សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ខឹង​ប្អូន​ធ​ម៍​ស៊ីដាច់​ប្រពន្ធ​ពេល​តាម​ជួបគ្នា​ឡូឡា​ផ្អើល​សាលា​សង្កាត់​ចោមចៅ​២​ទា​លុយ​៥​ពាន់​ដុល្លារ​វិញ​

​ខឹង​ប្អូន​ធ​ម៍​ស៊ីដាច់​ប្រពន្ធ​ពេល​តាម​ជួបគ្នា​ឡូឡា​ផ្អើល​សាលា​សង្កាត់​ចោមចៅ​២​ទា​លុយ​៥​ពាន់​ដុល្លារ​វិញ​

ភ្នំពេញ ៖ បុរស​ម្នាក់​កើតទុក្ខ មិន​សុខចិត្ត រឿង​ប្អូនធម៌ លូក​ថ្លើម​ស៊ីដាច់​ប្រពន្ធ​ខ្លួន​ពេល​បាន​ជួប​ឡូឡា​ផ្អើល​ចៅសង្កាត់​ចោមចៅ​២​ប្តឹង​ទា​លុយ​៥០០០​ដុល្លារ​អាមេរិក​វិញ​។

​ករណីយ៍​ប្អូនធ​ម៌លូក​ថ្លើម​បេះ​យក​ប្រពន្ធ​បាត់កើតឡើង អស់​រយ​:​ពេល​ជាង​១​ខែ ហើយ ក៏​ស្វែងរក​ផ្ទះ​ប្រពន្ធ​ឃើញ កំពុង​សោយសុខ ស្រណុក​ផ្អែម​ជាមួយ​ប្តី​ក្រោយ​នៅ​ផ្ទះល្វែង ក្នុង​បុរី​សន្តិភាព​២ សហគមន៍​៦ ភូមិ​តំណាក់​ត្រ​យឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក៏​ស្រែក​ឡូឡា រករឿង ហើយ​បាន​នាំគ្នា​ទៅ​ជជែក​វែកញែក​រក​ខុស​ត្រូវ នៅ​សាលាសង្កាត់​ចោមចៅ​២ ផ្អើល​ទាំង​សមត្ថកិច្ច មន្ត្រីសង្កាត់ ជួយ​ចាប់​បំបែក​។​

​ភាគី​ខាង​ប្តី​ដើម​មាន​ឈ្មោះ ង៉ែត ផេង អាយុ​៣៩​ឆ្នាំ មុខរបរ អាជីវករ​លក់ដូ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៨ ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ភាគី​ខាង​ស្រី​អតីត​ប្រពន្ធ ឈ្មោះ ឈន វ៉ាន់​ស៊ីន អាយុ​៣៥​ឆ្នាំ មុខរបរ ជា​អាជីវករ លក់​ខោអាវ នៅ​ផ្សារ​កាណាឌីយ៉ា បច្ចុប្បន្ន​រស់នៅ​ផ្ទះល្វែង បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹង សង្កាត់​ចោមចៅ​២ ។​

​ឯ​ភាគី​ប្តី​ក្រោយ ជា​បុរស​សង្ហា ធ្វើ​ការងារ​មន្ត្រី​អាវុធហត្ថ​ខណ្ឌដង្កោ មានឈ្មោះ ឈឹម ចាន់​ធី អាយុ​៣៨​ឆ្នាំ (​តាម​ការអះអាង​ពី​ភា​គីប្តីដើម​) ហើយក៏​ជា​មនុស្ស​រាប់អាន​គ្នា ជា​បងធម៌ ប្អូនធម៌​ដែរ​។​ភា​គីប្តីដើម បានឲ្យដឹងថា គាត់​បាន​រាប់អាន​គ្នា​ជាមួយ បុរស​ឈ្មោះ ឈន វ៉ាន់​ធី ជា​មន្ត្រី​អាវុធហត្ថ​ខណ្ឌដង្កោ ជា​បងប្អូន​ធម៌ អស់​រយ​:​ពេល​ជាង​២​ឆ្នាំ​មកហើយ ស្រឡាញ់​គ្នា​ស្អិតរ​មួ​ត ដូច​បងប្អូន​បង្កើត​។​

​តែ​ចុងក្រោយ​ប្អូន​ធ​ម៍​បាន លូក​ថ្លើម​បេះ​យក​ប្រពន្ធ​របស់​បង​ធម៌ ទៅ​នែបនិត្យ​ធ្វើ​ជា​ប្រពន្ធ​ខ្លួន ក្នុង​រូបភាព​បន្លំ​ឆបោក ដោយ​ឲ្យ​ប្រពន្ធ​ប្រើល្បិច​ថា ប្តី​ដើមអាយុ​៤០​ចូល​ជិត​មក​ដល់​ហើយ ឆ្នាំ​គត់​បែបនេះ ទាល់តែ​លែងលះ​គ្នា​បណ្តោះអាសន្ន​សិន ដើម្បី​កុំឲ្យ​មាន​គ្រោះថ្នាក់ ហើយ​ទាមទារ​ឲ្យ​ផ្តិតមេដៃ ចាំ​ឆ្នាំ​ផុត​គ្រោះ​នឹង​យកគ្នា​ជា​ប្ដី​ប្រពន្ធ​វិញ​។ ខាង​ប្តី​ល្ងង់​ជឿ​សម្តី​ស្រី​ស្តូក ផ្តិតមេដៃ​ឲ្យ​នាង​ក៏​ត្រូវ​គេ​ឆក់​យក​បាត់ទៅ​។​

​ក្រោយពី​បាន​តែ​ស្នាម​មេដៃ​ហើយ​ដោយ​មានប្តី​ជា​សមត្តកិច្ចក៏ ដាក់​ប្តឹង​ឡើង​ទៅ​តុលាកា ស្រាល​ក្រម​ចេញ​មក​មែនទែន បញ្ជាក់ថា​៖ អ្នក​ទាំង​២​បាន លែងលះ ផ្តាច់​សង្វាស់​នឹង​គ្នា​ពិត​។​មានកូន​៤​នាក់ ប្រុស​២​នាក់ ស្រី​២​នាក់ បាន​ទៅ​ខាង​ប្រពន្ធ តែ​មិន​បាន​របស់ទ្រព្យ​ទេ​។​បរស​ជា​ប្តី​ប្រុស​ចាប់ផ្តើម​វឹល​វល់​ខូចចិត្ត ព្រោះ​ចាញ់ល្បិច​មាន ស្នាម​មេដៃ​ជា​ភស្តុតាង​ហើយ បាន ព្យាយាម​លេបថ្នាំ​ប៉ុនប៉ង​សម្លាប់ខ្លួន​ចំនួន​៤​លើក តែ​មិនបាន​សម្រេច​ក៏ ខំ​សម្រប​ខ្លួន​តាម​យថាកម្ម​។​

​មិន​ត្រឹមតែ​បោក​ឲ្យ​ប្តី​លែង អតីត​ប្រពន្ធ​បាន ទៅ​លួច​ដក​លុយ​ពី​កុង​ធនាគារ​អស់​និង ប្រើល្បិច​សុំ​ក្រៅ​បន្ថែមទៀត សរុប​ជាង​៨​ពាន់​ដុល្លារ ហើយ​គេចខ្លួន​បាត់​ក្រោយពី​មាន​សាលក្រម​លែងលះ របស់​តុលាការ អស់​រយ​:​ពេល​ជាង​១​ខែ ។​នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​កុម្ភ​: ឆ្នាំ​២០១៩ ភាគី​ខាង​ប្តី​ដើម​មាន​ឈ្មោះ ង៉ែត ផេង តាម​ស្វែងរក​ឃើញ អតីត​ប្រពន្ធ ទិញ​ផ្ទះល្វែង​ថ្មី ក្នុង​បុរី​សន្តិភាព​២ សង្ងំ​សោយសុខ ស្រណុក​មាន​អ្នក​ស្អំ​ចិត្ត ជា​ប្អូនធម៌​ទៅវិញ ទើប​ឆោឡោ ភ្ញាក់ផ្អើល ស្រែក​ឡូឡា​ឡាំ​ប៉ា រករឿង​បាត់​លុយ​ពី​ក្នុង​កុង​ធនាគារ​និង​តវ៉ា​ចង់បាន​សំណង ទាមទារ​នូវ​ទឹកប្រាក់​ចំនួន​៥៥០០​ដុល្លារ​វិញ ទើប​នាំគ្នា​មក​ជជែក​រក​ខុស​ត្រូវ​នៅ​សាលាសង្កាត់​ចោមចៅ​២ នា​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភ​:​។​

​តែ​មិន​ដាច់ស្រេច ដោយសារ​រឿងរ៉ាវ របស់​គ្រួសារ​ខាងលើ មាន​តែ​តុលាការ​ទេ​ជា​អ្នកសម្រេច ហើយ​ចំពោះ​ករណី​លួច​លុយ ឬ​បាត់​លុយ​យ៉ាងណា​នោះ អតីត​ប្រពន្ធ​ទៅ​ដក​នៅ​ធនាគារ ឯ​ខាង​សង្កាត់​អូរ​ឡាំ​ពិ​ក ទើប​អាជ្ញាធរ សមត្ថកិច្ច​ពន្យល់​ណែនាំ ឲ្យ​ប្តឹងតវ៉ា​យ៉ាងណា ទៅ​តុលាការ​វិញ ចំណែក​លុយកាក់ បាត់​ក្នុង​កុង​វិញ មាន​តែ​ទៅ​សាកសួរ​នៅ​ខាង​ធនាគារ​ដែល​ខ្លួន​តម្កល់​លុយ​នោះ ។​

​ភាគី​ខាង​ស្រី​វិញ ឆ្លើយ​យ៉ាងខ្លី ដោយ​សម្តី​សំអាង​លើ តុលាការ​បាន​ចេញ​សាលក្រម​រួចហើយ លែងលះគ្នា ចំពោះ​លុយ​នៅ​ធនាគារ ខ្លួន​មិន​បាន​លួច​ឡើយ​។​
​ចំណែក​ប្រុស​សង្ហា អះអាងថា ជា​មន្ត្រី​អាវុធហត្ថ ហើយ​ត្រូវជា​ប្តី​ក្រោយ​របស់​ស្ត្រី​ខាងលើ​វិញ ឆ្លើយ​យ៉ាងខ្លី ដូច​គ្នា​ថា រូបគេ​មិន​បាន​លួច​ឆក់​ប្លន់ យកប្រពន្ធ​បងធម៌​ឡើយ ព្រោះ​តែ​ឃើញ​បងធម៌ មាន​សាលក្រម​ពី​តុលាកា លែងលះ​គ្នា​ហើយ ទើប​រូបគេ ហ៊ាន​យក​បងធម៌​ស្រី​ធ្វើជា​ភរិយា ៕

Filed in: ព័ត៌មានជាតិ