ខេត្តរតនគិរី ៖ នាថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៩ ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយោធពលមេខរភូមិន្ទនិងជាមេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី។
ពិធីប្រកាសតែងតាំងមុខតំណែងមន្ត្រីអាវុធខាងលើក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលនៃគណៈ អភិបាលខេត្តរតនគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកជាពេជ្រព្រះរាជអាជ្ញានិងឧត្តមសេនីយ៍ទោ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ស្នងការ អស់លោកលោកស្រីប្រធាន អនុប្រធានមន្ទីរជំវិញខេត្ត នាយទាហាននៃទីបញ្ជាការកងរាជអាវុធហត្តខេត្តជាច្រើនរូប ផងដែរ ។
យោងតាមប្រកាសរបស់ក្រសួងការពារជាតិលេខ ៤២៣. ត.ត០២១៩ ចុះថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០១៩ ស្តីពីការតែងតាំងមុខងារនាយទាហាន បានសម្រេចតែងមុខងារជូនឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាររងនិងជានាយសេនាធិការបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរីបច្ចុប្បន្នជាមេបញ្ជា ការរដ្ឋានកងរាជអាវុធខេត្តរតនគិរី ៕
ដោយ ៖ ចាប សំអាន