សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​សុំឲ្យ​ជួយ​ថៃទាំ​មាតា​ទារក​!

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​សុំឲ្យ​ជួយ​ថៃទាំ​មាតា​ទារក​!

ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុ​នៅ​ថ្ងៃ​ទី​១៨​កុម្ភៈ​បាន​អំពាវនាវ ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​សុខាភិបាល អ្នកផ្តល់​សេវា​ទាំងអស់ ចូលរួម​គាំទ្រ​ការអនុវត្ត​គោលនយោបាយ គាំពារ​សង្គម​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឈាន​ទៅ​សម្រេច​បាន​គោលដៅ កាត់បន្ថយ​អត្រា​ការស្លាប់​របស់​មាតា ទារក​ក្នុង​ផ្ទៃ​។ ការស្លាប់​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ តាម​ការកំណត់​នូវ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ឆ្នាំ​២០៣០ ។
​នេះ​បើ​តាម​សារលិខិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្នុងឱកាស​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ​ឆ្នាំនេះ​។​

​អនុសាសន៍​៥​ចំណុច​ដែល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដាក់ចេញ​រួម​មាន​ដូ​៖
១)​សូម​ឲ្យ​ស្ត្រី​មានគភ៌​ទាំងអស់ អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ឆ្មប​ជំនាញ​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ តាម​កាលកំណត់​ទទួលយក សេវា​បង្ការ ព្យាបាល​ទាំងអស់ ឲ្យបាន​ទៀងទាត់​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ និង ស្ម័គ្រចិត្ត​ធ្វើតេស្ត​ឈាម​ដើម្បី​ពិនិត្យ​ស្ថានភាព​មេរោគ​អេដស៍ និង​មេរោគ​ស្វាយ ដើម្បី​លុបបំបាត់ ពិការភាព និង​ការ​ចម្លងជំងឺ​ទាំងពីរ​នេះ ពី​ម្តាយ​ទៅ​កូន​។​
២) សូម​ទៅ​សម្រាលកូន នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​មាន​គ្រូ​ពេទ្យធ្មប​ជំនាញ ទទួលបាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​។ ៣) សូម​អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព ក្រោយពេល​សម្រាល​ទាំង​មាតា និង​ទារក និង​ទទួល​ថ្នាំ​បង្ការ ជំងឺ​១១​មុខ តាម​ការកំណត់​របស់​គ្រូពេទ្យ​។​
៤) សូម​បំបៅ​ទារក​ដោយ​ទឹកដោះ​ម្តាយ តែមួយ​មុខ​គត់ ចាប់ពី​ពេល​ទារក​ប្រសូត​ភ្លាម​រហូតដល់ ទារក​មាន​អាយុ​៦​ខែ និង​ផ្តល់​អាហារ​បន្ថែម​គ្រប់មុខ គ្រប់​ជីវជាតិ (​បបរ​ខាប់​គ្រប់​គ្រឿង​) រួម​ជាមួយ​ការ​បន្ត​បំបៅ​ទឹកដោះ​ម្តាយ រហូត​ដល់​កុមារ​មាន​អាយុ​យ៉ាងតិច​២​ឆ្នាំ​។​
៥) សូម​ប្រញាប់​យក​ទារក​ទៅ​មន្ទីរពេទ្យ​ភ្លាម នៅពេល​ឃើញ​សញ្ញា​គ្រោះ​ថ្នាក់​ណាមួយ នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម ជំងឺរាក ឬ​ជំងឺឆ្លង​ដទៃទៀត និង​យក​ទារក ឬ​កុមារ​តូច​ដែល​មាន​រាងកាយ ស្គម ឬ​មិន​ឡើង​ទម្ងន់​សោះ ទៅ​ពិគ្រោះ​យោបល់ និង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ ៕

Filed in: ព័ត៌មានជាតិ