សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ហួត ហ៊ាង ចៅក្រម​សាលាដំបូង​ខេត្ត​កណ្តាល ធ្លាប់​ជាប់​ទោស​រឿង​ប្រើ​អំណាច​ប្រព្រឹត្ត​ពុករលួយ អា​ឡូ​វ​មក​ធ្វើ​ចៅក្រម​វិញ​អា​ដែល​!!

​លោក ហួត ហ៊ាង ចៅក្រម​សាលាដំបូង​ខេត្ត​កណ្តាល ធ្លាប់​ជាប់​ទោស​រឿង​ប្រើ​អំណាច​ប្រព្រឹត្ត​ពុករលួយ អា​ឡូ​វ​មក​ធ្វើ​ចៅក្រម​វិញ​អា​ដែល​!!

ភ្នំពេញ ៖ ប្រសិនបើ​គេ​ចាំ​មិន​ភ្លេច​ទេ លោក ហួត ហ៊ាង អតីត​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​ត្រូវបាន អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់​ឃាត់ខ្លួន​នៅក្នុង​បន្ទប់​ធ្វើការ​កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១២ ក្នុង​រឿង​ស៊ីសំណូក​ពុករលួយ​ជាក់ស្តែង​មាន​ទំហំ​ទឹកប្រាក់​ចំនួន​៥ ០០០​ដុល្លារ​អាមេរិក ។

​កាលនោះ​(​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១២) លោក ហួត ហ៊ាង រង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​១​ឆ្នាំ (​ផ្តន្ទាទោស​កំណត់​២​ឆ្នាំ ដោយ​ដាក់​ពន្ធនាគារ​១​ឆ្នាំ និង​ព្យួរទោស​១​ឆ្នាំ​)​។​សំណុំរឿង​ក្តី​ពុករលួ​យរបស់​លោក​ចៅ​ក្រម ហួត ហ៊ាង ក៏​បាន​ទៅ​ដល់​សាលាឧទ្ធរណ៍​សម្រេច​ផ្តន្ទាទោស​តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​០៨​ក្រ​IV​ត ចុះ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៣ ។​

​តែ​អ្វី​ដែល​ជា​ការ​កោត​ស​សើរ​និង​ហួសចិត្ត​នោះ​ក្រោម​ការចាត់ចែង​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដែល​មាន​លោក​អង្គ​វង្ស​វឌ្ឍនា​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៍​ជា​អគ្គលេខាតា​មរយៈនា​យក​រដ្ឋមន្ត្រី​លោក ហួត ហ៊ាង​មនុស្ស​ដែល​ប្រើ​តួនាទី​ជា​ចៅក្រម​ប្រព្រឹត្ត​អំពើពុករលួយ កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ត្រូវបាន​. ព្រះមហាក្សត្រ ទ្រង់​ត្រាស់បង្គាប់​លើកលែងទោស​ទាំងស្រុង​តាម​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៨/១៤០០ ចុះ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ហើយ​អនុញ្ញាត​ឲ្យ​បន្ត​មុខងា​រ​ជា​ចៅក្រម​នៅក្នុង​ក្របខ័ណ្ឌ​ចៅក្រម​វិញ​អា​ដែល​។​

​ព្រះរាជក្រឹត្យ បង្គាប់​អនុញ្ញាត​ឲ្យ លោក​ហួត ហ៊ាង បន្ត​មុខងារ​ជា​ចៅក្រម​នៅក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​វិញ​តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៨/១៤០០ ចុះ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ។​ករណី​មួយ​នេះ គេ​ស​សើ​ថា លោក ហួត ហ៊ាង​ពិ​ជាខ្លាំង​មែន​មក​រក​កន្លែង​ប្រព្រឹត្ត​ពុករលួយ​វិញ​បាន​។​

​ផ្ទុយទៅវិញ លោក​ចៅក្រម អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើ​ពុករលួយ ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​អង្គចៅក្រម​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៧/១៦០ ចុះ​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​លោក តុ​ប ច័ន្ទ​សិរីវុធ អតីត​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើពុករលួយ ត្រូវ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១៥/០៨៩ ចុះ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៥​មិន​មាន​វាសនា​ដូច​លោក​ហួត​ហ៊ាង​ឡើយ​។​

​សូមបញ្ជាក់​ថា​៖​ចៅក្រម​សាលាដំបូង​ខេត្ត​កណ្តាល​ចំនួន ២ នាក់ គឺ​លោក​ចៅក្រម ហួត ហ៊ាង និង​ចៅក្រម​ម្នាក់ទៀត លោកស្រី ខូវ ច័ន្ទ​ផូ ដែល​ត្រូវបាន​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១២​នោះ តាម​ភស្ដុតាង​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន អាច​ធ្វើ​ការចោទប្រកាន់​ពី​បទ​ស៊ីសំណូក​។ ចៅក្រម​ទាំង​ពីរ ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការខេត្ត​កណ្តាល នៅ​ថ្ងៃ​អាទិត្យ ទី​២២​មករា ឆ្នាំ​២០១២​។​

​ក្នុង​សំណុំរឿង​ពុករលួយ ទារប្រាក់ ៥.០០០ ដុល្លារ កាលពី​ខែ​មករា ដើមឆ្នាំ​២០១២​នេះ ក្រឡាបញ្ជី​របស់​ចៅក្រម​ម្នាក់ ឈ្មោះ លោក លឹម កុម្ភៈ ក៏​បាន​ជាប់ចោទ​ពី​បទ​ស៊ីសំណូក ហើយ​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ ២​ឆ្នាំ ផងដែរ ។ ប៉ុន្តែ​លោកស្រី​ខូវ ច័ន្ទ​ផូ​បាន​រួចខ្លួន​វិញ​។​

Filed in: ព័ត៌មានជាតិ