សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រទី១៥ខែកុម្ភៈឆ្នាំ២០១៩សមត្តកិច្ចបានចុះចាប់គ្រឿងចក្រចំនួន២គ្រឿងដែលប្រជាំពលរដ្ឋនិយាយថាគ្រឿងចក្រខាងលើនេះបានជីករណ្តៅដីស្ទោះរឃើញក្បាលប្រែតអស់រយះពេលជាងមួយឆ្នាំជាងមកហើយ នៅភូមិគោកដូងឃុំគោកដូងស្រុកពួកខេត្តសៀមរាប។
ប្រជាពលរដ្ឋឲ្យដឹងថា៖ថាមួយថ្ងៃៗមានរថយន្តដឹកដីចេញចូលរាប់រយគ្រឿងដឹកហុយដីមិនខ្វល់ពីសុខភាពប្រជាជនដែលរស់នៅក្នុងភូមិនេះទេ ពួកគាត់ប្រាប់បន្តទៀតថាទោះបីក្រុមឈ្មួញលក់ដីខំស្រោចទឹកយ៉ាងណាក៏ដោយ ក៏នៅតែហុយចូលក្នុងផ្ទះប្រឡាក់ខោអាវដល់ក្នុងទូរហើយនឹងហុយចូលឆ្នាំងបាយរកតែហូបក៏ហូបមិនកើតដែរ។
អ្នកសារព័ត៌មានបានទូរស័ព្ទទៅលោក(ជូ រ៉ាមី)ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាបករណីយ៍គ្រឿងចក្រខាងលើកតែលោកបានប្រាប់តាមទូរស័ព្ឌមកវិញថា រឿងគ្រឿងចក្ររបស់ឈ្មួញឈ្មោះ(ចំរើន)ខាងលើនេះគាត់ពិតជាមិនបានដឹងទេ ចាំលោកអោយជំនាញខាងលោកចុះទៅពិនិត្យមើលសិន។
ឯលោកស៊ីនចាន់ថុលអភិបាលរងស្រុកពួក លោកបានប្រាប់ថា៖គ្រឿងចក្រខាងលើនេះបានដាក់សុំច្បាប់ទៅច្រកចេញចូលតែមួយរបស់សាលាខេត្តដែរ តែមិនទាន់បានច្បាប់នៅឡើយនោះទេ។
ចំពោះការជីករណ្តៅដីរបស់ឈ្មួញចំរើនខាងលើនេះផងដែរលោក(ជូរ៉ាមី)បានប្រាប់អ្នកសារព័ត៌មានយើងបន្ថែមទៀតថា៖រឿងគ្រឿងចក្រខាងលើនេះគឺលោកមិនបណ្តោយអោយធ្វើអាជីវកម្មជាដាច់ខាតថ្វីថ្បិតតែបានស្នើរទៅសុំច្បាប់អនុញាតិមែន ក៏ដោយ។លោកចំរើនថា៖មិនទាន់មានច្បាប់អនុញាតិផងបែរជាហ៊ានធ្វើអាជីវកម្មជីករណ្តៅដីលក់ពេញក្រុងសៀមរាបដែលមិនខ្លាចជំនាញអីបន្តិចណាសោះ ៕