សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ម្តាយ​និង​ទារក​ក្នុង​ផ្ទៃ​បាន​ស្លាប់​បាត់បង់​ជីវិត​គួរឲ្យ​អាណោចអាធ័ម​នៅ​ក្នុង​មណ្ឌល​សុខភាព​ព្រៃ​ខ្មែរ​ដោយ​សារ​ឆ្មប​អន់គ្មាន​សម​ត្តភាព​!!!

​ម្តាយ​និង​ទារក​ក្នុង​ផ្ទៃ​បាន​ស្លាប់​បាត់បង់​ជីវិត​គួរឲ្យ​អាណោចអាធ័ម​នៅ​ក្នុង​មណ្ឌល​សុខភាព​ព្រៃ​ខ្មែរ​ដោយ​សារ​ឆ្មប​អន់គ្មាន​សម​ត្តភាព​!!!

កំពង់ឆ្នាំង​ ៖ ​ស្ត្រី​ជា​កម្មការិនី​ម្នាក់​ធ្វេី​កានៅ​រោងចក្រ ត្រី​ប៉ូ​ស ខូ​អិល​ធី​ឌី បាន​ស្លាប់​បាត់បង់​ជីវិត​ទាំង​ម្តាយ​និង​កូន​បន្ទាប់ពី​ក្រុមគ្រួសារ​បញ្ជូន​មក​សម្រាល​កូន​(​កូន​ដំបូង​)​នៅ​មណ្ឌល​សុខភាព ព្រៃ​ខ្មែរ ឋិត​នៅក្នុង​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​2​យប់​ថ្ងៃ​ទី 17 ខែ​កុម្ភៈ​ឆ្នាំ 2019 កន្លងទៅ​។​

​ស្ត្រី​រងគ្រោះ​ម្នាក់​នោះ​ឈ្មោះ ភិន សុផេន អាយុ​24​ឆ្នាំ​ប្តី​ឈ្មោះ​នី​ម គឹម​ឡុង អាយុ​ជាង​30​ឆ្នាំ រស់នៅ​ភូមិ​អូរសណ្ដាន់​ចាស់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​ស្លាប់​ទាំង​ម្ដាយ​និង​កូន​បន្ទាប់ពី​ស្ត្រី​នោះ​គ្រប់​ខែ​ត្រូវបាន​គ្រួសារ​ដឹក​យក​ទៅ​សម្រាល​នៅ​មណ្ឌល​សុខភាព​ព្រៃ​ខ្មែរ​ទាំង​កណ្ដាលអធ្រាត្រ​។​

​បើ​យោង​ទៅលើ​ការលើកឡើង​របស់​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បានឱ្យដឹង​ថា​នៅ​យប់​ថ្ងៃ​ទី 16 ខែ​កុម្ភៈ​ឆ្នាំ 2019 ប្អូនស្រី​របស់​គាត់​ឈ្មោះ ភិន សុ​ផេង មាន​អា​ការៈឈឺ​ពោះ​គ្រប់​ខែ​ពួកគាត់​ក៏​បាន​ជួល​ម៉ូតូ​កង់​បី​ដឹក​ប្អូនស្រី​យក​ទៅ​កាន់​មណ្ឌល​សុខភាព​(​ផ្សារ​ព្រៃ​ខ្មែរ )​។​ពេល​បញ្ជូន​ទៅ​ដល់​អ្នក​គ្រូពេទ្យ​ចំនួន 4 នាក់​បាន​បញ្ជូន​ប្អូនស្រី​របស់​គាត់​ចូលទៅ​ក្នុង​បន្ទប់​សម្រាល​តែ​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង​ស្រាប់តែ​លឺ​សំលេង​ប្អូនស្រី​ស្រែក​យ៉ាងខ្លាំង បន្ទាប់​មក​អ្នក​គ្រូពេទ្យ​បាន​បើកទ្វារ​ឲ្យ​សាច់ញាតិ​ចូល​ទៅ​ពិនិត្យ​មើល​ពេលនោះ​ក្រុមគ្រួសារ​បាន​ឃើញ សភាព ប្អូនស្រី​របស់​គាត់ បែកពពុះមាត់​និង​ស្លេកស្លាំង​បាត់​ស្មាតី បាត់ទៅហើយ​។​

​បន្តិចក្រោយមក​ស្រាប់តែ​ឃើញ​រថយន្ដ​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង ទៅដល់ ក៍​បាន​លើក​ស្ត្រី​ឆ្លងទន្លេ​នោះ​ដឹក យក​មក​កាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ដើម្បី​សង្គ្រោះ​បន្ត​។ តែ​ដល់​ពាក់កណ្តាល​ផ្លូវ​អ្នក​គ្រូពេទ្យ​បាន​ស្ទាប ជីប​ចរ មើល​ហើយ​ឆ្លើយ​ប្រាប់​គ្រួសារ​គាត់​ថា​ស្ត្រី​ឆ្លងទន្លេ​នោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។ ( ធាតុ​ពិត​ស្ត្រី​នោះ​បាន​ដាច់ខ្យល់​ស្លាប់​តាំង ពី​នៅ​ក្នុង​មណ្ឌល​សុខភាព​ព្រៃ​ខ្មែរ​មក​ម្ល៉េះ​) ។​ពេល​មក​ដល់​មន្ទីរពេទ្យ​បង្អែក​មាន​គ្រូពេទ្យ​ម្នាក់​ទៀត​បាន​និយាយថា​ដឹក​សព​យក​មក​ធ្វើ​អ្វី​។ បន្ទាប់ពី​ដឹង​ថា​ប្អូនស្រី​គាត់​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​ឡាន​សាមុយ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង​ក៏​បាន​ដឹក​សាកសព​យកទៅ​គេហដ្ឋាន​នៅឯ​ភូមិ​អូរសណ្ដាន់​ចាស់​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ជួប​អ្នកសារព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​19/02/2019​គ្រួសារ​ស្ត្រី​រងគ្រោះ​បានបញ្ជាក់​ថា​គាត់​មិន​ធ្វើការ​ប្ដឹងផ្ដល់​នោះទេ​តែ​ពួកគាត់​សូម​ផ្ដាំផ្ញើ​ទៅដល់​ក្រុមគ្រូពេទ្យ​ទាំងអស់​ទូទាំង​ប្រទេស​ពិសេស​ពេទ្យ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​សូមមេត្តា​យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​ចំពោះ​អ្នកជំងឺ​និង​ស្ត្រី​ដែល​ឆ្លងទន្លេ​ដើម្បី​ជួយសង្គ្រោះ​ធ្វើយ៉ាងណា​កុំឲ្យ​មាន​អ្នកស្លាប់​ដូចជា​ក្រុម​គ្រួសារ​គាត់​បន្ថែម​ទៀត​ពួកគាត់​ឈឺចាប់​ខ្លាំងណាស់ ។​

​គ្រួសារ​គាត់​ក៏​បាន​សំណូមពរ​បន្ថែម​ទៅ​ភិបាល សូមមេត្តា​ជួយ​ពិនិត្យ ពង្រឹង សមត្ថភាព​ក្រុមគ្រូពេទ្យ​ទូទាំង​ប្រទេស​ឲ្យ​គោរព​ក្រមសីលធម៌​យកចិត្តទុកដាក់​ជាមួយ​អ្នកជំងឺ​និង សូម​ផ្ដល់​ភាពយុត្តិធម៌​ជូន​គ្រួសារ​គាត់​ផង​។​ម្យ៉ាងទៀត​សូម​ឲ្យ​ក្រុម​គ្រូពេទ្យ​ដែល​ធ្វើ​ខុស​ចេះ​ទទួលកំហុស​ផង​កុំ​ពូកែ​ដោះសា​កាន់ជើង​គ្នា​ហួសហេតុ​ពេក​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​19/02/2019 លោក ប្រាក់ វ៉ុន ប្រធាន​មន្ទី​សុខាភិបាល ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖​គាត់​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ហើយ​តែ​មិន​បាន​ដឹង​ថា​មូលហេតុ​អ្វី​អោយ​ពិត​ប្រាក​ដែល​បណ្ដាលឲ្យ​ស្ត្រី​និង​កូនស្លាប់​នោះទេ​។ តែ​មួយសន្ទុះ​ក្រោយមក​លោក ប្រាក់ វ៉ុន បាន​ប្រាប់​បន្ថែមទៀតថា​អ្នកជំងឺ​រូបនោះ​ស្ទះ​ស​សៃឈាម​ទឹកភ្លោះ​គ្រូពេទ្យ​មានជំនាញ​បែបណាក៏​មិន​អាច​ជួយសង្គ្រោះ​បាន​ដែរ​។​

​ជុំវិញ​ការលើកឡើង​បែប​នេះ​ត្រូវបាន​មតិ​មហាជន​ពិសេស​អ្នកជំនាញ​បាន​លើកឡើង​ថា​បណ្ដាលមកពី​ការធ្វេសប្រហែស​របស់​ក្រុម​ពេទ្យ​នោះ​តែប៉ុណ្ណោះ​ដោះសា​រហូត​។​

​ប្រជាពលរដ្ឋ​លើកឡើងថា​៖​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែ​យកចិត្តទុកដាក់​ខ្ពស់បំផុត ចំពោះ​ស្ត្រី សំរាលកូន​តាម​មន្ទីរពេទ្យ​នានា ចុះ​ហេតុអ្វី​បាន ជា​មណ្ឌល​សុខភាព​ព្រៃ​ខ្មែរ ក្រុមគ្រូពេទ្យ​ធ្វេសប្រហែស​បណ្តាល អោយ​ស្ត្រី​ឆ្លងទន្លេរ​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ទាំង​ម្តាយ​ទាំង​កូន តើ​ខាង​ណា​ជា​អ្នក ទទួលខុសត្រូវ ?​។​

 

Filed in: ព័ត៌មានជាតិ