សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​ស៊ីធរ​កណ្តាល បង្ក្រាប​ករណី​ចែកចាយ​ចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​១​ករណី​

កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​ស៊ីធរ​កណ្តាល បង្ក្រាប​ករណី​ចែកចាយ​ចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​១​ករណី​

ខេត្ត​ព្រៃវែង ៖  ករណី​សមត្តកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ដឹកនាំ​កម្លាំង​ដោយ​លោក​អនុសេនីយ៍ឯក ផាត់ សុជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌​បាន​សហកា​រណ៍​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​ស៊ីធរ​កណ្តាល ចុះបង្ក្រាប​ទ​ល្មើស​ ​គ្រឿងញៀន​១​ករណី​ស្ថិតនៅ​ចំ​ភូមិ​អំពិល​ក្រៅ ឃុំ​អំពិល​ក្រៅ ស្រុក​ស៊ីធរ​កណ្តាល​ខេត្ត​ព្រៃវែង ។​

​កងរាជអាវុធហត្ថ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ សៅ បូរ៉ាន់ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​៣ ឃុំ អំពិល​តា​ពក ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ មុខរប​មិន​ពិតប្រាកដ ។ វត្ថុតាង​រួម​មាន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន​.២​កញ្ចប់​តូច​និង​ម៉ូតូ​១​គ្រឿង ទូរ​សព្ទ័​ដៃ​១​គ្រឿង​និង​ប្រាក់​ ៥០០០០​រៀល ។ នេះ​ដោយ​មាន ការ​បង្ហុល​បង្ហាញ​ពី​លោក​វរសេនីយឯក ឈួន គឹម​សាន មេបញ្ជាការរង និង​នាយសេនាធិការ​និង​ជា​មេបញ្ជាការ​ស្តីទី​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង ។

​បច្ចុប្បន្ន​បាន​នាំ​ជនសង្ស័យ​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ។ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​មេបញ្ជាការ និង​មន្ទីរ​យុ​តិ្ត​ធម៌​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​លុបបំបាត់​រាល់​ការ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ក៏​ដូច​រក្សា​សុ​វត្ថ​ភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឲ្យបាន​ល្អ​ប្រសើរ ៕

 

IMG-20160721-WA0019 IMG-20160721-WA0021 IMG-20160721-WA0017

Filed in: គ្រឿងញៀន