សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដេញ​ពី​តំណែង​និង​ចាប់​ផ្សឹក​តេជគុណ​ហោ​សុខុន​បាន​៣​ថ្ងៃ​ដាក់​តេជគុណ​ង៉ែត រ៉ាល់​ជា​ចៅអធិការ​វត្ត​ច្បារអំពៅវិញ​!

ដេញ​ពី​តំណែង​និង​ចាប់​ផ្សឹក​តេជគុណ​ហោ​សុខុន​បាន​៣​ថ្ងៃ​ដាក់​តេជគុណ​ង៉ែត រ៉ាល់​ជា​ចៅអធិការ​វត្ត​ច្បារអំពៅវិញ​!

ភ្នំពេញ ៖ ភិក្ខុ ង៉ែត រ៉ា​ល់ ត្រូវបាន​តែងតាំង​ជា​ព្រះចៅអធិការ​វត្ត​ច្បារអំពៅ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ជំនួស​តេជគុណ ហោ សុខុន​ដែល ត្រូវ​បាន​ដេញ​ចេញ​ពី​តួនាទី​ព្រះចៅអធិការ​វត្ត​ច្បារអំពៅ និង​ទីប្រឹក្សា​សម្តេចព្រះសង្ឃរាជ និង​សង្ឃនាយក ហើយ​ត្រូវបាន​ចាប់​បង្ខំ​ផ្សឹក​កាលពី​យប់​ថ្ងៃ​ទី​១៣​កុម្ភ​:​។

​សម្ដេច​សង្ឃនាយក សម្ដេច ន​ន្ទ ង៉ែត និង​មេគណៈ​រាជធានី​ភ្នំពេញ សម្ដេច ឃឹម សន និមន្ដ​-​ចូលរួម​ការប្រកាស​ចៅ​អថិការ​វត្ត​ច្បារងំពៅ​ថ្មី​នេះ​។​
​ក្នុង​ពិធី​នៅ​ព្រឹក​ថ្ងៃទី​១៦​កុម្ភ​: ក្រៅពី​ភិក្ខុ ង៉ែត រ៉ា​ល់ ដែល​ត្រូវបាន​តែងតាំង​ជា ចៅអធិការ​វត្ត​ច្បារអំពៅ​នោះ​មាន ភិក្ខុ ហាស់ សុជាតិ ត្រូវបាន​តែងតាំង​ជា គ្រូសូត្រ​ស្ដាំ និង​មួយ​អង្គ​ទៀត​ជា​គ្រូសូត្រ​ឆ្វេង ព្រមទាំង​៥​អង្គ​ផ្សេងទៀត តែងតាំង​ជា​គណៈ​វិន័យ និង​លេខា​។​

​សូម​រំលឹក​ថា ព្រះ​តេជគុណ ហោ សុខុន ត្រូវបាន​គណៈសង្ឃ​សម្រេច​ផ្សឹក​នៅ​យប់​ថ្ងៃទី​១៣ ខែ​កុម្ភៈ នេះ​នៅ​វត្តបុ​ទុម​វ​តី បន្ទាប់​ត្រូវបាន​បញ្ចប់​តួនាទី​ជា​ចៅអធិការ​វត្ត​ច្បារអំពៅ និង​ទីប្រឹក្សា​សម្តេចព្រះសង្ឃរាជ ទេព​វង្ស​។ ការចាប់​ផ្សឹក​គឺ​ដោយសា​តែ​ការ​ចចេស​របស់​តេជគុណ​ហោ​សុខុន​ហ៊ាន​បញ្ចេញមតិ​រឿង​នយោបាយ​ស​សើរ​សម្តេច​សខេង​ថា​ជា​ផ្កាយ​រាសី​ជួយ​ប្រទេស​ជាតិ​ភ្លេច​មើល​សម្តេច​តេជោ​ទោះ​ត្រូវ​អាជ្ញាធ​ររាជធានី​ព្រមាន​ក៏ដោយ​។ មាន​ការវាយតម្លៃ​ថា​ការបង្ក្រាប​តេជគុណ​ហោ​សុខុន​ដែល​ជា​សកម្មជន​អ្នក​ចេញមុខ​ការពារ​សាសនា​ទល់​និង​មេបក្ស​សម្ព័ន្ធ​និង​ជា​សង្ឃ​គាំទ្រ​បក្ស​ប្រជាជន​ដ៏​សកម្ម​មួយអង្គ​គឺ​បង្ហាញ​ពី​ការ​គម្រាម​ផ្ទៃក្នុង​មួយឈុត​?!៕

Filed in: ព័ត៌មានជាតិ