សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មាន​រឿង​ធំ​ហើយ ឩ​ត្ដម​សេ​នី​យ៏​ត្រី ប៉ុក​សុផល ប្រកាស​ប្ដឹង​ពលរដ្ឋ​១៤​គ្រួសារ តែ​អ្នកស្រុក​លើកទឹកចិត្ត ឲ្យ​ឆាប់​ប្ដឹងទៅ !

មាន​រឿង​ធំ​ហើយ ឩ​ត្ដម​សេ​នី​យ៏​ត្រី ប៉ុក​សុផល ប្រកាស​ប្ដឹង​ពលរដ្ឋ​១៤​គ្រួសារ តែ​អ្នកស្រុក​លើកទឹកចិត្ត ឲ្យ​ឆាប់​ប្ដឹងទៅ !

​ខេត្ត​ឧត្ដរមានជ័យ ៖ ឩ​ត្ដម​សេ​នី​យ៏​ត្រី ប៉ុក​សុផល មេបញ្ជាការ​វរៈ​ការពារ​ព្រុំដែន​លេខ​៧០២​បាន បដិសេធ​ចំពោះ​ពលរដ្ឋ​១៤​គ្រួសារ​ដែល ចោទថា​គាត់​រំលោភ​យក​ដី ។​

​នៅ​ថ្ងៃ​១៩​ខែ​កម្ភៈ​លោក​ឧត្តមសេនីយ៍​បាន​ឲ្យុ​ដឹង​តាម​ទូរស័ព្ទ​ថា ៖ គាត់​បាន​យក​គ្រឿងចក្រ​ទៅ​ធ្វើ​ផ្លូវ​ទ​ទឺង​២០​ម៉ែត្រ​បណ្ដោយ​តាម​តម្រូវការ​កងទ័ព​ដែល មាន​បំណង​ដើម្បី​ចល័ត​កងទ័ព​ងាយស្រួល​ធ្វើដំណើរ​។​លោក​ថា ពេល​ធ្វើ​ផ្លូវ​ក៏​មាន​ឈ្មោះ​ប៊ូ​ប៊ុន​អះអាងថា តំណាង​ឲ្យ​ពលរដ្ឋ​១៤​គ្រូ​សារ​ដឹងឮ​ផងដែរ ហេតុ​អី​ក៏​ឲ្យ​ការសែត​ចុះ​ផ្សាយ​ថា​៖​ខ្ញុំ​យក​ដី​ពួកគាត់​ទៅ​វិញ​មិន​ពិត​ទេ​។​

​លោកឩ​ត្ដម​សេ​នី​យ៏​ត្រី ប៉ុក​សុផល បញ្ជាក់ថា​៖​មាន​ទៅ​យក​ដី​ឯណា បើ​អ្នកស្រុក​គេ​មាន​ផ្លង់​កាន់​កាប់ទទួលស្គាល់​ពី​អាជ្ញា​ធរ លោក​ប្រគល់​ឲ្យ​វិញ ។
​ក្នុង​រឿង​នេះ​លោកឩ​ត្ដម​សេនី​យ៍​ថា​បាន​ប្ដឹង​ចូល​តុលាកា​ហើយ ៗ​សូម​តុលាការ​ជួយ​រក​យុត្តិធម៏​ដល់​គាត់​ផង ។​

​ឯ​លោក​ប៊ូ​ប៊ុន​ថា តំណាង​ឲ្យ​អ្នកស្រុក​១៤​គ្រួសារ​រស់នៅ​ភូមិ​ចំការចេក​សង្កាត់​អូរ​ស្មាច់​ក្រុង​សំរោង វិញ​ឲ្យដឹង​តាម​ទូរស័ព្ទ​ថា​៖ ពួក​គាត់​កាន់កាប់​ដី​នេះ​ជាង​១០​ឆ្នាំ​ហើយ​ចំនួន​ជាង​៤០​ហិកតា ថែមទាំង​មាន​លិខិត​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ទៀត​។ តែ​អ្វី​ដែល​ធ្វើឲ្យ​មាន​រឿង​នោះ​គឺ លោក​ប៉ុក​សុផល ទើម​មក​ឈរជើង​បានប្រហែល​មួយឆ្នាំទេ មក​ឈូស​ធ្វើ​ផ្លូវ​។​ប្រជាពលរដ្ឋ​ព្រមឲ្យ​ធ្វើ​តាម​សំណើរ តែ​ឯកឩត្ដម​រូប​នេះ​បានបញ្ជាទា​ហ៊ាន​ហាម មិន​ឲ្យ​ម្ចាស់​ដី​ទៅ​បោះបង្គោល​ព្រុំដី​និង​មិនឲ្យ​ចូល​ក្នុង​ដី​ខ្លួនឯង​ទៀតផង ។​ទោះជា​យ៉ាងណា​រឿងនេះ​បាន​ធ្វើការ​ចរចារ​សម្រុះ​សម្រួល​គ្នា​ច្រើន​សា​រហើយ​តែ លោក​ផល​នៅ​តែ​បំពាន​។​

​ទាក់ទង​ការ​គម្រាម​ប្តឹង​នេះ លោក​ប៊ុន​ថា​បន្ត​ថា​គាត់ លើកទឹកចិត្ត​ឲ្យ ឯកឩត្ដម​ប៉ុក​សុផល ឆាប់​ប្ដឹង​ពួកគាត់​ទៅ​តុលាការ​ទៅ​។
​ពី​ព្រោះ​អី​ថ្ងៃទី​១៩​ខែ​ក​ម្ភះ​នេះ​ប្រជាពលរដ្ឋ​បាន​ប្ដឹងទៅ​តុលាការ​ដែរ​ហើយ ព្រមទាំង​ប្ដឹងទៅ​ក្រសួង​ការពារជាតិ ម៉ោង​បី​រសៀល​នេះ​ក៍​បាន​ប្ដឹង​ឯកឩត្ដម ប៉ុក​សុផល​ទៅ​ខុទ្ទការល័យ​សម្ដេច​តេ​ជោ​ផងដែរ ។​

​លោក​អ៊ុក​ប៊ុនហេង ចៅសង្កាត់​អូរ​ស្មាច់​បានឲ្យដឹងតា​មទូរស័​ព្ទ​ថា ៖ ប្រជាពលរដ្ឋ​១៤​គ្រួសារ មាន​ប្លង់​កាន់កាប់​តាំងពី​ជំនាន់​អតីត​ចៅ​សង្កាត់​មុនៗ​ម្លេះ លោក​ទទួលស្គាល់​ថា​ពិតជា​ដី​អ្នកស្រុក​មែន ។​

​រឿង​ដី​ប្រជាជន​១៤​គ្រួសារ​នេះ​តាម​មន្ត្រី​ក្រុង​សំរោង​និយាយថា មិន​ធម្មតា​ទេ​គឺ​មាន​មន្ត្រី​គ្រា​ក់ៗ​នៅ​ពីក្រោយ​ង​តែ អ្នកស្រុក ថា​រង​ចាំ​មើល​ទាំងអស់​គ្នា​មើល ។​

Filed in: ព័ត៌មានជាតិ