សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពិធី​បុណ្យ​មាឃបូជា​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​យ៉ាង​ឱ​ឡា​ឬ​ក ខណៈ​ប្រទេស​កម្ពុជា​មាន​សុខសន្តិភាព​បរិបូរណ៍​

ពិធី​បុណ្យ​មាឃបូជា​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​យ៉ាង​ឱ​ឡា​ឬ​ក ខណៈ​ប្រទេស​កម្ពុជា​មាន​សុខសន្តិភាព​បរិបូរណ៍​

​ក្រចេះ ៖ ពិធី​បុណ្យ​មាឃបូជា គឺជា​ពិធី​បុណ្យ​សាសនា​ដ៏​ធំ​មួយ​នៅក្នុង​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ដែល​ប្រជាជន​ខ្មែរ​យើង​ភាគ ច្រើន​សុទ្ធតែ​បាន​ប្រារព្ធ​ពិធី​នេះ​ជា​រៀងរាល់ឆ្នាំ​មិន​ដែល​អាក់ខាន​នោះឡើយ​។​

​នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ត្រូវ​នឹង​ថ្ងៃ​អង្គារ ១៥​កើត ខែ​មាឃ ពេញ​បូរ​មី ជា​ថ្ងៃ​បុណ្យ​មាឃបូជា ព្រះសង្ឃ រួម​ជាមួយ​ថ្នាក់ដឹកនាំ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ និង​យុវជន​គ្រប់​ស្រទាបវណ្ណៈ បាន​ជួបជុំគ្នា​ប្រារព្ធ​ពិធី​ឡើង​យ៉ាង​ឱ​ឡា​ឬ​ក ដោយ​បាន​ដង្ហែរ​ព្រះ​បដិមាករ​ចេញ​ពិសា​លា​ស្រុក​ស្នួល ឆ្ពោះ​ទៅកាន់​វត្ត សទ្ធា​រង្សី​ខន្តី​យា​រាម ហៅ (​វត្ត​ផ្សារ​ស្នួល​) ស្ថិតក្នុង​ឃុំ​ស្នួល ស្រុក​ស្នួល ក៏ដូចជា​នៅ​ទូទាំង ខេត្តក្រចេះ​ផងដែរ​។

​ក្រោម​គណៈអធិបតី​ភាព​ព្រះ​តេជ​គុណ ព្រះគ្រូ ជន ស៊ី​អ៊ី​ម ព្រះ​មេគុណ​ខេត្ត លោក គង់ គឹម​នី អភិបាល​ស្រុក​ស្នួល និង​លោក សុំ ជួន ប្រធាន​ក្រុមប្រឹក្សា​ស្រុក ព្រមទាំង​ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ យុវជន យុវនារី​យ៉ាងច្រើន​កុះករ ។​

លោក គង់ គឹម​នី អភិបាល​ស្រុក​ស្នួល បាន​លើកឡើង​ថា បាន​មានប្រសាសន៍ លើកឡើងថា ៖ ការជួបជុំ​គ្នា​ក្នុង​ពេល​នេះ ប្រកប​ដោយ​ទឹកមុខ​សប្បាយរីករាយ គឺ​បាន​មក ពី​កត្តា​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព បើសិនជា​ប្រទេស​ជាតិ​យើង​មិន​មាន​សុខ សន្តិភាព​ទេ យើង​ក៏​មិន​មាន​ឱកាស​បាន​ជួបជុំ​គ្នា​ធ្វើ​បុណ្យទាន​ជាមួយ​គ្នា​ដូច​ពេល​នេះ​ដែរ ។ កន្លងទៅ ដូចជា របប​ប៉ុលពត ដែល​ពុក​ម៉ែ​បងប្អូន​របស់​យើងទាំងអស់គ្នា បាន​ឆ្លងកាត់​យ៉ាង វេ​ទ្ទ​នានោះ តើ​យើង​មាន​ឱកាស​បាន​ជួបជុំគ្នា​អញ្ចឹង​ដែរ​ទេ​? ដូច្នេះ​ហើយ​សូម​ពុក​ម៉ែ​បងប្អូន ជា​អាណាព្យបាល ត្រូវ​ពន្យល់​នែ​នាំ​ដល់​កូនចៅ ជា​យុវជន​ជំនាន់​ក្រោយ ត្រូវ​យល់​ដឹង​ពី ដំណើរ​នៃ​ការទទួលបាន​សុខសន្តិភាព ស្ថេរភាព និង​សិទ្ធិ​សេរីភាព របស់​ប្រទេស​កម្ពុជា និង​បន្ត​ចូលរួម​ថែរក្សា​ការពារ និង​ផ្សព្វផ្សាយ​ដល់​ពិភពលោក​ឲ្យបាន​ដឹង​ពី​វប្បធម៌ និង​អរិយ៍ធម៌​ចំណាស់​ដ៏​ទន់ភ្លន់ និង​រឹងមាំ​របស់​ដូនតា​យើង ក៏​ដូចជា​ការអភិវឌ្ឍ​ន៍​រីកចម្រើន របស់​ប្រទេស​សព្វថ្ងៃ​ផងដែរ ។

​គួរំលឹកថា ការ​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា គឺ​ដើម្បី​រម្លឹក​នូវ​ព្រឹត្តិការណ៏​សំខាន់ ៣​យ៉ាង ដែល​រួមមាន ទី​១ ការធ្វើ​ចតុរង្គសន្និបាត និង​ទី​២ ព្រះពុទ្ធ សម្តែង​ឱវាទបាតិមោក្ខ​ដល់​ភិក្ខុ ហើយ​ទី​៣ ព្រះពុទ្ធ ដាក់​អាយុសង្ខារ​។

​ចតុរង្គ​សន្និបាត មានន័យ​ថា ជា​ការជួបជុំ​គ្នា​របស់​សា​វ័ក ព្រះពុទ្ធ នៅក្នុង​ថ្ងៃមួយ ហើយ​ប្រកបដោយ​អង្គ​ឬ​ហេតុ​៤​យ៉ាង​។ អង្គ​ឬ​ហេតុ​ទាំង​៤ ដែល​កើតឡើង​ក្នុង​ថ្ងៃ​ជួបជុំ​នោះ គឺ​ទី​១ ជា​ថ្ងៃ​ឧបោសថ ដែល​មាន​ព្រះ​ចន្ទ​ពេញវង់​ល្អ ទី​២ ជា​ថ្ងៃ ដែល​ព្រះ​ភិក្ខុ​ទាំង​១២៥០​អង្គ មកជួបជុំ​គ្នា​ក្នុង​សំណាក់​ព្រះសម្មាសម្ពុទ្ធ ដោយ​មិន​មាន​ការ​ណាត់​ជាមុន ទី​៣ ព្រះ​ភិក្ខុ​ទាំង អស់នោះ សុទ្ធសឹងតែ​ជា​ព្រះ​អរហន្ត និង​ទី​៤ ព្រះ​ភិក្ខុ​ទាំងអស់នោះ សុទ្ធសឹងតែ​ជា​ឯ​ហិ​ភិក្ខុ​។

​ហើយ​ពិធី​បុណ្យ​មាឃបូជា​នេះ ជា​ពិធីបុណ្យ​សាសនា​មួយ​ដ៏​មាន​សារៈសំខាន់​ណាស់ នៅក្នុង​ពុទ្ធិ​សាសនា ប្រហាក់ប្រហែល​នឹង​បុណ្យ​ពុទ្ធសាសនា​ដទៃទៀត​ដែរ រួមមាន​៖ ពិសាខ​បូជា​, អាសាឍ​បូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​)​ជាដើម ។ បុណ្យ​មាឃបូជា​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​ចូល​ជា​បុណ្យ​ជាតិ​របស់​កម្ពុជា​ផងដែរ ដោយ​នៅ​ថ្ងៃ ប្រារព្ធ​បុណ្យ​នេះ រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​មន្ត្រីរាជកា​រ សិស្សានុសិស្ស រួម​ទាំង​វិស័យ ឯកជន ឈប់សម្រាក​មួយថ្ងៃ​ផងដែរ ៕
​ដោយ កិះ​ខន​

Filed in: ព័ត៌មានជាតិ