សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាមេរិក​៖​ឃុំ​ខ្លួន​លោក កឹម សុខា​ដោយ​អយុត្តិធម៌ រយៈពេល​៥៣០​ថ្ងៃ​ហើយ​!

អាមេរិក​៖​ឃុំ​ខ្លួន​លោក កឹម សុខា​ដោយ​អយុត្តិធម៌ រយៈពេល​៥៣០​ថ្ងៃ​ហើយ​!

​ភ្នំពេញ ៖ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ប្រកាសថា “​លោក​កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​មនុស្ស​ស្អាតស្អំ ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌​។ ហ្វេ​សប៊ុក​ផ្លូវការ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន សរសេរ​បែប​នេះ​នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​កុម្ភៈ ។ “​តើ​អ្នក​មាន​ដឹង​ទេ​ថា លោក កឹម សុខា បាន​ជាប់​ក្នុង​ការ​ឃុំឃាំង​ជិត ១៨​ខែ​មក​ហើយ​? វា​មាន​រយៈពេល ៥៣០ ថ្ងៃ​នៃ​ការ​ជាប់ឃុំ​”​។

​ទូត​អាមេរិក​បញ្ជាក់ថា​”​គាត់​ជា​មនុស្ស​ស្អាតស្អំ ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ក្រោម​ការចោទប្រកាន់​មិន​ពិត​។ មិន​មាន​ភស្តុតាង​ណាមួយ​ប្រឆាំង​នឹង​គាត់​ឡើយ ហើយក៏​មិន​ទាន់​ការកំណត់​បើកសវនាការ​កាត់ទោស​គាត់​ដែរ​។ គ្មាន​ភស្តុតាង គ្មាន​សវនាការ​កាត់ទោស​គ្មាន​យុត្តិធម៌​”​។​

​សូមបញ្ជាក់​ថា​លោក​កឹម​សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​សមត្តកិច្ច​ចាប់ខ្លួន​ទាំង​កណ្តាល​អា​ធ្រា​ត​ពី​គេហដ្ឋាន​ដឹកយក​ទៅ​ដាក់គុក​ត្រពាំងផ្លុង​ទាំងយប់​កាលពី​ថ្ងៃ​៣​ខែ​កញ្ញា​ឆ្នាំ​២០១៧(​បច្ចុប្បន្ន​ឃុំ​នៅក្នុង​ផ្ទះ​)​។​បន្ទាប់មក​នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា​ឆ្នាំ​២០១៧​តុលាការ​កំពូល​បាន​ចេញ​សាលក្រម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្វើ​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាង​៥០០០​ពាន់​នាក់​បាត់បង​តួនាទី​និង​ព្យួរ​សិទ្ធ​ធ្វើ​នយោបាយ​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​នេះ​ចំនួន​១១៨​នាក់​(​បច្ចុប្បន្ន​សល់​១១៦​នាក់​ដោយសារ​លោក​គង់​គាំ​និង​កូនប្រុស់​ឈ្មោះ​គង់​បូរ៉ា​បាន​ស្នើសុំ​លើកទោស​វិញ​តាម​មាត្រា​៤៥​ថ្មី​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដែល​ត្រូវបាន​វិសោធនកម្ម​បើក​សិទ្ធ​ឲ្យ​នាយករដ្ឋមន្ត្រី​មាន​សិទ្ធ​ស្នើសុំ​មហាក្សត្រ​លើកទោស​)​។​

​រដ្ឋអាជ្ញា​អម​តុលាការ​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​លោក​កឹម​សុខា​ពី​បទ​សន្និធិ​ភាព​ជា​មួយ​បរទេស​តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្ម​ទណ្ឌ័​ដែល​អាច​ជាប់គុក​ពី​១៥​ទៅ​៣០​ឆ្នាំ​។​សំណំ​រឿង​លោក​កឹម​សុខា​កំពុង​ស្ថិតនៅក្នុង​ដៃ​លោក​គី​ឬ​ទ្ធី​ចៅក្រម​ស៊ើបសួរ​ដែល​មក​ដល់ពេលនេះ​មិនទាន់​សម្រេច​ចោទប្រកាន់​លោក​កឹម​សុខា​យ៉ាងណា​នោះ​ទេ​។​

​សូមបញ្ជាក់​ថា​ការចាប់ខ្លួន​លោក​កឹម​សុខា​គឺ​យោង​តាម​ឃ្លិប​វិដេអូ​ដែល​លោក​កឹម​សុខា​ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​២០១៣​មាន​ខ្លឹមសារ ថា​៖«​តាំងពី​ឆ្នាំ ១៩៩៣ ដែល​ខ្ញុំ​ជាប់​ជា​តំណាងរាស្ត្រ​ដំបូង អាមេរិកាំង រដ្ឋាភិបាល​អាមេរិក គឺ​គេ​ហៅ​ខ្ញុំ​ទៅ​ស្រុក​អាមេរិក​មុនគេ​បង្អស់​ក្នុង​នាម​អ្នកនយោបាយ​ខ្មែរ​ក្នុងប្រទេស ដើម្បីឱ្យ យល់​ពី​ដំណើរការ​ប្រជាធិបតេយ្យ​។​

​គេ​ហៅ​ខ្ញុំ​មួយ​ឆ្នាំ​ម្តងៗ អោយ​ខ្ញុំ​ទៅ​អា​មេ​រី​ម្តង​តាំងពី​ឆ្នាំ ១៩៩៣ រហូត​ចុងក្រោយ​នេះ ក៏​គេ​បាន​សម្រេច​ថា​ដើម្បីឱ្យ​កម្ពុជា​មាន​ការផ្លាស់ប្តូរ​នោះ គេ​ត្រូវ​ឱ្យ​ខ្ញុំ​ដក​ខ្លួន​ចេញពី​នយោបាយ​មួយ​ដំណាក់​សិន ខ្ញុំ​ក៏​បាន​លាឈប់​ពី​នយោបាយ ពី​គណបក្ស​នយោបាយ​ដែល​ខ្ញុំ​ធ្លាប់​នៅ​នោះ​នៅ​ឆ្នាំ ២០០២ ដើម្បី​បង្កើត​អង្គការ​មួយ​ឈ្មោះថា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​។ តើ​គេ​ឱ្យ​បង្កើត​ដើម្បី​អី​?​។​

​គេ​ថា​បើ​ចង់​ប្តូរ​ថ្នាក់ ដឹកនាំ យើង​មិន​អាច​ទៅ​ជល់​ខាងលើ​បាន​ទេ មុន​នឹង​ប្តូរ​ខាងលើ​បាន ទាល់តែ​គាស់​អា​ក្រោម​សិន ទាល់តែ​ប្តូរ​ពីក្រោម​ទៅមុន ជា​យុទ្ធសាស្ត្រ របស់​ប្រទេស​ប្រជាធិបតេយ្យ​គេ​ធ្វើ​។ ហើយ​សហរដ្ឋអាមេរិក​ដែល​គេ​ជួយ​ខ្ញុំ​នេះ គេ​ឱ្យ​ខ្ញុំ​យក ម៉ូឌែ​លតាម​ប្រទេស​យូ​ហ្គោ​ស្លា​វី នៅ​ស៊ែ​ប៊ី ដែល​គេ​ប្តូរ​មេដឹកនាំ​ផ្តាច់ការ មី​ឡូ​សូ​វិច​បាន​នោះ មី​ឡូ​សូ​វិច រថក្រោះ​សម្បើម​ណាស់​បងប្អូន ប៉ុន្តែ​គេ​ប្តូរ​បាន ដោយសារ​តែ​គេ​ធ្វើ​យុទ្ធសាស្ត្រ ហ្នឹង ហើយ​គេ​យក​បទពិសោធន៍ ហ្នឹង​មកឱ្យ​ខ្ញុំ​ធ្វើ​នៅ​ស្រុក​ខ្មែរ តែ​អត់​មាន​នរណា​ដឹង​ទេ​។​

​ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ​ដោយសារ​តែ ថ្ងៃនេះ យើង​បាន​ឈាន​ដល់​មួយ​ដំណាក់កាល​ហើយ ខ្ញុំ​ត្រូវតែ​ប្រាប់​បងប្អូន​ឱ្យ​បានដឹង ហើយ​នៅ​បន្តទៀត ជោគជ័យ​យើង​ទទួលបាន ខ្ញុំ​អត់​មាន​បាន​ធ្វើ​តាម​ខ្ញុំ​នឹកឃើញ​ទេ គឺ​មាន​អ្នកជំនាញការ សាស្ត្រាចារ្យ​នៅ សាកលវិទ្យាល័យ​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា​ដែល​អាមេរិកាំង​គេ​ជួល​មក ដើម្បី​ធ្វើ​ការផ្តល់​មតិ​ឱ្យ​ខ្ញុំ​របៀប​ជា​យុទ្ធសាស្ត្រ​ក្នុង​ការផ្លាស់ប្តូរ​មេដឹកនាំ ហើយ​បើ​ខ្ញុំ​ធ្វើ​តាម​ក្បួន​ប៉ុណ្ណឹង ហើយ ហើយ​យុទ្ធសាស្ត្រ​ប៉ុណ្ណឹង​ហើយ បើ​មិន​ជោគជ័យ​ទៀត ខ្ញុំ​មិនដឹងថា​យ៉ាងម៉េច​ទៀត​ទេ​»​។​

​ក្រៅពី​ប្រកាស​ថា​លោក​កឹម​សុខា​ជា​មនុស្ស​ស្អាតស្អំ​ត្រូវ​ឃុំខ្លួន​ដោយ​អ​យុត្តិធមិ​កាលពី​ថ្ងៃ​ទី​១២​កុម្ភៈ​ថ្មីៗ​នេះ ទូត​អាមេរិក ក៏​ប្រកាស​គាំទ្រ​ចំណាត់ការ​សហភាព​អឺរ៉ុប​ព្យួរ ប្រពន្ធ័​អនុគ្រោះ​ពន្ធ័​( EBA )​ពី​កម្ពុជា​ផងដែរ ៕

Filed in: ព័ត៌មានជាតិ