?! ។​

​ករណីយ៍​នេះ សហភាត​រៈយើង​ទៅជួប លោក​សែ មន្ត្រី​ពេទ្យសត្វ​ប្រចាំការ​កុងស៊ី​។ ពេល​សួរថា​អាជីវក៍​លក់​សាច់​ជ្រូក​ចោទ​លោក​ថា កាត់​សាច់​ជ្រូក​មួយ​ក្បាល​ចាប់ពី​០៧​ខាំ​ទៅ​០១​គីឡូក្រាម​តើ​រឿង​និង​ពិត​ដែរ​ឫ​ទេ​? លោក​សែ​ឆ្លើយថា ខ្ញុំ​មិន​អាច​ឆ្លើយបាន​ទេ​ព្រោះ​អី​ខ្ញុំ​ធ្វើការ​តាម មេ​របស់​ខ្ញុំ ។ ចង់ដឹង​ច្បាស់​ទៅ​ជួប​មេ​ខ្ញុំ​ទៅ​ឈ្មោះ​ព្រុំ​វិច​?!​។​

​លោក​វិច​ឆ្លើយតប​ជាមួយ​សារព័ត៌មាន​ថា ៖ ចាំ​ថ្ងៃ​ច័ន្ទ ខ្ញុំ​មក​ពី​ភ្នំពេញ​វិញ ខ្ញុំ​បង្ហាញ​ញ​ឯកសា​ឲ្យ​រមើល​ទាំងអស់​!​។ តែ​ដល់​ថ្ងៃ​ច័ន្ទ​ទូរ​ស​ព្ទ័​ឲ្យ​ងាប់​ទាំង​ខ្លួន​ក៏​លោក​វិច​មិន​លើក​ទូរស័ព្ទ ដែរ​ធើ​ប្រដាប់​អី​វិច​?​។​

​ទោះបីយ៉ាងណា លោក ព្រុំ វិច អោយដឹង​តាម​ទូរស័ព្ទ​កាលពី កន្លះ​ខែ​មុន ថា ៖ ពេទ្យសត្វ​គេ​កាត់​យក​មួយ​ក្បាល​០១​ខាំ​ឫ​២​ខាំ​ទេ នេះ​ជា​សម្ដី​លោក​ព្រុំ​វិច​។ ចុះបើ​ភស្តុតាង​ជាក់ស្ដែង​ឃើញ​ជិត​មួយ​គីឡូក្រា​មចឹង តើ​លោក​ព្រុំ​វិច​គិត​យ៉ាង​ម៉េច​ចុះ​? អង្គភាព​ប្រេ​ឆាំង​ពុករលួយ​ដឹង​អត់​រឿង​មន្ត្រី​ពេទ្យសត្វ​ខេត្ត​សៀមរាប​ច្រះ​សាច់ជ្រូក​១​ថ្ងៃ​២៤៥​គីឡូក្រាម​ដែរ​អត់​?​។ រងចាំ​ភាគ​បន្ត ។​

 

Filed in: ព័ត៌មានសំខាន់