សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បើ​កុំ​តែ​មាន​ឡាន​ដឹក​ឈើប្រណិត​បុក​ដើមឈើ​កុំ​អី​មិនដឹង​ថា​សមត្តកិច្ច​តាម​ផ្លូវ​លេខ​៦២​គ្រប់ទឹក​នោះទេ​!

​បើ​កុំ​តែ​មាន​ឡាន​ដឹក​ឈើប្រណិត​បុក​ដើមឈើ​កុំ​អី​មិនដឹង​ថា​សមត្តកិច្ច​តាម​ផ្លូវ​លេខ​៦២​គ្រប់ទឹក​នោះទេ​!

​កំពង់ធំ ៖ កុំ​តែ​បាន​ដើមឈើ​ទប់​កុំ​អី​គ្មាន​ក្បាល​សមត្តកិច្ច​ណា​នៅ​តាម​ផ្លូវជាតិលេខ ៦២ ដឹងថា​មាន​បទល្មើស​ព្រៃឈើ​ឡើយ​? ។​

​ជាក់ស្តែង​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ខេត្ត​ព្រះវិហារ ដែល​ខ្មែរ​យើង​អួតថា​ស្រុក​ឈើប្រណិត​តាម​រថយន្ត​សាំ​យ៉ុង ។ ពេល​ដែល​កំពុងតែ​ធ្វើ​ដំណើរ​ក៏បាន បែក​កង់​រ៉េ​ចង្កូត​ទៅ​បុក​ម៉ូតូ​ពីក្រោយ បណ្តាលឲ្យ​ម្ចាស់​ម៉ូតូដួល​បាក់ជើង ក្នុង​ទិសដៅ​ស្របគ្នា ពី​ទិស​ខាងជើង ទៅ​ត្បូង នៅ​ចំនុច​ភូមិ​បុស្ស​វែង ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បាល្ល័​ង្គ ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភះ ឆ្នាំ ២០១៩ ។​

​រថយន្ត​សាំ​យ៉ុង​ដែល​បង្ករ​ហេតុ មាន​ផ្ទុក​ឈើប្រណិត​ចំនួន ៥២​ស្លឹក ក្រោយ​ពី​បុក​ម៉ូតូ បាន​ជ្រុល​ទៅ​បុក​ដើម អាកាស្យា នៅវេលា​ម៉ោង​២.​រសៀល​ទើប​ឈប់​។ រថយន្ត​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លា​ល​លេខ ភ្នំពេញ 2H 4322 បើកបរ​ដោយ​ម្ចាស់​ឈ្មោះ ផាត បាន​ដឹក​ឈើ​ចេញពី​ខេត្ត​ព្រះវិហារ ចូល​មក​ខេត្ត​កំពង់ធំ​។​

​ម្ចាស់​រថយន្ត​បាន​គេចខ្លួន បាត់ស្រមោល នឹង​បាន​បន្សល់​រថយន្ត នឹង​ឈើ​៥២​សន្លឹក រួមទាំង ម៉ូតូ​មួយ​គ្រឿង នៅ​កន្លែងកើតហេតុ រថយន្ត​ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ សង្កាត់រដ្ឋបាល​ព្រៃឈើ សាលា​វិស័យ ចំណែក​ជនរងគ្រោះ ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​។​

​បើ​តាម​ការរៀបរាប់រ​បស់ អ្នក​ដែល​បាន​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា ផ្លូវជាតិ​លេខ​៦២​នេះ មាន​រថយន្ត ដឹក​បទល្មើស​ក្នុង​មួយថ្ងៃៗ មិន​ក្រោម​ពី ២០​ឡាន ទៅ​៣០​ឡាន​នោះ​ទេ​។ ផ្លូវជាតិ​លេខ ៦២​នេះ មាន​កុងត្រូលជជុះ​រាប់​មិន អស់​មិនដឹង​ជា ស្ថាប័ន​ខាង​ណាខ្លះ​នោះទេ​។​

Filed in: ព័ត៌មានជាតិ