សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ ជំរុញ​ក្រសួង​ពាក់ព័ន្ធ​កាត់ទោស​និង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត​ជា​ស្ត្រី​មាន​កូន​និង​ផ្ទៃពោះ​!

​សម្តេច​តេជោ ជំរុញ​ក្រសួង​ពាក់ព័ន្ធ​កាត់ទោស​និង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត​ជា​ស្ត្រី​មាន​កូន​និង​ផ្ទៃពោះ​!

ភ្នំពេញ ៖ អនុសាសន៍​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន ធ្វើឡើង​នៅ​ថ្ងៃទី​១៨ ខែ​កុម្ភៈ ក្នងុឱកាស​អញ្ជើញ​ជា​អធិបតីដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៩ របស់ “​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​”​ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។

​សម្តេចនាយក​រដ្ឋមន្ត្រី​៖”​ជំរុញ​ឲ្យ​ក្រសួង​កិច្ចការនារី និង​ក្រសួង​យុត្តិធម៌ ត្រូវ​ពិនិត្យ​មើល​ទណ្ឌិត​ជា​ស្ត្រី​ដែល​កំពុង​ជាប់​ឃុំឃាំង គឺ​ត្រូវ​រៀបចំ​កាត់ទោស និង​បន្ធូរបន្ថយ​ទោស​ឲ្យបាន​លឿន ព្រោះ​ស្ត្រី​អ្នកទោស​មួយចំនួន​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដូចជា​មាន​កូន​ក្នុង​បន្ទុក​ដែល​ត្រូវ​ចិញ្ចឹម​មើលថែ ហើយ​ត្រូវបាន​ប្តី​បោះបង់​ចោល​ជា​ដើម​”​។​

​សម្ដេច​តេជោ ណែនាំ​ថា “ ត្រូវ​ពិនិត្យ​សម្រួល​ព្យួរទោស ដោះ​ចេញ​ឲ្យ​ពួកគាត់​មាន​សេរីភាព​ឡើងវិញ ប្រកបដោយ​ការយោគយល់ និង​អធ្យាស្រ័យ​ដល់​ស្ត្រី​ទាំងនោះ​។ គឺ​ត្រូវ​ដោះស្រាយ​លើកលែង​សម្រួល​ទោស ដោយ​មិន​រង់ចាំ​តែ​ថ្ងៃ​បុណ្យ​ទាន​ឡើយ ជាពិសេស​មុនពេល​ចូលឆ្នាំ​ខ្មែរ ២០១៩ នេះ​គឺ​ត្រូវ​រៀបចំ​កាត់ទោស​ផ្តល់​សេរីភាព​អោយ​ពួកគាត់​បាន​ទៅផ្ទះ​វិញ ។​

Filed in: ព័ត៌មានជាតិ