សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សកម្មភាព​ជួញដូរ​ឈើ​ទៅ​ក្រៅ​ប្រទេស​វៀតណាម​នៅតែ​មាន​ដដែល​ជា​ដដែល​នៅ​ខេត្ត​រតនៈគីរី​

សកម្មភាព​ជួញដូរ​ឈើ​ទៅ​ក្រៅ​ប្រទេស​វៀតណាម​នៅតែ​មាន​ដដែល​ជា​ដដែល​នៅ​ខេត្ត​រតនៈគីរី​

​ខេត្ត​រតនៈគីរី​៖ រូបភាព​ដែល​កើតឡើង​ចំពោះ​ករណី​ជួញដូរ និង​ដឹកឈើ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស នៅតែ​បន្ត​កើតមាន​ជា​ហូរហែ ក្នុង​ទឹកដី​នៃ​ខេត្ត​រតនៈគីរី បើ​ទោះ​ជា​សម្ដេច​អគ្គមហាសេនា​បតិ​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​រិះរក​គ្រប់​វ​ធាន​ការណ៍​ក្នុង​ការបង្ក្រាប ក៏​ដូចជា​ទប់ស្កាត់​នុវ​រាល់​សកម្មភាព​កាប់បំផ្លា​ញ​ព្រៃឈើ និង​ជួញដូរ​ឈើ​យ៉ាង​អាណាធិបតេយ្យ​ពី​សំណាក់​ឈ្មួញ​ខិលខូច រហូតដល់​មាន​ការបង្កើត​គណៈកម្មកា​រ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ព្រៃឈើ ដោយ​មាន​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ឯក ផ្កាយ​មាស​បួន សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន និង​អនុវត្ត​ដោយផ្ទាល់ នៅតែ​ទប់ស្កាត់ និង​បង្ក្រាប​មិនបាន​។​

​ជាក់ស្ដែង​នៅ​ខេត្ត​រតនៈគីរី ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នេះ​បាន​លើកឡើង​ថា ទោះបី​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា ឧស្សា​ជិះឧ​ត្ថ​ម្ភាច​ក្រ ចុះមក​ត្រួតពិនិត្យ​សកម្មភាព​ដឹក ជញ្ជូន​លើ​ប្រណិត​ចេញទៅ​លក់​នៅ​ប្រទេស​វៀត​ណា​ជា​ញឹក​ញ៉ាប់​យ៉ាងណាក្ដី ក៏​ឈ្មួញ​ដែល​ធ្លាប់​រកស៊ី​មុខរបរ​ហ្នឹង ដូចជា​លោក ឧកញ៉ា ផាន ដែល​មាន​ប្រពន្ធ​ឈ្មោះ ចែ ច្រឹប នៅតែ​បន្ត​ដឹកជញ្ជូន​ឈើប្រណិត​ទៅ​លក់​នៅ​វៀតណាម​យ៉ាង​គឃ្លើន​។​

​ដោយ​ថ្មីៗ​នេះ គឺ​បាន​ដឹកឈើ​ចេញពី​ភូមិ​បាំង ឃុំ​ប៉ុង ស្រុក​វើន​ស៉ៃ ខេត្ត​រតនៈគីរី ទៅ​ច្រក​អន្តរជាតិ​អូរយ៉ាដាវ តាម​រថយន្ត​សេរី​ទំនើបៗ ដូចជា​Lexus RX 330 , RX 300 ជាដើម​ដោយ​ពុំ​ឃើញ​មាន​មន្ត្រី​សមត្តកិច្ច​ពាក់ព័ន្ធ​ណាចេញ​មក​ធ្វើ​អន្តរាគមន​ឡើយ​។ ទង្វើ​ទាំងនេះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បានដាក់​ការសង្ស័យថា​មន្ត្រី​មាន​សមត្តកិច្ច​ទាំងនោះ​ច្បាស់​ជា​មាន​សើ​ម​មាត់​សើ​មក ពី​លោក ផាន និង​អ្នកស្រី​ច្រឹប ជាក់​ជាមិនខាន បានជា​ស្ងាត់​មិនឃើញ​ចុះ​អន្តរា​គម និង​បង្ក្រាប​លើ​ករណី​នេះ​សោះ​។​

​ជុំវិញ​ព័ត៌មាន​ខាងលើ សារពត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក ផាន ក៏​ដូច​ជា​មន្ត្រី​ពាក់​ពន្ធ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​២០ ខែ​កក្ដ​ដា​នេះ ៕

 

 

IMG-20160720-WA0037 IMG-20160720-WA0036

Filed in: ព័ត៌មានសំខាន់